
ស្រ្ដីកំពុងញ៉ាំកាហ្វេ
ក្រុមអ្នកវិទ្យាសាស្រ្ដមួយក្រុមបានស្រាវជ្រាវរកឃើញថា កាហ្វេបានធ្វើឲ្យស្រ្ដីពិបាកមានផ្ទៃពោះ។ ពួកគេបាននិយាយថា សារជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេស បានធ្វើឲ្យខូចខាតដល់ការធ្វើដំណើររបស់ស៊ុតបង្កកំណើតពី អូវែ ទៅកាន់ស្បូន។
មិនត្រឹមតែការស្រាវជ្រាវលើកនេះទេ សូម្បីតែការសិក្សាស្រាវជ្រាវមុនៗនេះ ក៏បានរកឃើញដែរថា
ស្រ្ដីដែលផឹកកាហ្វេច្រើនហួសហេតុពេក នឹងនាំឲ្យប៉ះពាល់ដល់ការបង្កកំណើតរបស់ស្រី្ដ ប៉ុន្ដែការសិក្សាមុនៗនោះមិនបានរកឃើញមូលហេតុដូចការស្រាវជ្រាវលើកនេះទេ។ការស្រាវជ្រាវថ្មីៗនេះ ដែលមានការចូលរួមពីសំណាក់ស្ដ្រីចំនួន៩០០០នាក់ ក៏បានបង្ហាញលទ្ធផលថា ស្រ្ដីដែលទទួលទានកាហ្វេលើសពី៤ពែងក្នុងមួយថ្ងៃ បានកាត់បន្ថយឱកាសមានកូន ក្នុងរយៈពេលមួយត្រីមាស។ ប៉ុន្ដែទោះជាបង្ហាញបែបនេះក៏ដោយ ក៏ការស្រាវជ្រាវនេះ បានរកឃើញពីមូលហេតុនោះទេ ដោយនៅតែអាថ៌កំបាំងដដែល។
ដោយសារតែបែបនេះហើយ ទើបការស្រាវជ្រាវលើកនេះវិញ អ្នកស្រាវជ្រាវបានព្យាយាមធ្វើការអង្កេតយ៉ាងខ្លាំង ដើម្បីទំលុះទំលាយអាថ៌កំបាំងនេះឲ្យបាន។ ពួកគេបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរ ដែលជាចុងបញ្ចប់បានបង្ហាញថា ជាតិកាហ្វេអ៊ីន បានធ្វើឲ្យបង្អាក់ដំណើររបស់ស៊ុតបង្កកំណើត ដែលកំពុងធ្វើដំណើរទៅកាន់ស្បូន។
លោក Sean Ward មកពីសាកលវិទ្យាល័យណេវ៉ាដា សហរដ្ឋអាមេរិក ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានមានប្រសាសន៍ថា របកគំហើញនេះ បានផ្ដល់ឲ្យនូវការពន្យល់មួយទៅកាន់ស្រ្ដី ថាហេតុអ្វី បានជាសាជាតិកាហ្វេអ៊ីនខ្ពស់ អាចនាំឲ្យស្រ្ដីពិបាកនឹងមានកូន ឬគ្មានកូន។
លទ្ធផលនៃការស្រាវជ្រាវនេះ បានបោះពុម្ភផ្សាយនៅក្នុង ព្រឹត្តបត្រសុខភាពក្នុងចក្រភពអង់គ្លេស។

|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment