អត្ថបទថ្មីៗ :

សុភមង្គល​ មិន​ប្រកាន់​អាយុ​នោះ​ទេ​!

Sunday, December 11, 2011

គ្រួសារ​ដែល​មាន​សុភ​មង្គល
ភាគ​ច្រើន​នៃ​មនុស្ស​យើង តែង​តែគិត​ថា យុវវ័យ​គឺ​ជា​វ័យ​ដែល​មានសុភ​មង្គល​ជាង​គេ ពោល​គឺ​ជា​ពេល​ដែល​សប្បាយ​រីក​រាយ​ជាង​គេក្នុង​ជីវិត​ ប៉ុន្ដែ​ធាតុ​ពិត​គឺ​មិនមែន​នោះ​ទេ​។ សុភ​មង្គល​ គឺ​មិន​ប្រកាន់​អាយុ​នោះទេ ដែល​នេះ​មាន​ន័យ​ថា មិន​ថា​ចាស់​ ឬ​ក្មេង​ នោះទេ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​បាន​ដូច​គ្នា​។
ព្រះ​ពុទ្ធជាម្ចាស់នៃ​យើង​ បាន​មាន​ពុទ្ធ​ដិការ​ថា យើង​គឺ​ជាផល​នៃ​អ្វី​ដែល​យើង​បាន​គិត តាមន័យ​នេះ សុភ​មង្គល​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ ឲ្យ​តែ​យើង​គិត​ថា​យើង​​មាន​សុភ​មង្គល​។ ពេល​ដែល​អ្នក​គិតបែប​​នេះ​​ហើយ នោះ​អ្នក​ប្រាកដ​ជា​ប្រឹង​ប្រែង​ធ្វើ​​យ៉ាង​ណា​ឲ្យ​សុភ​មង្គល​នោះ​កើត​មាន​ចំពោះ​អ្នក​មែន​។
ខាង​ក្រោម​នេះ គឺ​ជា​វិធី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែ​សប្បាយ និង​មានសុភ​មង្គល​ បើ​ទោះ​បី​ជា​យើង​ចាស់​ទៅ​ៗ​ក៏ដោយ​៖
១- មាន​ការ​គិត​ប្រកប​ដោយ​វិជ្ជមាន
មនុស្ស​ដែលគិត​ក្នុង​ផ្លូវ​វិជ្ជមាន​ គឺ​តែង​តែ​ទទួល​បាន​នូវ​ជីវិត​ដ៏​សប្បាយ​រីក​រាយ និង​ងាយ​ស្រួល​។ សូម​មាន​សុទ្ទិដ្ឋិនិយម​ក្នុង​ខ្លួន ហើយ​លប់​បំបាត់នូវ​គំនិត​អវិជ្ជ​មាន​ទាំង​ឡាយ​ ដែលធ្វើ​ឲ្យ​អនាគត​អ្នក​មិន​ប្រសើរ​។
២- លុបបំបាត់​អារម្មណ៍​ស្រ្ដេស​
ដូចដែល​ដឹង​ហើយ​ថា ជីវិតនៅ​ក្នុង​សម័យ​នេះ គឺ​ស្រ្ដេស​ណាស់​ ប៉ុន្ដែ​អ្នក​ត្រូវ​រិះ​រក​វិធី​ដើម្បី​កាត់បន្ថយ (ឬ​លុប​បំបាត់) ​ឱកាស​នៃ​ការ​ធ្លាក់ចូល​ទៅ​ក្នុង​អន្លង់ដ៏​ងងឹត​​នៃ​ភាព​ស្រ្ដេស​នេះ​ឲ្យ​បាន​។
៣- រាក់​ទាក់​
ការ​ដាក់​ខ្លួន​ និង​រួស​រាយ​រាក់ទាក់ គឺ​ជា​វិធីមួយ​ដ៏​ល្អ​បំផុតសម្រាប់​អ្នក​​។ អ្នក​​អាច​បង្កើត​មិត្ត​ភក្ដិ​បាន​យ៉ាង​ងាយ ប្រសិន​បើ​យើង​ធ្វើ​បែប​នេះ​បាន ហើយ​ទំនាក់​ទំនង​យើង​ជាមួយ​នឹង​មិត្ត​ភក្ដិ​ គឺ​ចេញ​ពី​បេះ​ដូងដ៏​បរិសុទ្ធ​ និ​ងជា​រៀង​ដរាប។ សុជីវធម៌​របស់​អ្នក​ គឺ​នឹង​ជួយ​ជម្រុញ​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត​អ្នក​ និង​ចង់​និយាយ​ជាមួយ​អ្នក​។
៤- កុំ​បន្ត​ទម្លាប់​មិនល្អ​
ការ​ផឹក​គ្រឿ​ងស្រវឹង​ជា​ប្រចាំ ការ​ជក់​បារី ការ​ញ៉ាំអាហារ​មិន​ត្រឹម​ត្រូវ ឬ​ញ៉ាំ​តាម​តែ​ចិត្ត​ចង់​ គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​យើង​នោះ​ទេ​។ ចូរ​ជៀស​វាង​ធ្វើ​អំពើ​ណា​ដែលសង្គម​ស្អប់ខ្ពើម និង​មិន​ទទួល​ស្គាល់​។
៥- សុខ​ភាព​ជា​ចម្បង​
សុខ​ភាព​របស់​យើង​ម្នាក់​ៗ​គឺ​សំខាន់​ខ្លាំង​ណាស់​ បាន​ន័យ​ថា​វា​ជា​ចំណុច​អទិភាព​បំផុត​។ សុខ​ភាព​ និង​សុភ​មង្គល​ គឺ​ដើរ​ទន្ទឹម​គ្នា មិន​អាច​អត់មួយ​ណាបាន​ទេ បើ​សុខ​ភាព​មិនល្អ​ហយ សុភ​មង្គល​ក៏​មិន​នៅ​ជាមួយ​នឹង​យើង​ដែរ​។ ការ​ថែ​រក្សា​សុខ​ភាព​ មាន​ដូច​ជា​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ ដែល​សម្បូរ​ទៅ​ដោយ​បន្លែ​បៃតង និង​កុំ​ភ្លេច​ផ្លែ​ឈើ។
៦- ផ្ដល់​ពេល​វេលា​សម្រាប់​ខ្លួន​អ្នក​
ទោះ​បី​រវល់​យ៉ាង​ណាក៏​ដោយ  មិនគួរ​ណាភ្លេច​ផ្ដល់​ពេល​វេលាឲ្យ​ខ្លួន​ឯង​នោះ​ដែរ​។ ចូរ​ធ្វើ​ការ​វិភាគ​លើ​ខ្លួន​ឯង​ និង​រក​ឲ្យ​ឃើញនូវ​អ្វី​ដែលត្រូវ​កែ​លម្អ​បន្ថែម​។ ត្រូវ​ចង​ចាំ​ថា​ អ្នក​គឺ​ជា​ចៅក្រមសម្រាប់​ខ្លួន​អ្នក​ដ៏​ល្អ​បំផុត​។
៧- តាំង​សមាធ
មនុស្ស​ភាគ​ច្រើន​ប្រហែល​មិន​ធ្លាប់​បាន​តាំងសមាធិ​ ធ្វើ​ឲ្យ​ចិត្ត​ស្ងប់​នោះ​ទេ បើ​ទោះ​បិ​ជា​វាមានប្រយោជន៍​យ៉ាង​ណាក៏​ដោយ។ ការ​តាំងសមាធិ អាច​ឲ្យ​អ្នក​លុប​បំបាត់​អារម្មណ៍​ស្រ្ដេស​បាន​យ៉ាង​ប្រសើរ​។
ជាចុង​ក្រោយ សូមបញ្ជាក់​ថា សុភ​មង្គល​គឺ​យើង​ជា​អ្នក​បង្កើត គ្មាន​អ្នកណា​ម្នាក់​អាច​ផ្ដល់​សុភ​មង្គល​ឲ្យយើង​បាននោះ​ទេ។​ ចូរ​ប្រយុទ្ធ​ប្រឆាំង​ នឹងអារម្មណ៍​ព្រួយ​ភ័យ ហើយ​ងាកមក​សប្បាយ​នៅក្នុង​ជីវិត​របស់យើង​វិញ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.