អត្ថបទថ្មីៗ :

បុរសទំពែកងាយកើតមហារីក

Sunday, December 11, 2011

បុរស​ទំពែក
ការ​សិ​ក្សា​ស្រា​វ​ជ្រា​វ​រ​ប​ស់​អ្ន​ក​វិ​ទ្យា​សា​ស្រ្ត​ជ​ន​ជា​តិ​បា​រាំ​ង​មួ​យ​ក្រុ​​ម​ ​បាន​បង្ហាញ​ថា បុរស​ដែល​ចាប់​ផ្ដើម​ទំពែក​ពីអា​យុ ​២​០​ឆ្នាំ​ទៅ​ ​អាច​​​នឹ​ង​​​ប្រ​ឈ​​ម​​​មុ​ខ​​​ខ្លាំ​ង​​ទៅ​​​នឹ​​ង​​​គ្រោះ​​​ថ្នា​ក់​​​ជំ​ងឺ​​​ម​ហា​រី​ក​​​ក្រ​ពេ​ញ​​​​ប្រូស្តាត​នៅ​​ពេល​ពួក​គេ​ចា​ស់។
ក្រុម​អ្ន​ក​ស្រា​វ​ជ្រា​វ​ដ​ដែ​ល​បា​ន​ធ្វើ​កា​រ​ប្រៀ​ប​ធៀ​ប​ ​បុរស ៣៨៨​នាក់​ដែល​កំពុង​ទទួល​ការ​ព្យាបាល​មហារីក​ក្រពេញប្រូស្តាត​  ជាមួយ​នឹង​បុ​រ​ស​ដែ​ល​មា​ន​សុ​​ខភា​​ព​ល្អ​ចំ​នួ​ន​ ​២​៨​១​នា​ក់​ ​ហើ​យ​​​បា​ន​​​រ​ក​​​ឃើ​ញ​​​ថា បុរស​​ដែល​​កើ​ត​​​ម​ហា​រី​ក​​​នេះ​ ​មា​ន​​​ចំ​នូ​ន​​​ច្រើ​ន​​​ជា​ង​​​បុ​រ​ស​​​ដែ​ល​​​មា​ន​​​សុ​ខ​ភា​ព​​​ល្អ​​ពី​​​​រ​ដ​ង​ ​ដែ​ល​​​បា​ន​ឆ្លើយ​ថា​ពួក​គេ​បាន​ទំពែក​ចាប់​តាំង​ពី​ពួក​គេ​មាន​អាយុ​ ២០​ឆ្នាំម​កម្លេះ​។ ប៉ុន្តែ​ប្រសិ​ន​បើ​ពួ​កគេចា​ប់​ផ្ដើម​ទំ​ពែក​​ ​ចា​ប់​ពី​អាយុ ​៣០​ ឬ​ ៤០ឆ្នាំ នោះ​ហានិភ័យ​ នៃកា​រកើ​ត​មហារីក​ក្រពេញប្រូស្តាត​​ មាន​តិច​ដូច​បុរស​ដែល​មាន​សុខ​ភាព​ល្អ​ដែរ​។  
លោកវេជ្ជបណ្ឌិ​ត​​ដែ​​​ល​​​ដឹ​​​ក​នាំ​កា​​រ​ស្រាវ​ជ្រា​វ​នេះ​ បា​ន​និយា​យ​ថា​ ​មិ​ន​មា​ន​កា​រ​លំ​បា​ក​ក្នុ​ង​កា​រ​កំ​ណ​ត់​ថា​ម​នុ​ស្ស​ប្រុ​ស​ណា​ខ្លះ​ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុងការ​កើត​មហារីក​ក្រពេញប្រូស្តាត​នោះទេ ។ ការ​ទំពែក​នៅអា​យុ​ ​​២​០​ឆ្នាំ​អា​ច​ជា​ក​ត្តា​ងា​យ​ស្រួ​ល​ចំ​ណាំ​ជា​ង​គេ​។​ 
ការសិក្សា​​​ស្រា​វ​ជ្រា​វ​មុ​ន​​​ៗ​​​ ​​​ក៏​បានរកឃើញនូវទំនាក់ទំនងរវាង ការទំពែក ជាមួយនឹងអ័រម៉ូន Androgens ដែល​ជា​អ័​រម៉ូន​ម្យ៉ាង​ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឲ្យ​មាន​ជំងឺ​មហារីក​ក្រពេញប្រូស្តាត​។
ជំងឺម​ហារីកក្រពេញប្រូស្តាត​ ជាប្រភេទនៃមហារីក​លំដា​ប់​ទី​២​ ​ដែ​ល​កើ​ត​ច្រើ​នជា​ង​គេ​ចំ​ពោះ​បុ​រស​​ ​ប​ន្ទា​ប់​ពី​ជំ​ងឺ​ម​ហា​រី​ក​ថ្លើ​ម​ ​ហើ​យ​​​វា​​​បា​​​ន​​​ស​ម្លា​ប់​ជី​វិ​ត​ម​នុ​ស្ស​ប្រុ​ស​ប្រ​មា​ណ​ ​២​៥៥.០០០​នាក់ក្នុងមួយឆ្នាំៗ។
ការស្រាវជ្រាវបន្ថែម នឹង​មាន​​​ជា​​​ប​​​ន្ត​​​ទៀ​​​ត​ ​ដោ​យ​អា​ច​ធ្វើ​ឡើ​ង​ចំ​ពោះ​ក្រុ​ម​បុ​រ​ស​ច្រើ​ន​ជា​ង​នេះ​ទៀ​ត​ ​ដើ​ម្បី​ឲ្យដឹ​ង​កា​ន់​តែ​ច្បា​ស់​ ​និ​ង​ត្រឹ​ម​ត្រូ​វ ​នៃទំ​នា​ក់ទំនងរវាង អ័​រម៉ូន Androgens, ការទំពែក និងជំងឺមហារីកក្រពេញប្រូស្តាត​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.