អត្ថបទថ្មីៗ :

ហាត់​ប្រាណ​សំខាន់​សម្រាប់​មនុស្ស​ចាស់

Sunday, December 11, 2011

មនុស្សចាស់
ការហាត់ប្រាណ​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ណាស់ ទោះ​បី​ជា​អ្នក​មាន​អាយុ​ចាស់​ហើយ​​ក៏​ដោយ។ ខាង​ក្រោម​នេះ​ជា​សារៈ​សំខាន់​មួយ​ចំនួន​ក្នុង​​ការ​ហាត់​​ប្រាណ​របស់​មនុស្ស​​ដែល​មាន​វ័យ​ចាស់។
 ការ​ហាត់​ប្រាណ​អាច​ជួយ​បង្កើន​នូវ​ថាមពល​, មាន​ភាព​​រហ័ស​​រហួន, មាន​ភាព​បត់​បែន​បាន​លឿន និង​អាច​ធ្វើ​ចលនា​បាន​​ល្អ ដែល​ធ្វើឲ្យ​មនុស្ស​ដែល​មាន​វ័យ​ចាស់​កាត់​​បន្ថយ​នូវគ្រោះ​ថ្នាក់​នៃ​ការ​ដួល​ដោយ​មិន​ដឹង​ខ្លួន​។ ការហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​មនុស្ស​ចាស់​រក្សា​នូវទម្ងន់​ ឬបញ្ចុះ​ទម្ងន់​បាន​ទៀត​ផង​តាម​រយៈ​ការ​ដុត​បំផ្លាញ​នូវ​ចំនួន​​កាឡូរី​។
 បន្ថែម​លើ​នេះ​ទៀត​ការ​ហាត់​ប្រាណ​អាច​ជួយ​កែ​លម្អ​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​សារពាង្គ​កាយ, កាត់​បន្ថយ​ជម្ងឺ​បេះ​ដួង និងជម្ងឺ​លើស​ឈាម, ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ, និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មានលក្ខណៈ​ល្អ​ប្រសើរ​។ មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​មនុស្ស​ចាស់​ដែល​ហាត់​ប្រាណ​អាច​កាត់​បន្ថយ​បាន​នូវ​កម្រិត​គ្រោះ​ថ្នាក់​ដោយ​សារ​រោគ​ទឹក​នោម​ផ្អែម, ការ​ធាត់​ដុះ​ក្បាល​ពោះ​ខ្លាំង, ជំងឺ​បេះ​ដួង និងជំងឺ​រលាក​សន្លាក​ឆ្អឹង។
 ក្រៅ​ពី​នេះ​ទៀត​ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ឆាប់​ងងុយ និង​សំរាន្តលក់​ស្រួល​។ វា​ក៏​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​មួរ​ម៉ៅ​ ធុញ​ទ្រាន់​ទៀត​ផង។​ ការ​ហាត់​ប្រាណ​​ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មានសកម្មភាព​​ ដែល​អា​ច​ទប់​ស្កាត់​ការ​ភ្លេច​ភ្លាំង​ និង​រវើ​រវាយ​ច្រើន​។​ ទោះ​បី​ជា​ការ​ហាត់​ប្រាណ​មាន​សារៈប្រយោជន៍​ច្រើន​បែប​នេះ​ក៏​ដោយក៏​គេ​​សង្កេត​ឃើ​ញ​ថា​ មិន​មាន​ចាស់​ៗ​ច្រើន​ទេ​ដែល​ហាត់​ប្រាណ​។ តាម​ការ​ឲ្យ​ដឹ​ង​ពី​ក្រុម​អ្នក​ស្រាវ​ជ្រា​វ​បាន​លើក​ឡើ​ង​ថា​មនុស្ស​ចាស់​ភាគច្រើន​មិន​ហាត់​ប្រាណ​ ដោយសារ​តែ​ពួក​គាត់​មិន​ដឹង​ថា​​ត្រួវ​ហាត់​ប្រាណ​ដោយ​របៀប​ណាទេ​ ដែល​សមស្រប​សម្រាប់​វ័យ​ចាស់​​ដួច​ពួក​គាត់។ វិធី​ហាត់​ប្រាណ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ចាស់​គឺ​ការដើរ ដែល​គាត់​អាច​ធ្វើ​នៅ​ទី​ណា​ក៏​បាន​ដោយ​មិន​បាច់​មាន​ឧបករណ៍​អី្វ​នោះ​ទេ។​ ក្រៅពី​នេះ​ទៀត​ពួក​គាត់​អាច​ហាត់​ជា​របៀប​តាំ​ងសមាធិ, ការ​ហាត់​ក្បាច់​តៃជី​ និងជីកុង​ជាដើម​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.