ក្មេងអស្ចារ្យ
យុវជនមួយក្រុមឧស្សាហ៍នាំគ្នាទៅផឹកកាហ្វេក្នុងហាងមួយ។ រាល់លើកផឹកកាហ្វេ ពួកគេតែងធ្វើបាបអ្នករត់តុ ដើម្បីជាការសើចលេងសប្បាយ ពេលខ្លះយកប៉ាន់តែលាក់បាត់ ហើយថាអ្នករត់តុមិនទាន់លើកទឹកតែមក ពេលខ្លះទៀតធ្វើបាបតាមរបៀបផ្សេង។ ពួកគេមកមួយលើកៗ មានរបៀបធ្វើបាបម៉្យាងប្លែកៗគ្នា ។
ថ្ងៃមួយក្រុមយុវជននោះឱ្យប្រាក់រង្វាន់ដល់អ្នករត់តុ ដែលខ្លួនឧស្សាហ៍លេងសើចព្រមទាំងនិយាយ ៖
-បងឯងជាមនុស្សល្អ ទោះពួកខ្ញុំលេងសើច យ៉ាងណាក៏មិនដែលខឹង។ ចាប់ពីថ្ងៃនេះទៅពួកខ្ញុំឈប់លេងសើចរបៀបហ្នឹង ទៀតហើយ ។
អ្នករត់តុតប ៖
-សូមអរគុណប្អូនៗទាំងអស់គ្នា ចាប់ពីថ្ងៃនេះទៅខ្ញុំក៏មិនដាក់សារាខាត់ស្បែកជើង ចូលក្នុងកាហ្វេទៀតដែរ ។
- ក្រុមយុវជន???
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment