អត្ថបទថ្មីៗ :

អាហារ​ជាតិ​សរសៃ​អាច​បន្ថយ​ហានិភ័យ​​នៃ​ការ​ស្លាប់​

Sunday, December 11, 2011

អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ
យោង​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ថា​ អាហារ​មាន​ជាតិ​សរសៃ​អាច​​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​រោគ​សរសៃឈាម​ក្នុង​បេះ​ដូង ជំងឺ​ដែល​ឆ្លង និង​ជំងឺ​ផ្លូវ​ដង្ហើម ​ក៏​ដូច​ជា​កន្ថយ​ការ​ស្លាប់​ដោយ​ករណី​ផ្សេង​ទៀត​ក្នុង​រយៈ​ពេល​ប្រាំ​បួន​ឆ្នាំ។
ជាតិ​សរសៃ ជា​ផ្នែក​មួយ​នៃ​រុក្ខជាតិ​ដែល​អាច​ញ៉ាំ​បាន​ដែល​ប្រឆាំង​ការ​រំលាយ​អាហារ ត្រូវ​​បាន​ធ្វើ​សម្មតិកម្ម​ថា​អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​មហារីក​ខ្លះ ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ធាត់។ វា​ជួយ​សម្រួល​ចលនា​ពោះ​វៀន កាត់បន្ថយ​កូលេស្តេរ៉ូល​ក្នុង​ឈាម... បង្កើន​កម្រិត​ស្ករ​គ្លុយកូស​ បន្ថយ​សម្ពាធ​ឈាម បន្ថយ​ទម្ងន់ ជាដើម។
លោក​Yikyung Partk និង​ក្រុម​ការ​ងារ​របស់​គាត់​​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សម្រាប់​រោគ​មហារីក​ បាន​ធ្វើ​ការ​វិភាគ​ទិន្នន័យ​មក​ពី​បុរស​ចំនួន ២១៩.១២៣ នាក់ និង​ស្ត្រី ១៦៨.៩៩៩ នាក់។ អ្នក​ចូល​រួម​បាន​បំពេញ​កម្រង​សំណួរ​ស្ដី​ពី​របប​អាហារ​តាំង​ពី​ពេល​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ឆ្នាំ ១៩៩៥ និង​១៩៩៦។ មូល​ហេតុ​នៃ​ការ​ស្លាប់​ត្រូវ​បាន​កំណត់​ត្រា​ចូល​ក្នុង​បញ្ជី​​ជាតិ​មួយ។
ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​របស់​អ្នក​ចូល​រួម​មាន​កម្រិត​ចាប់​ពី ១៣ ដល់ ២៩ ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​​បុរស និង​១១ ទៅ ២៦​ក្រាម​សម្រាប់​​ស្ត្រី។ ក្នុង​រយៈពេល​ប្រាំ​បួន​ឆ្នាំ ជាង​ពាក់​កណ្ដាល​នៃ​បុរស និង​ស្ត្រី​បាន​ស្លាប់ (បុរស ២០.១២៦​នាក់ និង​ស្ត្រី ១១.៣៣០​នាក់)។ វា​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​ហានិភ័យ​សម្រាប់​ការ​ស្លាប់​សរុប​ទាំង​បុរស-ស្ត្រី។
ហានិភ័យ​បណ្ដាល​មក​ពី​រោគ​សរសៃ​ឈាម​ក្នុង​បេះ​ដូង ជំងឺ​ដែល​ឆ្លង និង​ជំងឺ​ផ្លូវ​ដង្ហើម បាន​កាត់​បន្ថយ​ពី​២៤ ទៅ ៥៦​%​សម្រាប់​បុរស និង​៣៤ ទៅ ៥៩%​សម្រាប់​ស្ត្រី ដែល​ញ៉ាំ​សារជាតិ​សរសៃ​ច្រើន។
អ្នក​ស្រាវជ្រាវ​បាន​​សរុប​ថា​ អ្នក​ត្រូវ​ញ៉ាំ​​បន្លែ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ជីវជាតិ​សរសៃ​សម្រាប់​ប្រជាជន​អាមេរិក​ឲ្យ​បាន​ញឹក​ញាប់ ក្នុង​​បរិមាណ ១៤​ក្រាម ក្នុង​១០០០​កាឡូរី​នៃ​សារ​ជាតិ​សរសៃ។​ វា​មាន​សារប្រយោជន៍​សម្រាប់​សុខភាព។
តើ​ប្រិយមិត្ត​ខ្មែរសារិកា​បាន​ញ៉ាំ​អាហារ​ប្រភេទ​ជាតិ​សរសៃ​គ្រប់គ្រាន់​ឬ​ទេ?


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.