ជំងឺផ្តាសាយបក្សីជាអ្វី ជំងឺផ្តាសាយបក្សីជាជំងឺឆ្លងរាតត្បាតយ៉ាងសាហាវបំផុតក្នុង ចំណោមជំងឺឆ្លងនានា។ បង្កឡើងដោយវីរុសH5N1ដែលកើតលើ សត្វបក្សីគ្រប់ប្រភេទរួមមានៈ មាន់ ទា ក្រួច មាន់បារំាង ក្ងាននិង | |
បក្សីផ្សេងៗទៀត ដូចជាឆ្មានិងខ្លាជាដើម។ ជំងឺនេះមិនត្រឹមតែធ្វើអោយខាតបង់សេដ្ឋកិច្ច គ្រួសារនិងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែថែមទាំងបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទៀត ផង។ ការចម្លងនិងការរាលដាលៈ ជម្ងឺនេះឆ្លងពីបក្សីទៅបក្សីតាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយនឹងលាមក សត្វ សំបោរ និង សម្ភារៈប្រើប្រាស់ផ្សេងៗ ដែលមានជាប់មេរោគដោយការស្រូបចូល ឬ ភ្នាក់ងារផ្ទុក់ជំងឺ ដូចជាសត្វស្លាបទឹក និងបក្សីព្រៃក៏ជាប្រភពចម្លងមេរោគនេះចូលក្នុងហ្វូងសត្វបក្សីផងដែរ។ រោគសញ្ញាៈ រយៈពេលមេរោគសម្ងំមានពី ១-១៤ថ្ងៃ - សត្វមានអាការៈចុះខ្សោយយ៉ាងឆាប់រហ័ស សំកុក ការស៊ីចំនីថយចុះ - ជើងហើមនិងមាន ជាំឈាមខ្មៅនៅតាមខ្នងជើង - ក្បាលមាន់ឡើងហើម និងមានជាំពណ៌ស្វាយនៅលើសិរ និង ណង់របស់វា - ពីបាកដកដង្ហើម ក្អកហូរទឹករងៃ ឬ សំបោរតាមរន្ធ ច្រមុះនិងមាត់ ហើយរាគពីពណ៌ បៃតងទៅពណ៌ស -អត្រាសត្វបក្សីស្លាប់ខ្ពស់អាចមានរហូតទៅដល់ ១០០% -មានការរលាក់និងជាំឈាមនៅតាម ស្រទាប់ភ្នាស់ស្តើង នៃសរីរាង្គខាងក្នុងជាពិសេស បំពង់ខ្យល់ និងពោះវៀន។ ចំពោះមនុស្សៈ ក្រោយពេលឆ្លងជំងឹផ្តាសាយបក្សី ចន្លោះពី១-៧ថ្ងៃ អ្នកជំងឺមានអាការៈ ប្រហែលជាជំងឺគ្រុនក្តៅធម្មតា ប៉ុន្តែប្រកាសំខាន់ត្រូវចងចាំគឺៈ - សីតុណ្ហភាពឡើងខ្ពស់លើសពី ៣៨ អង្សាសេ - ពិបាកដកដង្ហើម - ធ្លាប់មានប៉ះពាល់ជាមួយបក្សីស្រុងឬ ព្រៃ ឈឺ ឬ ងាប់ ក្នុងកំឡុងពេល៧ថ្ងៃមុន។ វិធានការការពារនិងទប់ស្កាត់ការរាលដាលៈ - ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីបសុពេទ្យ ឬ ភ្នាក់ងារសុខភាពសត្វភូមិ ដែលនៅជិត អ្នកបំផុត នៅពេលសត្វស្លាប់មានជំងឺឆ្លងផ្តាសាយបក្សី - សម្លាប់បក្សីមានជំងឺនិងបក្សីដែលឆ្លងជំងឺ - ធ្វើការរំងាប់មេរោគទីកន្លែងចញ្ចឹមសត្វ និងសម្ភារៈ - ហាមឃាត់ចលនាសត្វចេញ - ចូល ឬ ឆ្លងកាត់តំបន់ផ្ទុះជំងឺ - ជៀសវាងការចិញ្ចឹមសត្វ លែងអោយដើរស៊ីសេរី - ហាមបោះចោលសត្វស្លាប់ដោយជំងឺនៅពាសវាលពាសកាលគឺ សត្វស្លាបត្រូវដុត ឬ កប់ក្នុងរណ្តៅអោយជ្រៅ - ត្រូវចាក់ថ្នាំការពារដល់សត្វស្លាបដែលពុំទាន់មានជំងឺ។ ជីវសុវត្តិភាពនៃការចិញ្ចឹមបក្សីៈ - ត្រូវចិញ្ចឹមបក្សីដោយដាក់នៅក្នុងទ្រុង ឬ របង ព័ទ្ធជុំវិញ - ការពារការប៉ះពាល់ជាមួយសត្វព្រៃ និងសត្វបក្សីទឹក - ត្រូវប្រើចំណីនិងទឹកស្អាតដែលគ្មានចំលងមេរោគ - ត្រូវចិញ្ចឹមមាន់ទា និងសត្វផ្សេងៗទៀតដាក់ដោយឡែកពីគ្នានៅក្នុងទ្រុង ឬរបងនិង ផ្តល់ចំណីជាប្រចាំ។ - ជៀសវាងដាក់បក្សីដែលចិញ្ចឹមមុន និងបក្សីដែលទើបនាំចូល មកថ្មីនៅជាមួយគ្នា។ - អនាម័យសំលៀកបំពាក់របស់អ្នកបំរើការនៅកន្លែងចិញ្ចឹមសត្វ និងអនុញ្ញាតតែអ្នក បំរើការឲ្យចូលក្នុងកសិដ្ឋាន។ - មិនអនុញ្ញាតឲ្យអ្នកដទៃចេញចូល ឬ ធ្វើទស្សនៈកិច្ចដោយសេរីនៅកន្លែងចិញ្ចឹម សត្វឡើយ។ - ធ្វើអនាម័យកន្លែងចិញ្ចឹមជាប្រចាំៈ សំអាតនិងរំងាប់មេរោគនៅកន្លែងចិញ្ចឹមសត្វ និងមធ្យោបាយដឹកជញ្ជូនចេញចូលកសិដ្ឋាន។ ការការពារចម្លងមកមនុស្សៈ - ចៀសវាងការប៉ះពាល់បក្សីងាប់ ឬ ឈឺ - ត្រូវចំអិនសត្វនិងស៊ុតបក្សីឲ្យបានឆ្អិនល្អ - ហាមប៉ះពាល់ឬបរិភោគបក្សីដែលងាប់ - អ្នកចិញ្ចឹមអ្នកដឹកជញ្ជូនអ្នកសំលាប់និងអ្នកលក់ត្រូវពាក់ម៉ាស់ ពាក់ស្បែកជើងកវែង និងស្រោមដៃ នៅពេលចេញនិងចូលកសិដ្ឋាន ចិញ្ចឹមសត្វ ពេលដឹងជញ្ជូនបក្សីតាមរយៈ រថយន្ត ឬ ម៉ូតូ ពេលដំណើរការសំលាប់សត្វបក្សីជាអាជីពនៅទីសាធារណៈ និងទីផ្សារ ជៀសវាងការវាសដៃលើមុខ និងភ្នែកខ្លួនឯង។ យោងតាមៈ - នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល - ទូរសព្ទ័បន្ទាន់លេខៈ ០១២ ២១៤ ៩៧០, ០១២ ៨៣៣ ៧៩៥ |
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment