អត្ថបទថ្មីៗ :

ការ​សើច​ ជួយ​ព្យាបាល​អ្នកកើត​​ជំងឺ​ខួរ​ក្បាល​

Sunday, December 11, 2011

មនុស្ស​ចាស់​កំពុង​សើច
ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អូស្រ្ដាលី​បាន​បង្ហាញ​ថា ការ​សើច​គឺ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធិ​ភាព​​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​ទាក់​ទង​នឹង​ខួរ​ក្បាល​ ដូច​ជា​ជំងឺ​រវើ​រវាយ ឬ​ជំងឺ​វិកល​ចរិក​ជា​ដើម​។
ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដល់​ទៅ​៣ឆ្នាំ​នេះ បាន​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​លើ​គិលានុប្បដ្ឋាយិកា​ចំនួន​ ៣០នាក់ និង​អ្នក​ជំងឺ​៤០០នាក់​។ វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា SMILE study ដែល​ផ្ដោត​សំខាន់​ លើ​ការ​ស្វែង​រក​ឲ្យឃើញ​នូវ​តួនាទី​នៃ​ការ​សើច​ ចំពោះ​អ្នក​កើត​ជំងឺ​វិកល​ចរិក​។
លោក​ ​​Jean-Paul Bell ដែល​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ខួរ​ក្បាល​ បាន​បញ្ជាក់​ថា ការ​សើច​អាចជួយ​ព្យាបាល​អ្នក​​ជំងឺ​រវើ​រវាយ​ ឬ វិកល​ចរិក​បាន​ដល់​ទៅ ២០ភាគរយ​។
តាម​ពិត​ទៅ ២០ភាគ​រយ​គឺ​មិន​សូវ​ជា​ច្រើន​នោះ​ទេ បើ​មើល​តែ​មួយ​ភ្លែត ប៉ុន្ដែ​ធាតុ​ពិត​គឺ​វា​ច្រើន ព្រោះ​ថា ឱសថ​ដែល​ព្យាបាល​ជំងឺ​នេះ​ ក៏​អាច​កាត់​បន្ថយ​បាន​តែ​២០ភាគ​រយ​នោះ​ដែរ។
ការ​ដែល​ទទួល​បាន​ប្រសិទ្ធិ​ភាព​ ដោយ​មិន​ចាំ​បាច់​លេប​ថ្នាំ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ការ​សើច​ ជា​ជម្រើស​ថ្មី ព្រោះ​ថា​ថ្នាំ​ពេទ្យ​ក៏​មិន​មែន​ល្អ​ទាំង​អស់​នោះ​ដែរ ពោល​គឺ​ជា​អាវុធ​មុខ​ពីរ​។
ជំងឺ​រវើ​រវាយ ឬ​វិកល​ចរិក គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​នូវ​សមត្ថ​ភាព​នៃ​ការ​ចង​ចាំ ការ​គិត ភាសា ជំនាញ​ដោះ​ស្រាយ​បញ្ហា ការ​វិនិច្ឆ័យ និង​អត្ត​ចរិត​។
អ្នក​ដែល​កើត​ជំងឺ​នេះ គឺ​បាន​ទទួល​រង​នូវ​ការ​ភ្លេច​ភ្លាំង​ ហើយ​មិន​សូវ​យល់​នូវ​ភាសា​ដែល​អ្នក​ដទៃ​និយាយ​មក​កាន់​ខ្លួន ដូច្នេះ​ចាំ​បាច់​ណាស់ អ្នក​ជំងឺ​ត្រូវ​តែមាន​ការ​មើល​ថែ​ទាំ​ឲ្យ​បាន​ល្អ​ និង​ការ​គាំទ្រ​ពី​មិត្ត​ភក្ដិ​ និងក្រុម​គ្រួសារ​។ ជំងឺ​នេះ​ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់ ជា​ពិសេស​គឺ​ចាប់​ពី​អាយុ​៨០ឆ្នាំ​ឡើង​ទៅ​។
យោង​តាម​ការ​ព្យាករណ៍​របស់​អ្នក​ជំនាញ​ បាន​ឲ្យ​ដឹង​ថា អ្នក​កើត​ជំងឺ​នេះ បាន​កើត​ឡើង​ទ្វេ​ដង​រយៈ​ពេល​២០ឆ្នាំ​ម្ដង ដែល​ឆ្នាំ​២០៤០ នឹង​មាន​អ្នក​កើត​ជំងឺ​នេះ ៨១,១លាន​នាក់​នៅទូទាំង​ពិភពលោក​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.