អត្ថបទថ្មីៗ :

សារធាតុ​សូដា​ក្នុង​ម្ហូប​អាហារ​បង្ក​ជំងឺ​​ស្ត្រូក

Sunday, December 11, 2011

ព័ត៌មាន​​សប្ដាហ៍​​នេះ​​ពី​​សមា​គម​​ជំងឺ​​ស្ត្រូក​​​អាមេរិក​​បាន​​លើក​​ឡើង​​អំពី​​ការ​​ជាប់​​ទាក់​​ទង​​រវាង​​ការ​​ប្រើ​ប្រាស់​​សូដា​ និង​ការ​​កើន​ឡើង​ហានិភ័យ​ជំងឺ​ស្ត្រូក។ តាម​រយៈ​ទិន្នន័យ​ថ្មី​ដែល​បាន​មក​ពី​ការ​សិក្សា​ដប់​ឆ្នាំ អ្នក​ដែល​ញ៉ាំ​សូដា​រាល់​ថ្ងៃ​មាន​អត្រា​ជំងឺ​ស្ត្រូក ៦១% ខ្ពស់​ជាង​អ្នក​ធម្មតា។ ប្រសិន​បើ​លទ្ធផល​នេះ​ត្រូវ​បាន​អះអាង​ក្នុង​ការ​សិក្សា​នា​ពេល​អនាគត​នោះ ​សូដា​... ប្រហែល​​ជា​​មិន​មែន​​សារ​ធាតុ​​ល្អ​​បំផុត​​សម្រាប់​​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ការ​ការពារ​ដើម្បី​​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ឈាម នេះ​បើ​តាម​លោក ហាន់ណា ហ្គាដិនន័រ (Hannah Gardener, Sc. D) ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ។ ហេតុ​អ្វី​បាន​ជា​មាន​ការ​ជាប់​ទាក់ទង? សូដា​ដែល​យើង​បរិភោគ​សព្វ​ថ្ងៃ​នៅ​តែ​មាន​សារធាតុ​សូដ្យូម​ដែល​ជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ដែល​ជា​កត្តា​នាំ​ឲ្យ​មាន​ជំងឺ​ស្ត្រូក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​យោល​ទៅ​តាម​អ្នក​ស្រាវជ្រាវ​ ការ​បង្កើន​ការ​​បរិភោគ​ដោយ​មិន​គិត​ពី​ថា​តើ​អ្នក​នោះ​មាន​ជំងឺ​សម្ពាធ​ឈាម​ក្ដី ក៏​វា​អាច​បង្កើន​ហានិភ័យ​ជំងឺ​ស្ត្រូក​បាន​ដែរ។ ក្នុង​ការ​សិក្សា​នេះ​ផង​ដែរ អ្នក​ដែល​បរិភោគ​សូដ្យូម​ច្រើន​ជាង ៤០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ មាន​អត្រា​ជំងឺ​ស្ត្រូក​ទ្វេ​ដង​បើ​ប្រៀប​ធៀប​នឹង​អ្នក​ដែល​​បរិភោគ​តិច​ជាង ១៥០០ មិល្លីក្រាម។ ​ឯកសារ​ណែនាំ​ស្ដី​ពី​របប​អាហារ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​កំណត់​មិន​ឲ្យ​ច្រើន​ជាង ២៣០០ មិល្លីក្រាម (ប្រហែល​មួយ​ស្លាប​ព្រា​តែ) នៃ​អំបិល​ដែល​ញ៉ាំ​រាល់​ថ្ងៃ។ សមាគម​បេះដូង​សហរដ្ឋ​អាមេរិក បាន​កំណត់​ចំនួន​សូដ្យូម​ដែល​បរិភោគ​រាល់​ថ្ងៃ​គឺ ១៥០០ មីលីក្រាម។
ខ្មែរ​សារិកា​សង្ឃឹម​ថា​ បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​​នឹង​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​លើ​ការ​ប្រប្រាស់​ផលិត​ផល​ពី​សូដា​ ដើម្បី​សុខភាព​ទាំង​អស់​គ្នា។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.