មនុស្សពេញវ័យ និងកុមារនៅអង់គ្លេសប្រមាណ៣លាននាក់ បានរងគ្រោះដោយសារជំងឺទឹកនោមផ្អែម ដែលនេះស្មើនឹងការកើនឡើង ១១៧០០០នាក់ ក្នុងរយៈពេល១២ខែចុងក្រោយ។
ក្រុមមូលនិធិទឹកនោមផ្អែមប្រចាំចក្រភពអង់គ្លេសបានធ្វើការព្រមានថា ទឹកប្រាក់ជាច្រើនពាក់លានដុល្លារ ត្រូវបានចំណាយជារៀងរាល់ឆ្នាំ ដើម្បីព្យាបាលអ្នកជំងឺ ដែលនេះស្ទើតែស្មើនឹងមួយភាគដប់ នៃទឹកប្រាក់ដែលចំណាយលើជំងឺផ្សេងៗ។
៩០ភាគរយនៃអ្នករងគ្រោះដោយសារជំងឺនេះ គឺប្រភេទជំងឺទឹកនោមផ្អែមប្រភេទ២ ដែលបណ្ដាលមកពីការធាត់លើសទម្ងន់ ឬធាត់ជ្រុល។
សល់ប្រមាណ ១០ភាគរយទៀតតែប៉ុណ្ណោះ ដែលរងគ្រោះដោយសារទឹកនោមផ្អែមប្រភេទ ១ ដែលកើតតាមរយៈហ្សែន មិនមែនដោយសារធាត់ជ្រុលនោះទេ។
កាលពីដើមឆ្នាំកន្លងទៅ របាយការណ៍ពីរផ្សេងគ្នាបានព្រមានអំពីការកើនឡើងយ៉ាងគំហុគនៃកុមាដែលប្រឈមនឹងទឹកនោមផ្អែមប្រភេទពីរ ដែលកាលពីមុនមានតែមនុស្សពេញវ័យតែប៉ុណ្ណោះដែលកើតជំងឺនេះ។
ទិន្នន័យពីការស្រាវជ្រាវបានបង្ហាញថា កុមារ ១៤០០នាក់ បានកើតទឹកនោមផ្អែមប្រភេទ២ ដែលផ្ទុយពីទសវត្សមុន ដែលមិនមាននោះទេ។
ក្រុមអ្នកជំនាញខាងសុខភាពបានត្អូញត្អែរថា ការកើនឡើងនៃកម្រិតនៃការធាត់ ដែលបណ្ដាលមកពីការញ៉ាំអាហារមិនត្រឹមត្រូវ និងការមិនហាត់ប្រាណ។ ជិតមួយភាគបួននៃមនុស្សពេញវ័យ និងមួយភាគប្រាំនៃកុមារអាយុខ្ទង់១០ឆ្នាំ គឺកំពុងតែស្ថិតក្នុងសភាពធាត់។
លើសពីនេះទៅទៀត អ្នកដែលកើតទឹកនោមផ្អែម ក៏នឹងត្រូវប្រឈមមុខនឹងហានីភ័យនៃការកើតជំងឺបេះដូង និងស្រ្ដូកដល់ទៅ៥ដង លើសអ្នកដែលមិនកើតទៀតផង។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment