រយៈពេលមួយទសវត្សនៃការសិក្សាទៅលើបុរសជាង ៣៥០០០ពាន់នាក់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំអាហារដែលមានជាតិវីតាមីន E ច្រើន ឬលេបថ្នាំដែលផ្សំដោយវីតាមីន E អាចបង្កើនគ្រោះថ្នាក់នៃការវិវឌ្ឍទៅរកជំងឺមហារីកក្រពេញប្រូស្ដាតដ៏គ្រោះថ្នាក់របស់បុរសនេះ។
ការសិក្សានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការសិក្សាមុនមួយ បានរកឃើញថា សេលេញ៉ូម ឬវីតាមីន E ប្រហែលជាអាចកាត់បន្ថយហានីភ័យនៃការកើតជំងឺមហារីកក្រពេញប្រូស្ដាតបាន។ ការសិក្សានេះ បានរកឃើញផ្ទុយពីការសិក្សាមុននោះ ក្រោយពីបានធ្វើការសិក្សាអស់រយៈពេលជាយូរ លើបុរសជាច្រើននាក់ ដូចបានបង្ហាញខាងលើ។
យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីនេះ បានបង្ហាញថា មិនមានហេតុផលណាមួយដែលបុរសត្រូវបង្កើនជាតិវីតាមីន E នោះទេ ព្រោះមិនត្រឹមតែមានប្រយោជន៍ច្រើននោះទេ ថែមទាំងបង្កគ្រោះថ្នាក់ទៀតផង។
គួរបញ្ជាក់ផងដែរថា ការសិក្សានេះបានចាប់ផ្ដើមតាំងតែពីឆ្នាំ២០០១មកម្លេះ ហើយបន្ដរហូតដល់ពេលនេះ ដោយបានបំបែកក្រុមបុរសដែលចូលរួមជាបួនក្រុមផ្សេងគ្នា។
ជាសរុប ក្រុមបុរសចំនួន ៦២០នាក់ ដែលប្រើវីតាមីន E បានកើនអត្រាកើតមហារីកក្រពេញប្រូស្ដាតចំនួន ១៧ភាគរយ ។
ក្រុមបុរសទាំងនោះ មិនមានសញ្ញានៃជំងឺនេះទេ មុនពេលចូលក្នុងការស្រាវជ្រាវនេះ ពោល គឺមានសុខភាពល្អធម្មតា ដូច្នេះគេអាចសន្និដ្ឋានបានថា វីតាមីន E ពិតជាអាចបណ្ដាលឲ្យកើតជំងឺមហារីកក្រពេញប្រូស្ដាតមែន។
យោងតាម American Cancer Society បានបង្ហាញថា ករណីថ្មីនៃជំងឺមហារីកក្រពេញប្រស្ដាត នឹងមាន ២៤០៨៩០ ក្នុងឆ្នាំ២០១១នេះ ដោយបុរស ៣៣៧២០នាក់ នឹងស្លាបប់ដោយសារជំងឺនេះនៅសហរដ្ឋអាមេរិក។ វាជាប្រភេទជំងឺមហារីករបស់បុរស ដែលកើតច្រើនលំដាប់ទីពីរបន្ទាប់ពីមហារីកស្បែក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment