
រួបតំណាងខួរក្បាលមនុស្ស
១. ទំពារស្ករកៅស៊ូ
យ៉ាងហោចណាស់មានរបាយការណ៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តចំនួនពីរ ដែលបានរកឃើញថា អ្នកដែលទំពារស្ករកៅស៊ូ អំឡុងពេលរៀនឬការប្រលង មានភាពល្អប្រសើរជាងអ្នកដែលមិនទំពារ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានហេតុផលណាមួយត្រូវបានគេបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ។ ការពន្យល់ជាសាមញ្ញមួយលើកឡើងថា ការទំពារស្ករកៅស៊ូ ធ្វើឲ្យកើនអត្រាបេះដូង ដែលធ្វើឲ្យបង្កើននូវឈាមដែលហូរទៅកាន់ខួរក្បាល។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនៅតែអះអាងថា ស្ករកៅស៊ូធ្វើឲ្យយើងគិតបានរហ័ស និងបង្កើនការចងចាំ។
២. ហាត់ប្រាណ
ត្រង់ចំណុចនេះ បុរសប្រហែលជាសកម្មជាងស្រី្ដ ប៉ុន្តែក៏មិនមានន័យថា ពួកគេបានហាត់ប្រាណគ្រប់ចំនួននោះដែរ។ មានមនុស្សជាច្រើន ដែលខ្ជិល ឬក៏ហត់នឿយក្នុងការហាត់ប្រាណឲ្យបានទៀងទាត់រាល់ថ្ងៃ។ ការស្រាវជ្រាវជាច្រើនទសវត្សមកហើយ បានបង្ហាញថា ការហាត់ប្រាណអាចឲ្យយើងចងចាំបានល្អ។ មូលហេតុចម្បងនោះ គឺការហាត់ប្រាណ អាចកាត់បន្ថយចំនួនកាឡូរី។ យោងតាមការសិក្សាកាលពីឆ្នាំ ២០០៨ បានឲ្យដឹងថា កាត់បន្ថយកាឡូរី ធ្វើឲ្យយើងចងចាំបានល្អ ដូច្នេះ ចាំបាច់ណាស់ ការហាត់ប្រាណជាវិធីសាស្រ្តមួយដ៏ល្អក្នុងការកាត់បន្ថយកាឡូរី។ អ្នកមិនចាំបាច់ចំណាយលុយនោះទេ ក្នុងការហាត់ប្រាណ ទោះបីជាវាមានប្រយោជន៍ច្រើនបែបនេះក៏ដោយ។
៣. ទទួលទានកាហ្វេ
កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយនៅក្នុងពិភពលោក ក៏ដូចនៅកម្ពុជាយើង។ ដោយសារតែដូច្នេះហើយ បានជាកាហ្វេ បានក្លាយជាប្រធានបទនៃការពិភាក្សាដេញដោលគ្នាដ៏ក្ដៅគគុក។ យោងតាមការស្រាវជ្រាវដែលបានធ្វើកាលពីពេល ៥ឆ្នាំមុន បានរកឃើញថា កាហ្វេ អាចធ្វើឲ្យមានការចងចាំបានល្អ និងការពារកុំឲ្យមនុស្សចាស់បាត់បង់ការចងចាំទៀតផង។ ប៉ុន្តែសូមចងចាំថា ក្រៅពីធ្វើឲ្យយើងចងចាំបានល្អ កាហ្វេក៏មានផលអាក្រក់មួយចំនួនផងដែរ ដូច្នេះអ្នក គួរតែទទួលទានក្នុងកម្រិតមួយដ៏សមស្រប កុំឲ្យច្រើនហួសប្រមាណ។
៤. គេងពេលថ្ងៃ
វីធីមួយទៀតដែលធ្វើឲ្យអ្នកចងចាំបានល្អ គឺគេងនៅពេលថ្ងៃ។ អ្នកវិទ្យាសាស្រ្តបានគាំទ្រយ៉ាងពេញទំហឹង ដែលថា ការគេងថ្ងៃ មានប្រយោជន៍ចំពោះការចងចាំ។ ខួរក្បាលបានធ្វើការយ៉ាងនឿយហត់ ស្ទើរជារៀងរាល់ថ្ងៃ ដូចនេះការគេងថ្ងៃ គឺពិតជាសំខាន់ណាស់។ ប៉ុន្តែអ្នកត្រូវប្រាកដថា ការគេងរបស់លោកអ្នក មិនឲ្យលើសពី ៤៥នាទី ឡើយ ព្រោះ វាអាចធ្វើឲ្យការគេងរបស់លោកអ្នកក្លាយទៅជាអត់ប្រយោជន៍។
៥. ទទួលទានជាតិអាល់កុល
ការទទួលទានជាតិអាល់កុលក្នុងកម្រិតមួយសមស្រប គឺធ្វើឲ្យលោកអ្នកចងចាំបានល្អ។ ការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ពិសាជាតិអាល់កុលជារៀងរាល់ថ្ងៃ ឬ ពីរថ្ងៃម្តង អាចជួយបង្កើននូវការចងចាំ និងការពារការរវើរវាយ។ ប៉ុន្តែការទទួលទានជាតិអាល់កុលលើសកម្រិត អាចធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដល់លោកអ្នកផងដែរ ដូចដែល ខ្មែរសារិកា ធ្លាប់បានផ្សាយម្តងរួចមកហើយអំពី គុណវិបត្តនៃគ្រឿងស្រវឹង។ ចំនួនដែលល្អ សម្រាប់អ្នក គឺពិសា ១ ទៅ ត្រឹម ២កែវ តែប៉ុណ្ណោះ បើលើសពីនេះមិនល្អ សម្រាប់អ្នកឡើយ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment