
មហារីកសុដន់
ក្នុងការស្រាវជ្រាវមួយ បានឲ្យដឹងថាស្រ្ដីដែលលេបថ្នាំលើសឈាម beta-blockers អាចរស់នៅបានយូរ ជាងអ្នកដែលមិនបានលេបវាសោះ។ ពួកគេនឹងមិនមានការធ្វើទុក្ខបុកម្នេញពីជំងឺមហារីកសុដន់នេះ ឬក៏ស្លាប់ដោយសារជំងឺនេះនោះទេ។
លោកវេជ្ជបណ្ឌិត Amal Melhem-Bertrandt ដែលធ្វើជាអ្នកដឹកនាំការស្រាវជ្រាវមួយក្នុងចំណោមការស្រាវជ្រាវទាំងពីរនេះ បាននិយាយថា នៅពេលនេះយើងអាចដឹងបានថាថ្នាំបញ្ចុះសម្ពាធឈាម អាចធ្វើឲ្យជំងឺមហារីកសុដន់មានភាពប្រសើរឡើង។
ថ្នាំ Beta-blockers អាច
ធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនស្រ្ដេស ដូចជា អាដ្រេណាលីន និងណូរ៉ាដ្រេណាលីន ហើយជាថ្នាំដែលគេប្រើដើម្បីព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់។ក្រុមអ្នកស្រាវជ្រាវជំងឺមហារីកបានចាប់ផ្ដើមចាប់អារម្មណ៍ទៅលើបញ្ហានេះ ក្រោយពីបានធ្វើការពិសោធន៏ទៅលើសត្វ។
លោកវេជ្ជបណ្ឌិត Melhem-Bertrantd បានបន្តទៀតថា អារម្មណ៍ស្រ្ដេសអាចប៉ះពាល់ដល់ជំងឺមហារីកសុដន់។
លោកវេជ្ជបណ្ឌិតដដែលរូបនេះ បាននិយាយថា ទោះបីជាមានលទ្ធផលនៃការស្រាវជ្រាវពីរផ្សេងគ្នា មានលទ្ធផលដូចគ្នាក៏ដោយ ប៉ុន្ដែការស្រាវជ្រាវនៅតែត្រូវធ្វើបន្តទៅទៀត។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment