អត្ថបទថ្មីៗ :

ធ្វើដូច​ម្តេច​​ទើប​គេង​ឆាប់​លក់

Sunday, December 11, 2011

ដំណេក​ល្អ សុខភាពល្អ
ដំណេកគឺជាតម្រូវការដ៏ចាំបាច់មួយ ហើយ​ក៏​ជា​ទម្លាប់​មួយ​ផង​ដែរ​សំរាប់​មនុស្ស​សត្វ​គ្រប់​អាត្មា។
ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​បញ្ជា​រាង​កាយ​របស់​ខ្លួន​អោយ​គេង​លង់​លក់​តាម​ចិត្ត​ចង់​បាន​នោះ​ទេ យើង​ភាគ​ច្រើន​ទទួល​ស្គាល់​ថា យើង​មាន​ការ​លំបាក​នឹង​ធ្វើ​អោយ​ខ្លួន​យើង​គេង​ឆាប់​លក់  ទោះ​បី​យើង​ខំ​ប្រឹង​តាំង​ចិត្ត សម្រួល​អារម្មណ៍​ លែង​គិត​លែង​ខ្វល់​ពី​អ្វីៗ​ទាំង​អស់​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ធ្វើ​អោយ​យើង​គេង​លក់​ឡើយ ហើយ​ការ​ដែល​គេង​មិន​លក់​នេះ​ អាច​ផ្តល់​ផល​មិន​ល្អ​ដល់​សុខ​ភាព​របស់​យើង​។ អត្ថបទ​ខាង​ក្រោម​នេះ ​ជួយ​ផ្តល់​យោបល់​ដល់​អ្នក អំពី​បច្ចេកទេស​ក្នុង​ការ​គេង​ឆាប់​លក់​។ ក្នុងករណីអ្នកបានព្យាយាមសាកល្បងនូវបច្ចេកទេសទាំងនេះ ហើយនៅតែមានអាចគេងលក់ទៀត ហើយ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា អ្នកគួរតែឆាប់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញ។
  1. ពិនិត្យមើលរបបចំណីអាហាររបស់អ្នកឡើងវិញ៖ មានអាហារមួយចំនួនដែលអាចជាជំនួយដល់ការឆាប់ងុយគេងដូចជា ពពួកអាហារដែលមានសារជាតិកាបូនអ៊ីដ្រាតេ ចេក សណ្តែកដី ទឹកដោះគោ និង នំប៉័ងជាដើម។ អាហារទាំងនេះក៏មានផ្ទុកសារជាតិ ទ្រីតូផាន ដែលជាអ្នកបង្កើតជាតិមេឡាតូនីន ដែលជួយអោយយើងងុយគេង។ គួរជៀសវាងអាហារទាំងឡាយណា ដែលមានជាតិប្រូតេអុីនខ្ពស់ មានជាតិហិរ កាហ្វេ តែមុនពេលគេង និងជៀសវាងបរិភោគច្រើនជ្រុលមុនពេលគេង។ កុំចូលគេងទាំងឃ្លាន មិនទាន់បានញ៉ាំអ្វីចូលពោះ ពីព្រោះពេលយើងឃ្លានពិបាកនឹងគេងលក់ណាស់។
  2. ជៀសវាងការហាត់ប្រាណក្នុងរយះពេលបីម៉ោងមុនចូលគេង៖ បើអាចទៅរួចអ្នកគួរហាត់ប្រាណនៅពេលព្រឹកព្រលឹម ព្រោះ​វាជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយបានពេញមួយថ្ងៃ។ ការហាត់ប្រាណកៀកនឹងម៉ោងចូលគេង អាចធ្វើអោយយើងលែងងងុយគេង។
  3. ជៀសវាងការគេងថ្ងៃច្រើនពេក៖ គួរគេងថ្ងៃយ៉ាងយូរបំផុត ១៥ នាទី។ គេងថ្ងៃយូរពេកអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់។
  4. កាត់បន្ថយស្ត្រេស ការបារម្ភ ភ័យ្រពួយ គិតច្រើន៖ បើអ្នកមានអាការៈទាំងនេះ គួតែជួបគ្រូពេទ្យផ្នែកចិត្តវិទ្យា ឬហាត់ប្រាណបែបយ៉ូហ្កាដើម្បីកាត់បន្ថយស្ត្រេស។
  5. ងូតទឹកក្តៅមុនចូលគេង៖ វិធីនេះក៏អាចជួយបានដែរ វាធ្វើអោយមានអារម្មណ៍ធូរស្បើយ។
  6. បង្កើតអោយមានទម្លាប់ធ្វើអ្វីមួយមុនចូលគេង៖ សាកល្បងទម្លាប់ធ្វើអ្វីមួយដដែល ជាប្រចាំមុនចូលគេងដូចជា អានសៀវភៅ ងូតទឹក សរសេរកំណត់ហេតុជាដើម។
  7. ចូលគេង និងភ្ញាក់ពីគេងអោយទៀងម៉ោង៖ ធ្វើរបៀបនេះជាប្រចាំ យូរទៅនឹងក្លាយជាទម្លាប់ ចង់មិនចង់ដល់ពេលអ្នកត្រូវគេង អ្នកប្រាកដជាមានអារម្មណ៍ថាងុយគេង។
  8. ជ្រើសរើសសំលៀកពាក់ណាដែលស្រួលស្លៀកពាក់៖ គួរស្លៀកពាក់សំលៀកបំពាក់ណាដែលមានលក្ខណៈរលុង ទន់ មិនស្កៀប មិនទើសទែង និងដែលធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅ។
  9. អាកាសធាតុសមល្មម៖ បើបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់ គួរកំរិតសីតុណ្ហភាពអោយសមល្មមដែលអ្នកពេញចិត្ត មិនគួរដាក់អោយរងាត្រជាក់ពេកទេ។ ជាទូទៅសីតុណ្ហភាពសមស្របក្នុងការគេងគឺ ២៦អង្សា។ ចំពោះអ្នកដែលគ្មានម៉ាស៊ីនត្រជាក់ ក៏គួរតែមានកង្ហារ (កង្ហារអគ្គីសនីក៏បាន កង្ហារធម្មជាតិក៏បាន)។
  10. ពន្លឺសមល្មម៖ បើអាចបិទអោយល្ងិតបានរឹតតែល្អ តែមានមនុស្សមួយចំនួនចូលចិត្តមានភ្លើងព្រឹមៗទើបគេងលក់ ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.