អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី​មនុស្ស​ឆ្កួត​ទៅ​ប្រ​ទ្បង​ដើម្បី​សេរី​ភាព​របស់ពួកគេ​

Tuesday, December 13, 2011


jokesនៅ​ក្នុង​មន្ទីរពេទ្យ​មួយ​មាន​មនុស្ស​ឆ្កួត​ជា​ច្រើន​ដែល​សម្រាក​ព្យាបាល​រោគ​នៅទី​នោះ។ ហើយជា​រាងរាល់​ឆ្នាំ ​គេ​មាន​ធ្វើ​ការ​ប្រទ្បង​​មួយ​ដើម្បី​ឲ្យ​​មនុស្ស​ឆ្កួត​ដែល​ធ្វើ​ការ​ប្រទ្បង​ជាប់អាច​មាន​ឱកាស​បាន​ត្រលប់ទៅ​រស់​នៅ​តាម​បែប​មនុស្ស​ធម្មតា​វិញ។
ការ​ប្រទ្បង​នេះ​គឺ​ជា​​ផ្លូវ​តែ​មួយ​គត់​ដែល​មនុស្ស​ឆ្កួត​ទាំង​នេះ​អាច​គេច​ផុត​ពី​មន្ទីរពេទ្យ​ឆ្កួត​​មួយ​នេះបាន​ តែ​បើ​ប្រទ្បង​ធ្លាក់​វិញ​គេ​នឹង​យក​អ្នក​ជំងឺ​នោះ​ទៅ​ឃុំ​ខ្លួន​ចំនួន ២​ឆ្នាំ ដោយ​សារ​តែ​មាន​ការ​ឃុំ​ខ្លួន​បែប​នេះ​ហើយ​បាន​ជា​មិន​សូវ​មាន​បេក្ខជន​ចូល​រួម​ប្រទ្បង​នោះទេ គឺ​មាន​តែ​ពីរ បីនាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ។
សម្រាប់​ឆ្នាំ​នេះ​មាន​អ្នក​ប្រទ្បង ៣​នាក់ ដែល​ហាន​ចូល​ខ្លួន​ចូល​រួម​ក្នុងការ​​ប្រទ្បង​មួយ​នេះ។ ហើយ​សម្រាប់​ឆ្នាំ​នេះ​ទៀត​ការ​ប្រទ្បង​ខុសពី​ឆ្នាំ​មុនៗ ដែល​មេប្រយោគ​បាន​នាំ​អ្នក​ប្រទ្បង​ទ្បើង​ទៅ​លើ​អាគារ​មួយ​យ៉ាង​ខ្ពស់ហើយ​លោក​គ្រូពេទ្យ​បាន​ឲ្យ​មនុស្ស​ឆ្កួត​ទាំងនោះ​លោត​ចុះ​មក​អាង​ទឹក​នៅ​ខាង​ក្រោម ដែល​នៅ​ក្នុង​អាង​ទឹក​នោះ​ ត្រូវ​បាន​គេ​បូម​ទឹក​ចេញ​អស់​ហើយ។
អ្នក​ជំងឺ​ទី​មួយ​បាន​ហក់​ចុះ​ក្បាលទៅ​មុន ហើយ​ដៃ​ទាំងពីរ​របស់គាត់​ត្រូវ​បាន​បាក់ ហើយ​​គេ​បញ្ជូនគាត់ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។
អ្នក​ជំងឺទី​ពីរ គាត់បានលោត​ចុះ​ក្រោម​ជើង​ទៅមុន ហើយ​ជើងទាំងពីររបស់គាត់​ត្រូវបាន​បាក់ជា​ពីរ​កំណាត់ គេ​ក៏​ដាក់ទ្បានពេទ្យ​ទៅ​ដូចគ្នា។
អ្នកជំងឺទី​បី គាត់​មើល​ចុះ​ក្រោម ហើយ​ក៏​បដិសេធ​មិន​ព្រម​លោត​ចុះ​ក្រោមទេ។
លោកគ្រូពេទ្យ​ឃើញ​ហេតុការណ៍​នោះ ពិតជា​មានអារម្មណ៍​សប្បាយចិត្តជា​ខ្លាំងណាស់​​ដោយ​សារ​តែ​អ្នកជំងឺ​ទី​បី​មាន​សតិ​នៅ​ល្អ គេ​ក៏​បាន​អប​អរ​សាទ័រចំពោះ​អ្នក​ជំងឺ​មួយ​រូប​នោះ។
លោក​គ្រូពេទ្យ​ប្រាប់ទៅ​អ្នកជំងឺ​នោះ​ថា៖ អ្នកអាច​ត្រទ្បប់ទៅ​ផ្ទះ​វិញ​បាន​ហើយ តែ​មុន​នឹង​ទៅ​សូម​ប្រាប់​ខ្ញុំទៅ​មើលថា​តើ​ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​លោត​ចុះ​ក្រោម។
អ្នកជំងឺនោះ​បាន​ឆ្លើយ​ថា៖ ឲ្យ​លោត​យ៉ាង​ម៉េច​បើ​ខ្ញុំ​អត់ចេះ​ហែលទឹក​ផង។
គ្រូពេទ្យ៖ ល្អវិញ។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.