អត្ថបទថ្មីៗ :

វិធីងាយៗធ្វើអោយ មានសុខភាពល្អ

Sunday, December 11, 2011

healthy life
សុខភាពមិនល្អបណ្តាលឲមានជំងឺ។​ មានជំងឺ​ត្រូវ​តែទៅ​មន្ទីរពេទ្យ​។ទៅ​​មន្ទីរពេទ្យ​ត្រូវ​​តែ​បង់​ប្រាក់។​សំរាប់​​អ្នក​​មាន​​​មិន​សូវជាបញ្ហាប៉ុន្មានទេ ប៉ុន្តែ​បើ​យើង​មិន​សូវ​មាន​ប្រាក់​វិញ​។​​ចំណាយ​ប្រាក់លើ ​ជំងឺ​​គឺ​​ជា​​រឿង​​ឈឺ​​ក្បាល​មួយ។
តើ​ធ្វើម៉េចកុំឲមានជំងឺ?
គឹយើងត្រូវមានសុខភាពល្អ។
ធ្វើ​ម៉េច​ឲមានសុខភាព​ល្អ?
បើចង់មានសុខភាពល្អត្រូវធ្វើដូចខាងក្រោម៖
 ទី ១ យើងត្រូវញុំ ទឹក beetroot ឲបានច្រើន។ អ្នកស្រាវជ្រាវ មកពីសាលាពេទ្យ​ Barts និង London School of Medicine បានឲដឹងថា បើបានផឹកទឹក beetroot ៥០០​ml​ អាចកាត់បន្ថយជំងឺលើសឈាម ក្នុងរយៈពេល ១ម៉ោងក្រោយមក។
ទី ២ កុំមើលទូរទស្សន៍យូរពេក ឬចុចកំព្យូទ័ររាប់ម៉ោង ព្រោះ​ថាវា​ធ្វើឲ​ឈាម​របស់យើង​ដើរ​មិន​ស្រួល។ ធ្ចើលំហាត់ប្រាណ ឬដើរ​ចេញទៅក្រៅ​ឲមានកន្លះ​ម៉ោង​អាចជួយ​ឲ​ឈាម​យើងមានដំណើរការល្អ។
ទី ៣ ការអោបគ្នាជួយឲកាត់បន្តយជំងឺលើសឈាម និងភាពតានតឹងទាំងទ្បាយ។ ការសិក្សាមួយរបស់​សាកល​វិទ្យាល័យ ​University of North Carolina កាលពីឆ្នាំ ២០០៥ បានឲដឹងថា ការអោបដៃគូររបស់ អ្នក ឬ អ្នកជាទីស្រលាញ់របស់អ្នក រយៈពេល ២០ វិនាទី ធ្វើឲយើង​មាន​អារម្មណ៍​រីករាយ និងអាចកាត់បន្ថយនៃជំងឺលើ​ឈាមបាន។​
ទី ៤ ចេញទៅក្រៅយកពន្លឺថ្ងៃ​ ព្រោះថា ពន្លឺថ្ងៃ ជួយបង្កើនវីតាមីន D ជាវីតាមីនជួយឲយើងគេចផុតពីជំងឺបេះដូង និង សើរស្បែកមួយចំនួន។
ទី​ ៦ សើចឲបានច្រើន។  


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.