
ទូរសព្ទដៃប៉ះពាល់សុខភាពមនុស្សច្រើន
ទីភ្នាក់ងារស្រាវជ្រាវអន្ដរជាតិពីជំងឺមហារីក របស់អង្គការសុខភាពពិភពលោក (IARC) បានបង្កើតក្រុមស្រាវជ្រាវដែលមានអ្នកវិទ្យាសាស្រ្ដចំនួន៣១នាក់ មកពី១៤ប្រទេស ដើម្បីធ្វើការរកសិក្សាលើហានីភ័យនៃសុខភាពដោយសារទូរសព្ទ។ ពួកអ្នកវិទ្យាសាស្រ្ដទាំងនោះ បានចំណាយពេលមួយសប្ដាហ៍នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដើម្បីត្រួតពិនិត្យបញ្ហានេះ។
លោកវេជ្ជបណ្ឌិត Jonathan Samet មកពីសាកលវិទ្យាល័យសាវធើន កាលីហ្វ័រញ៉ា ដែលជាអ្នកវិទ្យាសាស្ត្រដែលដឹកនាំក្រុមការងារនេះបាននិយាយថា មានភស្ដុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការរកឃើញនេះ។
លោកវេជ្ជបណ្ឌិតដដែលនេះ បានពន្យល់ថា
ហានីភ័យនៃជាតិវិទ្យុសកម្មរបស់ទូរសព្ទដៃ នឹងត្រូវធ្វើការសិក្សាបន្តទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក (IARC) នៃអង្គការសុខភាពពិភពលោក មិនបានធ្វើការកម្រិតពីបរិមាណនៃគ្រោះថ្នាក់របស់ទូរសព្ទដៃនោះទេ ប៉ុន្ដែបានបានបញ្ជាក់ថា មានគ្រោះថ្នាក់ខ្ពស់បំផុត សម្រាប់អ្នកដែលនិយាយទូរសព្ទច្រើន។លោក Christopher Wild ដែលជានាយកIARC បាននិយាយថា វាពិតជាសំខាន់ណាស់ក្នុងការបង្ហាញពីគ្រោះថ្នាក់នេះ ហើយពិតជាសំខាន់ណាស់ក្នុងការស្រាវជ្រាវបន្ថែមនាពេលក្រោយទៀត។
ដើម្បីកាត់បន្ថយហានីភ័យនៃជាតិវិទ្យុសកម្មរបស់ទូរសព្ទដៃ អ្នកគួរតែប្រើប្រាស់កាសស្ដាប់ត្រចៀក ឬជំនួសការនិយាយដោយការផ្ញើសារជាអក្សរ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment