លទ្ធផលនេះ បានបន្ថែមនូវភស្ដុតាងដែលថា សូកូឡា គឺមានប្រយោជន៍ចំពោះសុខភាព ប៉ុន្ដែទោះយ៉ាងណាក្ដី អ្នកស្រី Susanna Larsson ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ការរកឃើញនាពេលនេះ មិនទាន់អាចបញ្ជាក់បានថា សូកូឡា ពិតជាអាចកាត់បន្ថយហានីភ័យនៃជំងឺស្រ្តូកបាននៅឡើយទេ។ អ្នកស្រីបានជឿជាក់ថា សូកូឡា ពិតជាមានប្រយោជន៍ចំពោះសុខភាព ប៉ុន្ដែការញ៉ាំវាច្រើនពេក វានឹងបង្កជាបញ្ហាវិញ។
អ្នកស្រីដែលជាអ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា សូកូឡា គួរតែត្រូវទទួលទានក្នុងកម្រិតសមល្មម ដោយសារតែវាមានកាឡូរីខ្ពស់ ជាតិស្កខ្ពស់ ហើយកម្រិតជាតិធាត់ក៏ខ្ពស់ដែរ។ ក្នុងនោះដែរ សូកូឡាព៌ណខ្មៅ មានជាតិកាកាវច្រើន និងមានជាតិស្កតិចជាងសូកូឡាទឹកដោះគោ ដូច្នេះការញ៉ាំសូកូឡាពណ៌ខ្មៅគឺល្អជាង។
នៅក្នុងការស្រាវជ្រាវនេះ ក្រុមអ្នកស្រី Larsson បានធ្វើការសិក្សាទៅលើស្រ្ដីដែលមានអាយុពី ៤៩ឆ្នាំ ដល់ ៨៣ឆ្នាំ ចាប់ពីឆ្នាំ១៩៩៧មក។ ជាង១០ឆ្នាំក្រោយមក មានអ្នកកើតជំងឺស្រ្ដូកចំនួន ១៥៤៩នាក់ ដែលក្នុងនោះអ្នកដែលញ៉ាំសូកូឡាច្រើន មានកម្រិតហានីភ័យទាប។
លទ្ធផលបានបង្ហាញថា ស្រ្ដីដែលញ៉ាំសូកូឡាច្រើនជាងគេ (លើស ៤៥ក្រាមក្នុងមួយសប្ដាហ៍) មានអត្រាកើតជំងឺស្រ្ដូក ២នាក់ក្នុង១០០០នាក់ ក្នុងរយៈពេលមួយឆ្នាំ ខណៈដែលស្រ្ដីដែលញ៉ាំសូកូឡាតិចជាងគេបំផុត (តិចជាង ៨,៩ក្រាមក្នុងមួយសប្ដាហ៍) មានអត្រា ៧,៨នាក់ ក្នុង១០០០នាក់ក្នុងរយៈពេលដូចគ្នា។
សូមបញ្ជាក់ផងដែរថា ជនជាតិអាមេរិកាំងជិត ៨០ម៉ឺននាក់ បានរងគ្រោះដោយសារជំងឺស្រ្ដូកជារៀងរាល់ឆ្នាំ ហើយប្រហែលមួយភាគ៦នៃពួកគេ បានស្លាប់ដោយសារជំងឺនេះ ហើយជាច្រើននាក់ទៀតបានធ្លាក់ខ្លួនពិការ។
វិធីការពារជំងឺនេះ គឺ ត្រូវធ្វើកុំឲ្យសម្ពាធឈាមឡើងខ្ពស់ បញ្ឈប់ការជក់បារី ហាត់បា្រណឲ្យបានច្រើន និងទៀងទាត់ ព្រមទាំងញ៉ាំអាហារដែលត្រឹមត្រូវ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment