
ទឹកដោះគោសូកូឡា
សហរដ្ឋអាមេរិក ដែលជាកន្លែងដែលសំបូរទៅដោយមនុស្សដែលធាត់លើសទម្ងន់នោះ រដ្ឋកូឡូរ៉ាដូ បានបញ្ជាឲ្យឈប់លក់សូកូឡា និងទឹកដោះគោដែលមានបន្ថែមសាជាតិដទែទៀត នៅក្នុងសាលារៀនរបស់ក្មេងៗ ដោយឲ្យដាក់ទឹកដោះគោសុទ្ធត្រជាក់ជំនួសវិញ។
ទឹកដោះសូកូឡាមានផ្ទុកនូវកាល់ឡូរី ច្រើនជាងទឹកដោះគោសុទ្ធចំនួនពាក់កណ្ដាល និងមានជាតិស្ករច្រើនដូចនឹងទឹកសូដាផងដែរ។ តាមការពិសោធន៍ ទឹកដោះគោសូកូឡាដែលគេបន្ថយជាតិខ្លាញ់ចំណុះ ០,២៤លីត្រ មានកាល់ឡូរី ២០០ និងស្ករ ៣០ក្រាម ដែលចំនួននេះវាច្រើនជាងភេសជ្ជៈកូកាកូឡាចំណុះ ០,៣៥លីត្រ ដែលមានជាតិស្ករត្រឹមតែ ២៧ក្រាម និងកាល់ឡូរី ១៤០។ទោះបីជាទឹកដោះគោសូកូឡា មានសារធាតុចិញ្ចឹមដ៏សំខាន់់ ដែលទឹកសូដាពុំមាន ប៉ុន្តែ ទឹកដោះគោសុទ្ធ ក៏មានសារធាតុចិញ្ចឹមដូចគ្នាដែរ មិនត្រឹមតែប៉ុណ្ណឹង ទឹកដោះគោសុទ្ធថែមទាំងមានកាល់ឡូរីតិច និងជាតិស្ករ តិចជាងទឹកដោះគោដែលបន្ថែមសារធាតុដទៃ ចំនួន ១ភាគ៣ ទៀតផង។
សាលារៀនក្មេងៗមួយចំនួននៅសហរដ្ឋអាមេរិក កំពុងព្យាយាមដកទឹកដោះគោសូកូឡាចេញពីបញ្ជីអាហារ ប៉ុន្តែជាក់ស្ដែងការធ្វើបែបនេះអាចមានផលប៉ះពាល់សុខភាពទៅវិញទេ ព្រោះក្មេងៗមានការពេញនិយមបំផុតចំពោះទឹកដោះគោសូកូឡា បើដកវាចេញ ក្មេងៗទាំងនោះអាចកាត់បន្ថយការផឹកទឹកដោះគោសុទ្ធ ដែលពួកគេមិនចូលចិត្ត ហើយពួកគេក៏នឹងទទួលបានសារធាតុចិញ្ចឹមតិចជាងមុនផងដែរ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment