អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
បរិភោគសត្វល្អិតអាចជួយអោយមានអាយុវែង
Sunday, December 11, 2011
យោងតាមការស្រាវជ្រាវរបស់ជនជាតិហូឡង់កាលពីពេលថ្មីៗនេះបានអោយដឹងថា ការបិរភោគសត្វល្អិតអាចជួយអោយមនុស្សយើងមានអាយុវែង ដោយសារសត្វល្អិតសម្បូរទៅដោយប្រូតេអុីន និងមានសារជាតិចិញ្ចឹមខ្ពស់ ជាពិសេសសំរាប់មនុស្សចាស់ និងកុមារ។ គេបានរកឃើញថា ប្រូតេអុីនដែលមាននៅក្នុងសត្វល្អិតមានបរិមាណច្រើនជាងជាតិប្រូតេអុីនដែលមាននៅក្នុងសាច់។ ដូចេ្នះយើងអាចហូបសត្វល្អិតបាន ទោះបីជាវាមានរសជាតិមិនសូវឆ្ងាញ់ដូចសាច់ ឬបន្លែផ្លែឈើក្តី (សាកចង្រិតលីងញាត់សណ្តែកដីនៅស្រុកខ្មែរលមើល តើឆ្ងាញ់អត់)។ របកគំហើញនេះ អាចអោយមនុស្សចាប់ផ្តើមងាកមកបរិភោគសត្វល្អិតជំនួសអោយសាច់សត្វផ្សេងៗបានក្នុងពេលអនាគត (ស្រុកខ្មែរយើង គេនិយមហូបសត្វល្អិតយូរហើយ ជាពិសេសចង្រិត កណ្តូប កន្ទេសឡង់ ជាដើម)។
0 comments:
Post a Comment