
ថ្នាំវីយ៉ាក្រា
លទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានបោះពុម្ភនៅក្នុងព្រឹត្តបត្រ The Laryngoscope នេះ ត្រូវបានអ្នកជំនាញគិតថាជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលត្រូវធានាថា ក្រុមគ្រូពេទ្យនឹងចេញសេចក្ដីព្រមានដល់អ្នកប្រើប្រាស់ថ្នាំនេះជាប្រចាំ។
សារព័ត៌មាន Telegraph បានរាយការណ៍ឲ្យដឹងថា មានករណីសង្ស័យចំនួន ៤៧ នៃការថ្លង់ ដែលទាក់ទងទៅនឹងការលេបថ្នាំ វីយ៉ាក្រា ឬក៏ថ្នាំសម្រើបផ្សេងទៀត ដូចជា Cialis និង Levitraជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ករណីចំនួន២២៣ផ្សេងទៀត ដែលត្រូវបានគេរាយការណ៍នៅសហរដ្ឋអាមេរិក ត្រូវបានគេមិនរាប់បញ្ចូលដោយសារតែខ្វះភាពលម្អិតជាក់លាក់។
ក្នុងឃ្លាចុងក្រោយមួយរបស់ ព្រឹត្តបត្រ The Laryngoscope បានសរសេរថា មានការកើនឡើងនូវភស្ដុតាងនៃការបាត់បង់សមត្ថភាពស្ដាប់ ដោយសារការលេបថ្នាំសម្រើបជាប្រចាំ។ អ្នកប្រើប្រាស់ត្រូវមានការយល់ដឹងពីផលប៉ះពាល់ទាំងនេះ ដោយទិញវាដោយមានវេជ្ជបញ្ជាត្រឹមត្រូវ។
ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះក៏បានបញ្ជាក់ពីអាយុដែលប៉ះពាល់ខ្លាំងផងដែរ គឺមនុស្សដែលមានអាយុ ៥៧ឆ្នាំ។
ផ្ទុយពីការព្រមាននេះ ហានីភ័យគឺនៅតែហាក់ដូចជាទាបនៅឡើយទេ។ យោងតាមសារព័ត៌មាន Telegraph ដដែលបានឲ្យដឹងថា អ្នកនាំពាក្យនៃឱសថប្រភេទនេះ បានមានប្រតិកម្មតបនឹងរបាយការណ៍នៃការស្រាវជ្រាវនេះ ដោយលើកឡើងថាឱសថបង្កើនអារម្មណ៍សិចនេះ ពិតជាមិនបានធ្វើឲ្យប៉ះពាល់នោះទេ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment