មានវិស័យចំនួនដប់ (ក្នុងចំណោមជំពូកការងារទាំង២១) ដែលអ្នកធ្វើការពេញម៉ោងត្រូវបានគេរាយការណ៍ពីការតានតឹងអារម្មណ៍យ៉ាងខ្លាំងក្លា។ ប៉ុន្តែ ប្រសិនបើអ្នកចង់ក្លាយជាគិលានុបដ្ឋាកនាយិកា (លេខ ៤) វាមិនមានន័យថាអ្នកគួរតែចាប់យកអាជីពផ្សេងនោះឡើយ។
លោកដេបូរា លិច (Deborah Legge, PhD) ជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តនៅ Buffalo (សហរដ្ឋអាមេរិក)បាននិយាយថាគ្រប់កិច្ចការទាំងអស់សុទ្ធតែមានលក្ខណៈពិសេសដែលនាំឲ្យមាន ឬ រឹតតែធ្វើឲ្យធ្ងន់ធ្ងរដល់ជំងឺផ្លូវចិត្ត។ អ្នកដែលដែលធ្វើកិច្ចការដែលមានស្ត្រេសខ្ពស់ ក៏មានឱកាសខ្ពស់ដែរក្នុងការចាត់ចែងវាតាមរយៈការថែរក្សាខ្លួនឯង និង រកជំនួយប្រសិនបើត្រូវការ។
១- អ្នកថែរក្សាតាមផ្ទះ/ អ្នកថែរក្សាក្មេងៗ
អ្នកផ្ដល់ការថែទាំជាបុគ្គលស្ថិតនៅលើកំពូលបញ្ជី ដែលជិត ១១% នៃអ្នកក្នុងវិស័យនេះបានរាយការណ៍ពីការតានតឹងអារម្មណ៍។
កិច្ចការប្រចាំថ្ងៃរួមមាន ការបញ្ចុកចំណី ការងូតទឹក និងការថែទាំអ្នកដែលធម្មតា គ្មានលទ្ធភាពបង្ហាញនូវការដឹងគុណ ឬ ការសរសើរ... ព្រោះតែគេឈឺធ្ងន់ ឬក៏ក្មេងពេក ឬ ពួកគេគ្មានទម្លាប់ទាំងនោះ។
២- បុគ្គលិកផ្ដល់សេវាកម្មម្ហូបអាហារ
អ្នកដែលនៅលំដាប់បន្ទាប់គឺ អ្នកដែលផ្ដល់សេវាកម្មអាហារតាមដែលគេចង់បាន។ បុគ្គលិកប្រភេទនេះតែងតែទទួលបានចំណូលទាប និង ការងារដែលគួរឲ្យអស់កម្លាំង ជាមួយនឹងមនុស្សជាច្រើនដែលប្រាប់គេថាត្រូវធ្វើនេះ ធ្វើនោះក្នុងមួយថ្ងៃៗ។
លោក លិច បាននិយាយថា នេះជាកិច្ចការដែលស្ទើរតែគ្មានគុណស្រ័យ។ អ្នកខ្លះអាចមិនសូវសុភាព និង មានការប្រើប្រាស់ផ្នែករាងកាយច្រើន។ នៅពេលដែលនរណាម្នាក់មានការតានតឹងអារម្មណ៍ វាលំបាកណាស់ក្នុងការបញ្ចេញថាមពល និង ការលើកទឹកចិត្ត។
៣- បុគ្គលិកសង្គម
ប្រហែលជាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេដែល បុគ្គលិកសង្គមស្ថិតនៅជិតកំពូលបញ្ជី។ ការដោះស្រាយជាមួយនឹងក្មេងៗដែលរងការរំលោភបំពាន ឬជាមួយក្រុមគ្រួសារដែលស្ថិតក្នុងវិបត្តិគឺជាកិច្ចការដែលពោរពេញដោយភាពតឹងតែងអារម្មណ៍ប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍។
៤- គិលានុបដ្ឋាកនាយិកា
ផ្នែកនេះរួមបញ្ចូលទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាកនាយិកា ពេទ្យព្យាបាលដោយចលនានិងអាជីពផ្សេងៗទៀត។ បុគ្គលិកគាំពារសុខភាពអាចមានពេលវែង ម៉ោង ឬ ថ្ងៃមិនទៀងទាត់ដែលជីវិតរបស់អ្នកដ៏ទៃស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន។
៥- សិល្បករ និងអ្នកនិពន្ធ
ការងារទាំងនេះអាចនាំមកនូវចំណូល និង ម៉ោងធ្វើការមិនទៀងទាត់ ឬក៏ ភាពឯកោ។
៦- គ្រូបង្រៀន
តម្រូវការចំពោះគ្រូបង្រៀនហាក់ដូចជាមានការកើនឡើង ដោយរួមទាំងកិច្ចការនៅក្នុងសាលា និងកិច្ចការក្នុងផ្ទះរបស់ខ្លួន។
៧- បុគ្គលិកជំនួយផ្នែករដ្ឋបាល
អ្នកធ្វើការផ្នែកនេះអាចរងការលំបាកមកពីករណីមួយគឺ តម្រូវការខ្ពស់ និងការត្រួតពិនិត្យទាប។
ពួកគេនៅស្ថិតក្នុងជួរមុខ ដោយត្រូវទទួលបញ្ជាមកពីគ្រប់ទិសទី និងត្រូវធ្វើការឆ្លើយតបឲ្យទាន់ពេលវេលា។
៨- កម្មករផ្នែកជួសជុល និង ធ្វើការផ្ទាល់ដី
កិច្ចការបែបនេះមានម៉ោងធ្វើការច្រើន និង មិនទៀងទាត់ មានវេនយប់ច្រើន។ ពួកគេភាគច្រើនទទួលបានប្រាក់ខែតិចសម្រាប់កិច្ចការដែលលំបាកៗរួមបញ្ចូលទាំងការសំអាតភាពឥតសណ្ដាប់ធ្នាប់របស់អ្នកដទៃ។
៩- ទីប្រឹក្សាហិរញ្ញវត្ថុ និង គណនេយ្យករ
លោក លិច បាននិយាយថា មានទំនួលខុសត្រូវច្រើនពេកហើយចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដទៃ និងមិនអាចត្រួតត្រាទីផ្សារបាន។ គឺមានជាប់ពាក់ព័ន្ធជាមួយកំហុស និងនៅពេលដែលអតិថិជនកំពុងបាត់បង់ប្រាក់ នោះគេនឹងស្រែកដាក់លោកអ្នកភ្លាម។
១០- បុគ្គលិកផ្នែកលក់
អ្នកលក់ភាគច្រើនទទួលបាននូវប្រាក់កម្រៃជើងសារ ដែលមានន័យថាអ្នកមិនដឹងឲ្យប្រាកដថាតើនៅពេលណាដែលអ្នកទទួលបានប្រាក់ទាំងនោះ។ ពួកគេអាចធ្វើដំណើរ និងត្រូវចំណាយពេលច្រើននៅក្រៅផ្ទះ ឆ្ងាយពីគ្រួសារ និងមិត្តភ័គ្រ។
តើប្រិយមិត្តខ្មែរសារិកាទាំងឡាយមានដំណោះស្រាយរឺទេ?
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment