អត្ថបទថ្មីៗ :

គោលការណ៍ណែនាំថ្មីដើម្បីសុខភាពបេះដូងស្រ្ដី

Sunday, December 11, 2011

ស្រ្ដី​ឈឺបេះដូង
ការយល់​ដឹង​ពី​សុខភាពបេះ​ដូង​របស់​ស្រ្ដី​មាន​ការ​រីកចម្រើន​តាំ​ងតែ​ពី​ ៣០ឆ្នាំ​មុន​មក​ម្លេះ​ ប៉ុន្តែ​ជំងឺបេះដូង​ នៅ​តែ​ធ្វើ​ឲ្យ​ស្រ្ដី ស្លាប់​ជា​រៀង​រាល់​នាទី នេះ​បើ​តាម​​សេចក្ដី​រាយការណ៍ របស់​សមាគម​បេះ​ដូង​នៅ​សហរដ្ឋអាមេរិក។ សមាគម​នេះ​ក៏​បាន​ចេញ​នូវ​គោលការណ៍​ណែនាំ​​មួយ​ចំនួន​ដើម្បី​ការពា​រ​ស្រ្ដី​ពីជំងឺ​បេះដូង​ផង​ដែរ​។ គោល​ការណ៍​ភាគ​ច្រើន​ដែល​បាន​ចេញ​ផ្សាយ​កាល​ថ្ងៃ​អង្គារ​ម្សិលមិ​ញ​នេះ គឺ​មាន​លក្ខណៈ​ងាយ​ស្រួ​ល​ក្នុង​ការ​អនុវត្ត។
ដើម្បី​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​កើ​ត​ជំងឺ​បេះ​ដូង​មាន​កាន់​តែ​តិច​អប្បបរមា ស្រ្ដី​ទាំ​ងឡាយ​គួរ​តែ​ជៀស​វាង​ការ​ជក់បា​រី, ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់, ទទួលទាន​អាហារ​សំខាន់​ៗ​ដូច​ជា​ ផ្លែ​ឈើ បន្លែ គ្រាប់ធញ្ញជាតិ និង​ត្រី​។
បន្ថែម​លើ​នេះ​ ស្រ្ដី គួរតែ​រក្សា​ទំងន់​អោយ​នៅ​ថេរ និង​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម​ៗ​នៅ​ពេល​ដឹង​ថា​មាន​ជំងឺ​បេះដូង​។ 
គណៈ​កម្មការ​រៀ​បចំ​គោ​លការ​ណ៍​ទាំ​ងអស់​នេះ​ បាន​កត់​សម្គាល់​ឃើ​ញ​ថា ការ​ព្យា​បាល​ដោយ​ផ្លាស់​ប្ដូរ​អរម៉ូន មិន​អា​ចជួយការ​ពារ​មិន​ឲ្យ​កើត​ជំងឺ​បេះ​ដូង​បាន​ទេ ហើយ​វា​ថែម​ទាំ​ង​មាន​ផល​អាក្រក់​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ រោគសើ​រស្បែក និង​រោគសន្លាក់​ឆ្អឹង គឺ​មាន​ការ​ទាក់ទង​យ៉ា​ងខ្លាំ​ង​ទៅ​នឹង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បេះ​ដូង​។ ការ​មាន​ជំងឺ​ទឹកនោម​ផ្អែម​នៅពេល​មានគ៌ក​ ក៏​ជា​ហានិភ័យ​មួ​យ​ខ្ពស់​ផង​ដែរ។ ប្រសិន​បើ​ស្រី្ត​អនុវត្ត​ន៍​បាន​ដូច​គោល​ការ​ណ៍​ណែនាំ​ខាង​លើ​ នោះ​អត្រា​នាំ​អ្នក​កើត​ និង​អ្នកស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​នឹ​ងមាន​ការ​ថយ​ចុះជាមិន​ខាន

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.