
មានយុវជនពិការដៃទាំងសងខាងម្នាក់នៅក្នុងភូមិមួយហើយគេហៅបុរសម្នាក់នេះថា ដារ៉ា គេជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើការ ទោះបីគេមិនមានដៃក៏ដោយ គេអាចប្រើប្រាស់ជើងរបស់គេជំនួសបាន ។ យុវជនម្នាក់នេះត្រូវគេដឹងថាជាមនុស្សស្លូតបូត ហើយអៀនច្រើន គេមិនសូវចូលរួមក្នុងពិធីបុណ្យទានធំៗប៉ុន្នានទេ ។
ថ្ងៃមួយនៅក្នុងភូមិមានបុណ្យឡើងអ្នកតា ហើយប្រជាពលរដ្ឋបានចូលរួមក្នុងកម្មវិធីគ្រប់គ្នាៗ តែដារ៉ាមិនបានចូលរួមទេ ប៉ុន្តែនៅពេលយប់ មានកម្មវិធីរាំលេងកំសាន្ត ហើយដារ៉ាក៏បានដាច់ចិត្តមកមើលគេរាំលេងទាំងអស់គ្នា ។
គេឃើញអ្នកភូមិរាំលេងយ៉ាងសប្បាយដោយដារ៉ាមិនបានចូលរាំនឹងគេទេដោយសារគេមានការអៀនខ្មាសច្រើន ប៉ុន្តែពេលរាំបានមួយសន្ទុះមកស្រាប់តែគេឃើញដារ៉ាចូលរាំ ញាក់ជើងពេញវង់រាំ ពេលនោះអ្នកភូមិបានលាន់មាត់និយាយគ្រប់គ្នាៗថា យីដារ៉ាក៏ចេះរាំដែរ !
ពេលនោះស្រាប់តែដារ៉ាតបវិញថា មិនមែនទេព្រោះស្រមោចបានចូលខោរបស់ខ្ញុំ មិនដឹងយកចេញដូចម្តេចមានតែលោតអញ្ចឹងហើយ! ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment