អត្ថបទថ្មីៗ :

ស្រាក្រហម​ជួយ​ការ​ពារ​ជំងឺ​មហារីក​សុដន់​

Sunday, December 11, 2011


ស្រ្ដី​ញ៉ាំ​ស្រា​ក្រហម​
យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សារធាតុ​គីមី​ម្យ៉ាង​ដែល​រក​ឃើញ​នូវ​ក្នុង​ស្រា​ក្រហម​ អាច​បញ្ឈប់​នូវ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​សុដន់។
ការ​ធ្វើ​ពិសោធន៍​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អ៊ី​តាលី​នេះ បាន​បង្ហាញ​ថា សារធាតុ​ដែល​រក​ឃើញ​នៅ​ក្នុង​សម្បក​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ជួយ​ទប់​ស្កាត់​ការ​អភិវឌ្ឍ​នៃ​ជំងឺ​មហារីក​សុដន់​បាន ដោយ​វា​បាន​បង្អាក់​ការ​រីក​លូត​លាស់​នៃ​អ័រម៉ូនអូស្រ្ដូហ្សែន​ (oestrogen)។​
អ្នក​វិទ្យាសាស្រ្ដ​មួយ​ក្រុម​នេះ​បាន​ថ្លែង​ថា ការ​រក​ឃើញ​ដែល​បោះ​ពុម្ភ​នៅ​ក្នុង​ព្រឹត្តិបត្រ The FASEB នេះ គឺ​ជា​របក​គំហើញ​ថ្មី​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។
លោក​វេជ្ជ​បណ្ឌិត Sebastiano Ando មក​ពី​សាកល​វិទ្យាល័យ​ Calabria នៃ​ប្រទេស​អ៊ីតាលី​ បាន​បញ្ជាក់​ប្រាប់​ថា សារធាតុ​គីមី​ Resveratrol គឺ​ជា​សារធាតុ​ដែល​អាច​ទប់​ស្កាត់​ការ​វិវឌ្ឍ​នៃ​ជំងឺ​មហារីក​សុដន់​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ហើយ​សារ​ធាតុ​ចម្បង​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ប៊្លូប៊ើរី​​(blueberries) ផង​ដែរ​។
សូម​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​មហារីក​សុដន់​ គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែលគ្រោះ​ថ្នាក់​បំផុត​សម្រាប់​ស្រ្ដី​ ហើយ​ក៏​ច្រើន​ជាង​ប្រភេទ​នៃ​ជំងឺ​​មហារីក​ផ្សេង​ទៀត​ដែរ ដែល​គ្រាន់​តែ​នៅ​ប្រទេស​អង់គ្លេស​មួយ មាន​ករណី​នៃ​ជំងឺ​នេះ​ចំនួន ៤៥០០០ ជា​រៀង​រាល់​ឆ្នាំ​។
លោក​វេជ្ជបណ្ឌិត Gerald Weissmann ដែល​ជា​និពន្ធ​នាយក​នៃ​ព្រឹត្តិបត្រ​សុខ​ភាព The FASEB បាន​និយាយ​ដែរ​ថា ការ​រក​ឃើញ​នេះ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សប្បាយ​រីក​រាយ​បំផុត ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​ចេញ​ទៅ​ក្រៅ​ ដើម្បី​ផឹក​ស្រា​ក្រហម​ដើម្បី​ព្យាបាល​ជំងឺ​មហារីកសុដន់​នោះ​ទេ​។ 
សារធាតុ Resveratrol ក៏​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​ថា មាន​ប្រយោជន៍​អាច​ជួយ​ទប់​ស្កាត់​ ភាព​ចាស់​ជ្រីវ​ជ្រួញ ឬ​ចាស់​មុន​អាយុ​ផង​ដែរ​។ សារធាតុ​គី​មី​មួយ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ហៅ​ថា ជា​សារធាតុ​គីមី​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​មួយ​ ក្នុង​ចំណោម​សារធាតុ​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​មាន​នៅ​ក្នុង​ស្រា​ក្រហម​។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.