
ថ្នាំពន្យារកំណើតសម្រាប់បុរស
ថ្នាំលេបពន្យារកំណើតកាលពីមុន ត្រូវបានលេបដោយស្រ្ដីរាប់លាននាក់លើពិភពលោកក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ដើម្បីការពារការមានផ្ទៃពោះ ប៉ុន្ដែដល់ពេលនេះ ដល់វេនបុរសដើម្បីធ្វើកិច្ចការនេះម្ដងហើយ។ ក្រុមអ្នកវិទ្យាសាស្រ្តដដែលនេះ បានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង្កើតនូវថ្នាំលេបពន្យារកំណើតសម្រាប់បុរសនេះ។
ថ្នាំលេបពន្យារកំណើតថ្មីនេះ មិនមានផ្សំនូវសារធាតុ Steroidal ដែលធ្វើឲ្យប៉ះពាល់ដល់ភ្នែកនោះទេ។ ថ្នាំដ៏ថ្មីស្រឡាងនេះ នឹងទប់ស្កាត់នូវ
ស្ពែមរបស់បុរស ដោយគ្មានប៉ះពាល់ដល់ការសុខភាពបន្តពូជរបស់បុរសទៅថ្ងៃមុខនោះទេ គឺគ្រាន់តែទប់ស្កាត់រយៈ ពេលបណ្ដោះអាសន្នប៉ុណ្ណោះ។ការធ្វើតេសន៍សាកល្បងទៅលើសត្វកណ្ដុរ បានបង្ហាញថាបុរសអាចយកកូនវិញជាធម្មតា ក្រោយពេលដែលឈប់លេបថ្នាំនោះ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភពីរឿងអត់កូនរហូតនោះទេ។
លោកវេជ្ជបណ្ឌិត Debra J. Wolgemuth ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាសាស្រ្ដាចារ្យមកពីសាកលវិទ្យាល័យកូឡុំប៊ី បាននិយាយថា គ្មានផលប៉ះពាល់ទៅលើភ្នែកនោះទេ ក្រោយពីប្រើប្រាស់ថ្នាំនេះ ហើយជីវិតសិចនៅតែល្អប្រសើរដដែលគ្មានផលប៉ះពាល់អីនោះទេ។
គួររំលឹកផងដែរថា ថ្នាំពន្យារកំណើតមានកំណើតដំបូងនៅទសវត្សឆ្នាំ១៩៦០ ហើយមកដល់បច្ចុប្បន្ននេះ ថ្នាំនេះបានក្លាយជាថ្នាំដ៏មានប្រជាប្រិយភាពបំផុតនៅលើលោក ដែលមានការប្រើប្រាស់ដោយស្រ្ដីច្រើនជាង១២លាននាក់ក្នុងសហរដ្ឋអាមេរិក, ៣លាននាក់នៅចក្រភពអង់គ្លេស និងច្រើនជាង៦០លាននាក់នៅទូទាំងពិភពលោក។|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment