
ស្បែកជើងកែងខ្ពស់
ការស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស បានរកឃើញថា ស្រ្ដីទាំងឡាយណាដែលពាក់ស្បែកជើងកែងចោតខ្ពស់ៗ គឺនឹងប្រឈមនឹងជំងឺសន្លាក់ជើងធ្ងន់ធ្ងរនៅពេលចាស់ទៅ បើប្រៀបធៀបជាមួយនឹងស្រ្ដីដែលពាក់ស្បែកជើងអត់កែង ឬកែងទាបៗធម្មតា។
ការស្រាវជ្រាវដែលដឹកនាំដោយលោកសាស្រ្ដាចារ្យ Anthony Redmond នេះ បានរកឃើញថា អ្នកដែលកើតជំងឺសន្លាក់ជើង ដល់ទៅ៦០% គឺជាអ្នកដែលពាក់ស្បែកជើងកែងចោតខ្ពស់ៗញឹកញាប់។
លោក Redmond បានបន្ថែមឲ្យដឹងទៀតថា មិនត្រឹមតែឈឺពេលចាស់ទៅនោះទេ
ជំងឺនេះអាចកើតមាននៅគ្រប់វ័យទាំងអស់ គ្រាន់តែភាគច្រើនគឺនៅវ័យចាស់។ នេះគឺជាដំណឹងល្អមួយ ព្រោះថាអ្នកអាចបង្ការជំងឺនេះបាន ដោយគ្រាន់តែកាត់បន្ថយម៉ូដស្បែកជើងកែងលើកកម្ពស់ដល់ទៅជាងមួយតឹកនោះ។សម្រាប់ការស្រាវជ្រាវដែលធ្វើឡើងចំពោះមនុស្សស្រីនៅអង់គ្លេសចំនួន២០០០នាក់នេះ ក៏បានរកឃើញដែរថា មានមនុស្សស្រីចំនួន ៧៧% បានពាក់ស្បែកជើងដែលមិនត្រូវនឹងប្រភេទជើងរបស់ខ្លួន។ លើសពីនេះទៅទៀត មានស្រ្ដីដល់ទៅ ១ភាគ៣ នៃប្រទេសអង់គ្លេស បានពាក់ស្បែកជើងកែងខ្ពស់ៗ ជារៀងរាល់ថ្ងៃ ជាពិសេសពេលមានកម្មវិធីពិសេសអ្វីមួយ។
លោក Redmond ក៏បានណែនាំឲ្យយើងគ្រប់គ្នាត្រូវចេះពាក់ស្បែកជើងឲ្យត្រឹមតាមសកម្មភាព។ ឧទាហរណ៍ដូចជាទៅហាត់ប្រាណ គួរតែពាក់ស្បែកជើងកីឡា ព្រោះវាបង្កភាពងាយស្រួល និងការពារគ្រោះថ្នាក់ផងដែរ។
លើសពីនេះទៅទៀត អ្នកដឹកនាំការស្រាវជ្រាវរូបនេះ ក៏បាននិយាយដែរថា ការជ្រើសរើសនូវស្បែកជើងដែលត្រឹមត្រូវ នឹងជួយកាត់បន្ថយភាពមិនស្រួលនៅជើងឲ្យបានកាន់តែតិច កាត់បន្ថយការខូចខាតស្បែកជើង និងហានីភ័យនៃគ្រោះថ្នាក់ទៀតផង។
ជាចុងក្រោយ អាន ខ្មែរ សូមប្រាប់ពីកម្ពស់ដែលល្អរបស់ស្បែកជើងកែង គឺមិនឲ្យលើសពី ២ ទៅ៣ សង់ទីម៉ែត្រនោះទេ(អនុសាស្រ្ដរបស់អ្នកជំនាញ)។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment