អត្ថបទថ្មីៗ :

បារី​សម្លាប់​មនុស្ស​ជិត​៦លាន​នាក់​ក្នុង​ឆ្នាំ​នេះ​

Sunday, December 11, 2011

អ្នក​ជក់​បារី
អង្គ​ការ​សុខ​ភាពពិភ​ព​លោក (WHO) បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ថា​ ថ្នាំ​ជក់​បាន​សម្លាប់​មនុស្ស​ជិត​៦​លាន​នាក់​ក្នុង​ឆ្នាំ​នេះ ដែល​រួម​បញ្ចូល​ទាំង​អ្នក​មិន​ជក់​បារី​ចំនួន ៦០​ម៉ឺន​នាក់​ផង​ដែរ​។ WHO បាន​ធ្វើ​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​មិនសូវ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋា​ភិបាល​ទាំង​ឡាយ​ ទៅ​លើ​ការ​ណែ​នាំឲ្យ​ឈប់​ជក់​បារី និង​ការពារ​អ្នក​ដែល​ស្រូប​ផ្សែង​បារី​។​
ចាប់​តាំង​ពី​មាន​ការ​កើ​ន​ឡើង​នៃ​អ្នក​ចាប់​ផ្ដើម​ជក់​បារី​មក បាន​ធ្វើ​ឲ្យ​អ្នក​ជក់​ទាំង​នោះ​ជួប​ប្រទះ​នូវ​បញ្ហាសុខ​ភាព​ជា​ច្រើន ដែល​មក​ដល់​ពេល​នេះ ដល់​ពេល​ដែល​អ្នក​ឈឺ​ទាំង​នោះ​ចាប់​ផ្ដើម​ស្លាប់​ហើយ​។ បើ​គិត​ដល់​ឆ្នាំ​២០៣០ បារី​នឹង​អាច​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់​ទៅ ៨​លាន​នាក់​ឯណោះ​។​
ស្ថាប័ន​សុខភាព​របស់​អង្គ​ការ​សហប្រជា​ជាតិ​មួយនេះ បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​ទាំង​អស់​ ធ្វើ​ការ
​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ឲ្យ​បាន​ម៉ត់​ចត់​ និង​បាន​ព្រ​មាន​ថា​ប្រសិន​បើ​និន្នាការ​នៃ​ការ​ជក់​បារី​នៅ​តែ​បន្ត​ដូច​សព្វ​ថ្ងៃ​នេះ វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​អស់​ជីវិត​ដោយ​សារ​បារី​ នៅ​សតវត្ស​ទី​២១​នេះ​ ខណៈ​ដែល​សតវត្ស​មុនចំនួន​អ្នក​ស្លាប់​មាន​ចំនួន​​១០០លាន​នាក់​។​
គិត​មក​ដល់សព្វ​ថ្ងៃនេះ​មាន​ប្រទេស​ចំនួន​១៧២ ​និង​​សហគម​អ៊ឺ​រ៉ុប​ផង​ដែរ​នោះ បាន​ចុះ​ហត្ថ​លេខា​លើ​ក្រប​ខ័ណ្ឌ​អនុ​សញ្ញា​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ ដែល​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ​២០០៥​មក។ ប្រទេស​ហត្ថ​លេខី​ទាំង​អស់​ នឹង​ត្រូវ​មាន​កា​តព្វ​កិច្ច​ចាត់​វិធាន​ការ​កាត់​បន្ថយ​អត្រា​អ្នក​ជក់​បារី​ ការ​ពារ​អ្នក​ដែល​ស្រូប​ផ្សែង​បារី (second-hand smoke) និង​ត្រួត​ពិនិត្យ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ថ្នាំ​ជក់​។​
WHO ក៏​បាន​កត់​ចំណាំ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ថ្មី​ៗ​របស់​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​អ៊ុយ​រុយ​ហ្កាយ​បាន​ធ្វើ​ការ​បិទ​សារ​ព្រមាន​ស្ដី​ពី​ផល​ប៉ះ​ពាល់​សុខ​ភាព​លើ​កញ្ចប់​បារី​បាន​៨០ភាគ​រយ​ (កម្ពុជា​យើង​ក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ​) និ​ង​ប្រទេស​ចិន​ កាល​ពី​ខែ​មុន​បាន​ហាម​ឃាត់​មិន​ឲ្យ​ជក់​បារី​នៅ​តាម​កន្លែង​សាធារណៈ ដូច​ជា​ភោជ​នីយ៍​ដ្ឋាន​ និង​បារ​ជាដើម​។
WHO ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​ជក់​បាន​សម្លាប់​អ្នក​ប្រើ​ប្រាស់​វា​អស់​ចំនួន​ដល់​ទៅ​ពាក់​កណ្ដាល​ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ការ​គម្រាម​កំហែង​សុខ​ភាព​សាធារណៈ​ដ៏​ខ្លាំង​បំផុត ដែលពិភពលោក​មិន​ធ្លាប់ជួប​ប្រទះពីមុន​មក​។​ ថ្នាំ​ជក់​បាន​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​សួត​ ហើយ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​។ វា​ក៏​ជា​កត្តា​ហានី​ភ័យ​ចម្បង​សម្រាប់​ជំងឺ​បេះ​ដូង​ ដែល​ជា​មេ​ឃាតករ​លេខ​មួយ​លើ​លោក​ផង​ដែរ​។
លើស​ពី​នេះ​ទៅ​ទៀត​ WHO ក៏​បាន​បន្ថែម​ជា​ចុង​ក្រោយ​ថា ការ​ជក់​បារី​គឺ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​ធំ​ជាង​គេ​ទៅ​លើ​ជំងឺ​ដទៃ​ទៀត ដូចជា​ជំងឺ​គាំង​បេះ​ដូង ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ (ស្រ្ដូក), ជំងឺមហារីក ដែល​ទាំង​អស់​នេះគឺ​ជា​ជំងឺ​ដែល​គ្រោះ​ថ្នាក់​ជាង​គេ​លើ​លោក។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.