
មនុស្សចាស់ហាត់ប្រាណ
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Joshua Z. Willey មកពីសាកលវិទ្យាល័យកូឡុំប៊ី ក្នុងទីក្រុងញូវយ៉ក បាននិយាយថា ជំងឺស្រ្ដូក គឺជាជំងឺដ៏សាហាវមួយដែលអាចឲ្យមនុស្សចាស់ស្លាប់ភ្លាមមួយរំពេច នឹងអាចបណ្ដាលឲ្យមានការដួលដោយមិនដឹងខ្លួន មានបញ្ហាបាត់បង់ការចងចាំ និងអាចឈានទៅដល់ជំងឺសរសៃប្រសាទទៀតផង។
ការហាត់ប្រាណដែលល្អរួមមាន ការហែលទឹក ការដើរ ឬការជិះកង់ ព្រោះវាអាចជួយការពារជំងឺស្រូក និងត្រូវបានគេជឿជាក់ថាអាចការពារជំងឺរវើរវាយ ភ្លេចភ្លាំងផងដែរ។
មិនត្រឹមតែការស្រាវជ្រាវថ្មីនេះទេ
ការស្រាវជ្រាវពីមុននេះ ក៏បានបង្ហាញថា ការហាត់ប្រាណអាចជួយបន្ទាបកម្រិតសម្ពាធឈាម ជួយកម្ចាត់កូឡេស្ទេរ៉ូលមិនល្អ ដែលនេះសុទ្ធសឹងជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺស្រ្ដូក។សម្រាប់ការស្រាវជ្រាវនេះ លោក Willey និងសហសេវិករបស់គាត់ បានជ្រើសរើសយកមនុស្សចាស់ចំនួន១២៣៨នាក់ អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ ដែលមិនធ្លាប់មានជំងឺស្រ្ដូកសោះ។ គ្រប់អ្នកចូលរួមទាំងអស់ ត្រូវបានស្នើរឲ្យមានការបំពេញនូវកម្រងសំណួរអំពីទម្លាប់នៃការហាត់ប្រាណជាប្រចាំរបស់ពួកគេ។
រយៈពេល៦ឆ្នាំក្រោយមក ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្គែនពិនិត្យរកមើលជំងឺស្រ្តូក គ្រប់អ្នកចូលរួមទាំងអស់នេះ ។ ជាលទ្ធផលអ្នកដែលហាត់ប្រាណជាប្រចាំ មានអត្រាជំងឺស្រ្ដូកទាបជាងអ្នកមិនហាត់ប្រាណទៀតទាត់ដល់ទៅ៤០ភាគរយ។
ក្រុមអ្នកស្រាវជ្រាវក៏បានអំពាវនាវយ៉ាងណាឲ្យមានការលើកទឹកចិត្តដល់មនុស្សចាស់ឲ្យធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីមានសុខភាពខួរក្បាលល្អ។
សរុបមកការហាត់ប្រាណគឺពិតជាល្អណាស់សម្រាប់មនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះទេ ហើយមិនមែនជាជំងឺស្រ្ដូកមួយទេ ដែលខ្លាចការហាត់ប្រាណ ជំងឺដទៃជាច្រើនទៀត ក៏ខ្លាចការហាត់ប្រាណដែរ។ ដូច្នេះសូមងាកមកធ្វើចលនាទាំងអស់គ្នាចាប់ពីពេលនេះតទៅ!
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment