អត្ថបទថ្មីៗ :

កុមារគេងតិចប្រឈមនឹងការធាត់ជ្រុល

Sunday, December 11, 2011

កុមារ​ធាត់​ជ្រុល​អាច​ដោយ​សារ​ការ​គេង​តិច

យោង​តាម​របាយការណ៍​ពី​ការ​ស្រាវ​ជ្រាវ​មួយ​នៅ​ប្រទេស​ញូវ​ហ្សើលែន​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​ទទួល​ទាន​ដំណេក​តិច​នៅ​ពេល​យប់​ អាច​នឹ​ង​ប្រឈម​នឹង​ហានីភ័យ​នៃ​ការ​ធាត់​លើស​ទម្ងន់​។
ការ​ស្រាវ​ជ្រាវ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ BMJនេះ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​កុមារ​ចំនួន​ ២៤៤​នាក់​ ចន្លោះ​អាយុ​ពី​៣ ទៅ​៧ឆ្នាំ​។​
ក្រុម​អ្នក​ជំនាញ​មកពី​ចក្រភព​អង់​គ្លេសក៏​​បាន​និយាយ​ដែរ​ថា ទំនាក់​ទំនង​រវាង​ការ​គេង​តិច និង​ការប៉ះ​ពាល់​សុខ​ភាព​ បានទទួលការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​សំណាក់​អ្នក​ស្រាវ​ជ្រាវ​។
កុមារ​ទាំង​២៤៤​នាក់​នោះ ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​
ទម្ងន់​ កម្ពស់ និង​ភាព​ធាត់​ ដែល​ជា​លទ្ធផល​ទម្លាប់​កុមារ​ដែល​គេង​តិច​ មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​មាន​ទម្ងន់​ធាត់​ជ្រុល​។​
ទំនាក់​ទំនង​នៃ​ភា​ព​ធាត់ និង​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ បាន​នៅ​តែ​បន្ត​ ក្នុង​ភាព​ខុស​គ្នា​រវាង​ភេទ និង​សកម្ម​ភាព​ផ្លូវ​កាយ​មួយ​ចំនួន​។​
ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ការ​គេង​តិច ធ្វើ​ឲ្យ​ធាត់​ គឺ​ដោយ​សារ​តែ​កុមារ​មាន​ពេល​ទំនេរ​ច្រើន​ ក្នុង​ការ​ញ៉ាំ​ច្រើន​ជាង​មុន និង​មាន​ការ​ផ្លាស់​ប្ដូរ​អ័រ​ម៉ូន​។​
នៅ​ក្នុង​ការ​វិភាគ​ពី​ការ​ស្រាវ​ជ្រាវ​នេះ លោក​សាស្រ្តា​ចារ្យ​ Francesco Cappuccio និង​Michelle Miller ដែល​មក​ពី​សាកលវិទ្យាល័យ​ Warwick បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវ​នាពេល​អនាគត​នឹង​រក​ឃើញ​កាន់​តែ​ច្បាស់​នូវ​វិធី​សាស្រ្ដ​ដែល​អាច​គ្រប់​គ្រង​ម៉ោង​ពេល​គេង​របស់​កុមារ​។​
ចំណែក​ឯ​លោក​វេជ្ជ​បណ្ឌិត Ian Maconochie ដែល​មកពីសាកល​វិទ្យា​ល័យ​សុខ​ភាព​កុមារនៅ​ប្រទេស​ញូវ​ហ្សើលែន​ ក៏​បាន​ថ្លែង​ដែរ​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​៥ឆ្នាំ​ ជា​ទូទៅ​មាន​ពេល​គេង​ជា​មធ្យម​ចំនួន ១១​ម៉ោងទាំង​​នៅ​ពេល​យប់​ ទាំង​ពេល​ថ្ងៃ​។​
ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ កុមារ​ចំនួន​២០ភាគ​រយ​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​គេង​មិន​គ្រប់​គ្រាន់​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ធាត់​លើស​ទម្ងន់​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បាត់​បង់​នូវ​ការ​ចង​ចាំ​ និង​រៀន​ខ្សោយ​ផង​ដែរ​។
ដើម្បី​ធ្វើ​ឲ្យ​កុមារ​បាន​គេង​គ្រប់​គ្រាន់​ឪពុក​ម្ដាយ​គឺ​ជា​មនុស្ស​ដែលសំខាន់​បំផុត​ក្នុង​ការ​គ្រប់​គ្រង​ពេល​វេលា​ចូល​គេង​របស់​កូន​ៗ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.