អត្ថបទថ្មីៗ :

អាហារ​ឆ្លាត​វៃ​ទាំង​៦ ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ​!

Sunday, December 11, 2011

1អាហារ​ទាំង​៦ ប្រភេទ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​វ័យ​ឆ្លាត សម្រាប់​ការ​រស់​នៅ​ប្រកប​ដោយ​សារ​សុខ​ភាព​ល្អ​នេះ គឺ​ល្អ​ជាង​ឱសថ​ទៅ​ទៀត ដោយ​សារ​តែ​ឱសថ​ជា​អាវុធ​មុខ​ពីរ តែ​ពួក​វា​ទាំង​៦​ ដែល​ប្រិយមិត្ត​នឹង​ឃើញ​ខាង​ក្រោម​នេះ គឺ​មិន​មាន​ផល​ប៉ះ​ពាល់​សុ​ខភាព​នោះ​ទេ។ ជាមួយ​នឹង​សារធាតុ​ពី​ធម្មជាតិ​ដែល​អាច​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ នឹង​ជំងឺ វា​នឹង​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​សុខ​ភាពល្អ​ប្រសើរ។
អាហារ​ទាំង​៦ប្រភេទនោះ​ មាន​ដូច​ខាង​ក្រោម៖
១- អាហារ​បៃ​តង
ពាក្យ​ថា​អាហារ​បៃ​តង​​នៅ​ទីនេះ គឺ​សំដៅ​លើ​បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃ​តង ដែល​ពួក​វា​មាន ១០០កាឡូរី​ក្នុង​មួយ​ ដែល​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សម្រក​ទម្ងន់។ បន្លែ​បៃ​តង​ ក៏​ផ្ទុក​ទៅ​ដោយ​ប្រភព​ល្អៗ​ដ៏​សំបូរ​បែប​ដូច​ជា ហ្វៃប៊ើ អាស៊ីតហ្វូលីច វីតាមីនសេ ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ផង​ដែរ​។
សារធាតុទាំង​នោះ អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​ជំងឺ​បេះ​ដូង​។ បន្ថែម​លើ​នេះ​ទៀត ពួក​វា​ក៏​មាន​ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ទៀត​ផង ដូច​ជា Lutein និង Zeaxanthin ដែល​ជួយ​ការ​ពារ​ភ្នែក​ឲ្យ​ភ្លឺ​ច្បាស់​។
បើយោង ​តាម​ការ​សិក្សា​ផ្សេង​ៗ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​បន្លែ​បៃ​តង​មួយ​ថ្ងៃ​ឲ្យ​បាន​ម្ដង​ គឺ​នឹង​ជួយ​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​បាន​ ១១ភាគ​រយ​ ហើយ​ប្រសិន​បើ​ញ៉ាំ​លើស​ពី​ម្ដង​ឡើង​ទៅ នោះ​វា​ក៏​នឹង​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​បាន ៩ភាគ​រយ​ផង​ដែរ​។ បន្លែ​ស្លឹក​បៃតង​ ក៏​ជា​ប្រភព​នៃ​ជាតិ​ដែក និង​កាល់​ស្យូម​ ដែល​សំខាន់​សម្រាប់​ជំនួយ​ឆ្អឹង​លោក​អ្នក​ផង​ដែរ​។
២- ខ្ទឹម​បារាំង
ប៉ុន្មានថ្ងៃ​មុន​នេះ លោក​អ្នក​បាន​ដឹង​រួច​មក​ហើយ​ថា ខ្ទឹម​បារាំង​ក៏​ស្ថិត​ក្នុង​ចំណោម​អាហារ​​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ក្លិន​មិន ​ល្អ ប៉ុន្ដែ​ទន្ទឹម​នឹង​ចំណុចអវិជ្ជមាន​តូច​មួយ​នេះ ខ្ទឹម​បារាំង​ក៏​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ដែរ។ ខ្ទឹម​បារាំង ជា​ប្រភព​ដ៏​ល្អ​បំផុត​ ដែល​ជួយ​ការ​ពារ​លោក​អ្នក​ឲ្យ​ជៀស​ផុត​ពី​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត។ លើស​ពី​នេះ​ទៀត ដោយ​មាន​ផ្សំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់ គឺ Quercetin ខ្ទឹម​បារាំង​ នឹង​កាត់​បន្ថយ​កោសិកា​ដែល​ងាប់​ក្នុង​ករណី​កើត​មហារីក​ពោះ​វៀន​។
៣- ផ្សិត
យោង ​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្សិត​១០ក្រាម​ ក្នុង​មួយ​ថ្ងៃ​ នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​មហារីក​សុដន់ ដល់​ទៅ​៦៤ភាគ​រយ។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​អ្នក ញ៉ាំ​តែ​បៃ​តងមួយ​ពែង​ ជាមួយ​នឹង​ផ្សិត​ ជា​រៀង​រាល់​ថ្ងៃ​ ក៏​នឹង​ជួយ​កាត់​បន្ថយ​ជំងឺ​ដ៏​សាហាវ​នេះ រហូត​ដល់ ៨៩​ភាគ​រយ​ឯណោះ។
ផល​ប្រយោជន៍​ផ្សេង​ទៀតរបស់​ផ្សិត រួម​មាន​ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​ពារ​ការ​ខូច​ខាត​ DNA ផង​ដែរ​។
៤- ប៊ើរី
ដូច ​ដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​អាន​ក្នុង​អត្ថ​បទ​សុខ​ភាព​មុន​ៗ​របស់​ខ្មែរ​ សារិកា​មក​ហើយ​ថា ពពួក​ផ្លែ​ប៊ើរី គឺ​មាន​ច្រើន​ប្រភេទ​ ដូច​ជា​ស្រ្ដ័រប៊ើរី ប៊្លូ​ប៊ើរី និង​ប៊្លែក​ប៊ើរី​ជាដើម ហើយពួក​វា​ សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មដូច​គ្នា ដែល​នឹង​ជួយ​លោក​អ្នក​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​បាន​។
លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ប៊ើរី ក៏​នឹង​ជួយ​បង្កើន​ការ​ចង​ចាំ​ និង​ជម្រុញ​សកម្ម​ភាព​ក្នុង​ខួរ​ក្បាល​បាន​ទៀត​ផង​។
៥- សណ្ដែក
សណ្ដែក ​ គឺ​ជា​ប្រភព​ដ៏​ល្អបំផុត​ នៃ​កាបូហ៊ីដ្រាត​ ហើយ​ក៏​អាច​ការ​ពារ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ផងដែរ​។ ការ​ទទួល​ទាន​សណ្ដែក​ ឲ្យ​បាន​យ៉ាង​តិច​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ គឺ​នឹង​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺ​មហារីក​ពោះ​វៀន​ ដល់​ទៅ​៥០ភាគ​រយ​។
៦- គ្រាប់​ធញ្ញជាតិ
គ្រាប់ ​ធញ្ញជាតិ​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ ដូច​ជា​សារធាតុរ៉េ និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ជាច្រើន​ទៀត​។
គ្រាប់​ធញ្ញជាតិ​ដែល​ល្អ​ រួម​មាន គ្រាប់​ផ្កា​ឈូក​រ័ត្ន និង​ គ្រាប់​ល្ពៅ​ជាដើម​។​ គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​ផ្ទុក​ទៅ​ដោយ​ ប្រូតេអ៊ីន និង​ជាតិ​រ៉ែ, គ្រាប់​ ខណៈ​ដែល​គ្រាប់​ល្ពៅ មាន​ជាតិ​ដែក កាល់​ស្យូម និង​សង្កសី។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.