ទោះជាយ៉ាងណាក៏ដោយ ការហាត់ប្រាណដែលគ្រប់គ្នាដឹងថាល្អនោះ មិនមានភស្ដុតាង ណាមួយបញ្ជាក់ថាវាអាចជួយឲ្យកុមារគ្រប់គ្នាមានភាពប្រសើរនៅសាលានោះទេ ព្រោះការ ស្រាវជ្រាវនេះគឺធ្វើឡើងចំពោះតែក្មេងដែលលើសទម្ងន់តែប៉ុណ្ណោះ។ យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា លទ្ធផលអាចនឹងស្រដៀងគ្នាចំពោះក្មេងដែលមានទម្ងន់ធម្មតា។
ការស្រាវជ្រាវនេះធ្វើឡើងដោយជ្រើសរើសកុមារដែលលើសទម្ងន់ចំនួន ១៧១ នាក់ ក្នុងចន្លោះអាយុពី ៧ឆ្នាំ ដល់ ១១ឆ្នាំ ឲ្យហាត់ប្រាណរយៈពេល ២០នាទី ឬ ៤០នាទី ជារៀងរាល់ថ្ងៃក្រោយចេញពីសាលា។ បន្ទាប់មកពួកគេត្រូវធ្វើតេសត៍សមត្ថភាពខួរក្បាល។ ជាលទ្ធផល កុមារដែលហាត់ប្រាណកាន់តែយូរ មានពិន្ទុកាន់តែខ្ពស់ ហើយសមត្ថភាព ក្នុងការធ្វើគណិតវិទ្យាក៏កាន់តែប្រសើរ។ លើសពីនេះទៅទៀតកុមារទាំងនោះមានភាពស្រោះស្រាយជាងមុន មានថាមពល និងឆ្លាតវាងវៃទៀតផង។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|




0 comments:
Post a Comment