
Kilocaleries
រាង្គកាយរបស់យើងត្រូវការ Kilocalories ដើម្បីធ្វើការងារផ្សេងៗ ដូចជា ដើរទៅសាលារៀន ដងទឹក ពុះអុសជាដើម។ សារធាតុដែលមានផ្ទុកKilocaloriesមានដូចជា ជាតិខ្លាញ់ ប្រ៉ូតេអ៊ីន និង ស្ករ។ រីឯទឹក វីតាមីន និង សារជាតិខនិច វិញគ្មានផ្ទុក Kilocaloriesទេ។
បើយើងទទួលបានKilocaloriesច្រើនជាងការចំណាយរបស់យើង នោះ Kilocaloriesដែលនៅសល់នឹងប្រែក្លាយទៅជាសារធាតុខ្លាញ់ជំនួសវិញ។ វាធ្វើឲមនុស្សឆាប់ធាត់។ផ្ទុយទៅវិញបើយើងទទួលទានKilocaloriesមិនគ្រប់សំរាប់ការប្រប្រាស់ទេនោះ យើងនឹងយកសារជាតិខ្លាញ់នៅក្នុងខ្លួនមកជំនួសវិញ។វាធ្វើឲយើងឆាប់ស្គម។
ដូចនេះយើងត្រូវរក្សាតុល្យភាពរវាងKilocaloriesដែលយើង ទទួលទាន និងការចំណាយទៅវិញ។
ខាងក្រោមនេះជាតារាងនៃ Kilocaloriesមួយចំនួនទាក់ទងនឹងជីវិតប្រចាំថ្ងៃ៖
| អាហារ | បរិមាណ | Kilocalories |
| ផ្លែប៉ោម | ១ | 70 |
| ចេក | ១ | 100 |
| ពោត | ១ | 70 |
| ពងទា | ១ | 80 |
| ទឹកក្រូច | ២៥០ml | 110 |
| សកម្មភាព | នាទី | ត្រូវការ Kilocalories |
| ដើរ | ៣០ | 30 |
| រត់ | 30 | ៧០ |
| ជិះកង់លំហែរកាយ | 30 | 40 |
| ជិះកង់ប្រណាំងគ្នា | 30 | 120 |
| លេងបាល់ | 30 | 90 |
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment