ប្រិយមិត្តទាំងអស់គ្នាប្រហែលជាដឹងហើយថា ការផឹកគ្រឿងស្រវឹង គឺពិតជាមិនល្អនោះទេសម្រាប់ក្រពះរបស់យើង ដែលនេះគឺដោយសារជាតិអេតាណុល ដែលមាននៅក្នុងគ្រឿងស្រវឹងទាំងនោះ បានបំផ្លាញក្រពះ រហូតឈានដល់ការកើតជំងឺរលាកក្រពះទៀតផង។
ដើម្បីរកឲ្យឃើញពីផលប្រយោជន៍នៃស្រ្ដរប៊ើរីក្នុងការការពារក្រពះ ដែលបណ្ដាលមកពីគ្រឿងស្រវឹង ក្រុមអ្នកស្រាវជ្រាវដែលមកពីអ៊ីតាលី ស៊ើប៊ី និងអេស្ប៉ាញ បានធ្វើការពិសោធន៍ទៅលើសត្វកណ្ដុរ។ ក្នុងកំឡុងពេល១០ថ្ងៃ កណ្ដុរសម្រាប់ពិសោធន៍ទាំងនោះ ត្រូវគេផ្ដល់ឲ្យនូវផ្លែស្រ្ដរប៊ើរី ៤០ក្រាមក្នុងមួយថ្ងៃ មុនពេលបញ្រ្ចកស្រាចូល។
ក្រោយពីរយៈពេល១០ថ្ងៃនេះ ក្រុម អ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្ដុរភាគតិចណាស់ដែលកើតជំងឺរលាកក្រពះ បើប្រៀបធៀបជាមួយនឹងកណ្ដុរដែលមិនទទួលបានផ្លែស្រ្ដរប៊ើរី។
ឆ្លើយតបចំពោះការរកឃើញនេះ លោក Sara Tulipani មកពីសាកលវិទ្យាល័យបាសេឡូណា ដែលជាអ្នកដឹកនាំការសិក្សានេះ បាននិយាយថា ផលវិជ្ជមានរបស់ស្រ្ដរប៊ើរី គឺមិនត្រឹមតែមានសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ប៉ុន្ដែធាតុពិតវាថែមទាំងអាចការពាររាងកាយយើងពីជំងឺបានទៀតផង។
គូរបញ្ជាក់ផងដែរថា ការសិក្សានេះមិនបានរកឃើញថា ស្រ្ដរប៊ើរីអាចជួយកាត់បន្ថយភាពស្រវឹងបាននោះទេ គ្រាន់តែអាចជួយដល់ក្រពះដែលកំពុងលិចលង់ក្នុងសុរាប៉ុណ្ណោះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment