ការសិក្សារយៈពេល១០ឆ្នាំ ដែលចូលរួមដោយបុរស ១៣៥០០០នាក់នេះ បានរកឃើញថា បុរសណាដែលមិនមានកូន គឺនឹងប្រឈមនឹងហានីភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ជាងបុរសដែលមានកូន។
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកទាំងនេះ បាននិយាយថា ការមិនមានកូន គឺអាចជាសញ្ញាព្រមានដំបូងបំផុត សម្រាប់ការកើតជំងឺបេះដូងទៅថ្ងៃអនាគតរបស់បុរស។
លោកវេជ្ជបណ្ឌិត Michael Eisenberg មកពីសាកលវិទ្យាល័យ Stanford ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា គាត់បានរកឃើញភស្ដុតាងដែលបង្ហាញថា ការមិនមានកូន អាចជះឥទ្ធិពលដែលសុខភាពរបស់បុរសទៅថ្ងៃក្រោយ។ គាត់បានបន្ដទៀតថា បុរសដែលមិនមានបុត្រ ក៏មានហានីភ័យនៃការកើតជំងឺមហារីកខ្ពស់ជាងគេផងដែរ ដែលនេះគឺជាការព្រមានដល់បុរសគ្រប់រូប ឲ្យសង្វាតក្នុងការធ្វើយ៉ាងណាឲ្យមានកូន។
នៅក្នុងការសិក្សាដែលបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ Human Reproductioin នេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើបុរសជាង ១៣ម៉ឺននាក់ ដែលបានចូលនិវត្តន៍ និងមានអាយុលើស ៥០ឆ្នាំ។ ក្រោយពីសិក្សារយៈពេល ១០ឆ្នាំ បុរស១០ភាគរយបានស្លាប់ ហើយ ម្នាក់ក្នុងចំណោម៥នាក់ បានស្លាប់ដោយសារជំងឺបេះដូង។
នៅពេលដែលត្រួតពិនិត្យទៅលើទិន្នន័យនៃបុរសដែលស្លាប់ដោយសារជំងឺបេះដូង លទ្ធផលបានបង្ហាញថា អ្នកដែលមិនមានកូន មានគ្រោះថ្នាក់ខ្ពស់ជាងអ្នកមានកូន ក្នុងការកើតជំងឺបេះដូងដល់ទៅ ១៧ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុផលដែលធ្វើឲ្យបុរសគ្មានកូន ប្រឈមនឹងជំងឺបេះដូង គឺនៅមិនទាន់ច្បាស់នៅឡើយទេ។ លោកវេជ្ជបណ្ឌិតដែលដឹកនាំការស្រាវជ្រាវនេះបានបញ្ជាក់ថា នេះប្រហែលជាមកពីកត្តាជីវសាស្រ្ដ ប៉ុន្ដែការសិក្សាផ្សេងទៀត នឹងត្រូវធ្វើឡើង ដើម្បីរកឲ្យឃើញពីមូលហេតុពិតប្រាកដ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment