អត្ថបទថ្មីៗ :

ក្មេង​ស្រី​ធាត់​ គ្រោះ​ថ្នាក់​ជាង​ក្មេង​ប្រុស​ធាត់​

Sunday, December 11, 2011

ក្មេង​ជំទង់​ធាត់ៗ
ការ​ធាត់​លើស​ទម្ងន់​ គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​នោះ​ទេ ប៉ុន្ដែ​តើ​ចំណុច​អវិជ្ជមាន​ចំពោះ​សុខ​ភាព​នេះ គឺ​ស្មើ​គ្នា​ឬ​ទេ រវាង​មនុស្ស​ប្រុស​ និង​ស្រី​? ចម្លើយ​គឺ​ខុស បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អាមេរិក​ ដែលបាន​បង្ហាញ​ថា ការ​ធាត់​បង្ក​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​លើស​ឈាម​ចំពោះ​ក្មេង​ជំទង់​ស្រី ជាង​ក្មេង​ជំទង់ជាប្រុស។
ដូចដែល​ធ្លាប់​បាន​ដឹង​មក​ហើយ​ថា ជំងឺ​សម្ពាធ​ឈាមឡើង​ខ្ពស់ ឬ​ហៅ​ឲ្យ​ខ្លី​ថា លើស​ឈាម គឺ​ជា​កត្ដា​ហានីភ័យ​ចម្បង​បំផុត​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បេះ​ដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល (ស្រ្ដូក) នៅ​ពេលឈាន​ដល់​វ័យ​ចំណាស់​។
ការ​សិក្សា​ទៅលើ​ក្មេង​ជំទង់​ ១៧០០នាក់ បាន​រក​ឃើញ​ថា ក្មេង​ស្រី​មាន​ហានីភ័យ​លើស​ក្មេង​ប្រុស​ដល់​ទៅ​បី​ដង​ឯណោះ​ ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​លើស​ឈាម​។
ស្រ្ដី​អ្នក​នាំ​ពាក្យ​របស់​មូល​និធិ​បេះ​ដូង​របស់​អង់​គ្លេស​បាន​និយាយ​ដែរ​ថា មួយ​ភាគ​បី​នៃ​ក្មេង​ជំទង់​នៅ​អង់គ្លេស​ គឺ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​។
អ្នក​ដែលចូល​រួម​ក្នុងការសិក្សា​នេះ គឺ​ជា​ក្មេង​ជំទង់ធាត់ៗ​​ ដែលមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ​១៧ឆ្នាំ​។ ក្រោយពី​បាន​ធ្វើ​ការ​វាស់ស្ទង់​ពីកម្រិត​ឈាម ក៏ដូច​ជា​វិភាគ​រួច​មក​ ក្រុមអ្នក​ស្រាវជ្រាវដែល​មក​ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​នេះ ​បាន​រក​ឃើញ​ថា ក្មេងប្រុសដែល​ធាត់​ គឺ​មាន​អត្រា​វិវឌ្ឍ​ទៅ​រក​ជំងឺ​លើស​ឈាម​ ៣,៥ដង​ លើស​ក្មេង​ប្រុស​ដែលមិន​ធាត់​។
ប៉ុន្ដែ​ទន្ទឹម​នឹង​នេះដែរ អ្វី​ដែល​ធ្វើ​ឲ្យ​គេចាប់​អារម្មណ៍​ គឺលទ្ធផល​បាន​បង្ហាញ​ទៀត​ថា ក្មេង​ស្រី​ដែលធាត់​មាន​អត្រា​ប្រឈម​មុខ​នឹង​ជំងឺ​លើស​ឈាម​ដល់​ទៅ ៩ដង​ លើស​ក្មេង​ស្រី​ដែល​មានទម្ងន់​ធម្មតា​។
លោក​វេជ្ជបណ្ឌិត Rudy Ortiz ដែល​ដឹក​នាំការ​ស្រាវជ្រា​វនេះ​បាន​ថ្លែង​ថា ជា​សរុប​រួម​គឺ​គឺ​ទាំង​ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ដែល​ធាត់​លើស​ទម្ងន់​ គឺ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​ការ​លើស​ឈាម ដែល​នឹង​នាំ​ទៅ​រក​ជំងឺបេះ​ដូង​ទៅ​ថ្ងៃអនាគត ប៉ុន្ដែក្មេង​ស្រីហាក់ដូច​ជា​ប្រឈម​មុខ​ខ្លាំងជាង។
លោក​វេជ្ជបណ្ឌិត​រូបនេះ​ បាន​បញ្ជាក់​ដែរ​ថា ការ​ខុស​គ្នា​រវាង​ក្មេងប្រុស​ និង​ក្មេង​ស្រី គឺ​អាច​មក​ពី​កម្រិតនៃការ​ហាត់​ប្រាណ​ខុស​គ្នា​។ ជា​ទូទៅ​ក្មេង​ស្រី​បាន​បញ្ចេញ​នូវ​សកម្មភាព​ផ្នែក​រាង​កាយ​តិច​ជាង​ក្មេងប្រុសពី​ ៥០ទៅ​៦០ភាគ​រយ​ បើ​យោង​តាម​ការ​ស្ទង់​មតិ​កន្លង​មក​របស់ក្រុម​អ្នក​ជំនាញ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.