អ្នកជំនាញមកពីសាកលវិទ្យាល័យអង់គ្លេសមួយ បានវាស់សម្លេងរបស់ឆ្មានេះ ហើយជាលទ្ធផល សម្លេងដែលខ្លាំងបំផុតរបស់វាគឺលើសសម្លេងឆ្មាធម្មតាដល់ទៅ ១៦ដងឯណោះ។ ក្រុមអ្នកវាស់ស្ទង់កម្រិតសម្លេងរបស់ឆ្មានេះ
បានធ្វើការប្រៀបធៀបសម្លេងរបស់ឆ្មានេះ ទៅនឹងសម្លេងនៅតាមផ្លូវដែលកំពុងមានចរាចរមមាញឹក ឬក៏ដូចម៉ាស៊ីនសម្ងួតសក់ ឬក៏ម៉ាស៊ីនបូមធូលីជាដើម។ឆ្មានេះមានអាយុ ១២ឆ្នាំ និងមានទំហំធម្មតាដូចឆ្មាធម្មតាដែរ។ វាត្រូវបានគេចប់អារម្មណ៍ពេញប្រទេសអង់គ្លេសកាលពីខែមុន ក្រោយពីម្ចាស់របស់វាឈ្មោះ រូត អាដាម (Ruth Adams) បានសម្រេចចិត្តយកវាទៅចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីស្រែកមួយ។ ចាប់ពីពេលនោះមក ឆ្មានេះក៏ចាប់ផ្ដើមល្បី និងចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលវាត្រូវបានគេដាក់រហ័សនាមឲ្យថា ឆ្មាផ្គរលាន់(Thunder Cat)។
ក្រោយពីមានការវាស់ស្ទង់ដឹងថាសម្លេងឆ្មានេះខ្លាំងខុសធម្មតា ទើបម្ចាស់របស់វាសម្រេចបំពេញបែបបទដាក់ឲ្យកំណត់ត្រាពិភពលោក ហ្គីនណេស។ នៅពេលនេះខ្សែអាត់សម្លេងរបស់វាត្រូវបានបញ្ជួនទៅឲ្យហ្គីនណេសរួចរាល់ហើយ។
អ្នកស្រី អាម៉ារីលីស វ៉ាយធី (Amarilis Whitty) ដែលជាអ្នកនាំពាក្យរបស់ហ្គីនណេស បាននិយាយថា ពេលនេះខាងហ្គីនណេសកំពុងរង់ចាំខ្សែអាត់សម្លេងរបស់កំពូលឆ្មានេះ។
គេកំពុងតែចាំមើលថាតើឆ្មាស្រែកខ្លាំងដូចផ្គរលាន់នេះ បានចូលក្នុងកំណត់ត្រាពិភពលោក ហ្គីនណេសដែរឬក៏អត់។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment