អត្ថបទថ្មីៗ :

ទទួល​ទា​ន​កា​ហ្វេ​ប៉ះ​ពាល់​ទារក​ក្នុង​ផ្ទៃ​

Sunday, December 11, 2011


ស្រ្ដីមាន​ផ្ទៃ​ពោះ​ទទួល​កាហ្វេ​
តាមរយៈ​ការ​ស្រាវ​ជ្រា​វ​ថ្មី​ៗ នេះ​បាន​បង្ហាញ​ថា ម្ដាយ​ដែល​ទទួល​ទាន​កាហ្វេ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ ទោះ​បី​ជា​ទទួល​ក្នុង​កម្រិត​ណា​ក៏ដោយ​។ របាយ​ការណ៍ពី​ការ​ស្រាវ​ជ្រាវ​ដដែល​ ក៏​បាន​បញ្ជាក់​ដែរ​ថា ស្រី្ត​មាន​ផ្ទៃ​ពោះ​​ ដែលទទួល​ទាន​កាហ្វេ​ មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​ អា​ច​ធ្វើ​ឲ្យ​ទារក​កើ​ត​មិន​គ្រប់​ខែ​ និ​ង​មិន​គ្រប់​ទំងន់​។​ សាធាតុ​នៅ​ក្នុង​កាហ្វេទាំង​ប៉ុន្មាន អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ ទៅ​លើ​ទារក​ ដែល​ធើ្វ​ឲ្យ​អត្រា​មរណៈ ទារក​មាន​ការ​កើន​ឡើង​។ ក្មេង​ដែល​កើត​មក​មិន​គ្រប់​ទំងន់​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​នៅ​ពេល​ពួក​គេ​ធំ​ឡើង​។ ផល​ប៉ះពាល់​ទាំង​នោះ រួម​មានដូច​ជា​ កើត​ជំងឺ​លើស​ឈាម​ ជំងឺ​បេះដូង និង​ទឹក​នោមផ្អែមជាដើម​។ ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ដដែល​ ក៏​បាន​លើក​ឡើង​ដែរថា ម្ដាយ​ដែល​ទទួល​ទាន​កាហ្វេ​ចាប់​ពី​ ២ពែង​ឡើង​ទៅ ក្នុង​មួយ​ថ្ងៃ អាច​ប្រឈម​នឹង​ការ​រលូត​កូន​ខ្ពស់ ពោល​គឺ​លើ​ស​ពី​ស្រ្ដី​ដែល​មិនទទួល​ទានកាហ្វេ​សោះ​ ស្ទើរតែ​ពាក់​កណ្ដាល​។
បើ​តាម​ការ​ឲ្យ​ដឹ​ងពី​លោក​វេជ្ជបណ្ឌិត​ដែល​បាន​ដឹក​នាំ ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ប្រាប់ថា​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ អាច​ធ្វើ​ឲ្យ​​​​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូត​លាស់​យឺត​យ៉ាវ ពេញ​មួយ​រយៈ​​ពេលនៃ​ការ​​ពរ​ពោះនេះ​តែ​ម្ដង​​។
ការ​ស្រាវជ្រាវ​នេះ​ គឺ​ធ្វើ​ការ​ជ្រើស​រើស​ ស្រី្ដ​មាន​ផ្ទៃ​ពោះចាប់ពី​ ៨ ដល់​ ១២​សប្ដាហ៍ ចំនួន​ ២៦៤៥​ នាក់​ក្នុង​អាយុ​ជាមធ្យម ៣០​ឆ្នាំ​។ ជា​លទ្ធផល​នៃការ​ស្រាវជ្រាវ ស្រី្ដ​ដែល​ទទួលទាន​ជាតិ​កាហ្វេ ចន្លោះ​ពី ១០០ ទៅ ១៩៩ មីលីក្រាម​ ឬ ប្រ​ហែល​ ១ ពែង ទៅ ២​ពែង​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​កើន​ការ​គ្រោះថ្នាក់​ ២០​ភាគរយ​ នៃ​ការ​កើត​កូន​ដែល​មិន​គ្រប់​ទំងន់​ បើ​ធៀប​ជាមួយ​ស្រ្ដី ដែល​ទទួលទាន​ តិច​ ជាង​ ១០០ក្រាម​ក្នុង​មួយ​ថ្ងៃ​។ កាន់​តែ​សាហាវ ជា​ង​នេះ​ទៀត​ អត្រា​គ្រោះ​ថ្នាក់​ នឹង​កើន​ឡើង​ ដល់​ ៥០​ភាគរយ ចំពោះ​ស្រ្ដី ដែលទទួល​លើស​ពី ២០០ក្រាម ដល់ ២៩៩​ក្រាម​ ឬ ស្មើ​កាហ្វេ​ ៣ពែង​ ក្នុង​មួយ​ថ្ងៃ​។ ដូច្នេះ​ បើ​សិន​ជា​អា​ច​ជៀ​សបាន​ ស្រី្ដ​ដែល​មាន​ផ្ទៃ​ពោះ​ ទាំ​ង​ឡាយ គួ​រ​កាត់​បន្ថយ​ ឬ​ ក៏​បញ្ឈប់​ការ​ទទួល​កាហ្វេ​កាន់​តែ​ល្អ​ ព្រោះ​កាហ្វេ មាន​ផល​ប៉ះ​ពាល់​ច្រើន​ណាស់​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.