ដោយសារតែវាអាចដឹងមុនបែបនេះហើយ គីង្គក់អាចធ្វើការភៀសខ្លួនទៅកន្លែងផ្សេងមុនពេលគ្រោះមហន្តរាយមកដល់។
ក្រុមអ្នកវិទ្យាសាស្រ្ដដែលមកពីសាកលវិទ្យាល័យ Open បានធ្វើការអង្កេតចំពោះសត្វគីង្គក់ ហើយពួកអ្នកវិទ្យាសាស្រ្ដទាំងនោះបានរកឃើញថា គីង្គក់បានបាត់ខ្លួនអស់រលីងនៅមុនពេលគ្រោះរញ្ជួយដីមកដល់។ ជាក់ស្ដែង កាលពី២០០៩ មានការរញ្ជួយដីមួយនៅអ៊ីតាលី ប៉ុន្ដែពួកវាបានគេចបាត់អស់ ហើយត្រឡប់មកវិញ ក្រោយការរញ្ជួយដីបានបញ្ចប់។
លោកបណ្ឌិត Rachel Grant ដែលជាអ្នកអង្កេតលើសត្វគីង្គក់បាននិយាយថា នេះគឺជារឿងដ៏អស្ចារ្យបំផុត។ រយៈពេលបីថ្ងៃមុនរញ្ជួយដីកើតឡើង គីង្គក់ជិត១០០ក្បាលបានគេចបាត់អស់រលីង ហើយត្រឡប់មកវិញនៅថ្ងៃបន្ទាប់។
មិនមែនត្រឹមតែគីង្គក់នោះទេ ដែលអាចដឹងមុននូវហេតុការណ៍ដែលកើតឡើងនោះ សត្វជាច្រើនទៀត ក៏បានផ្លាស់ប្ដូរអត្តចរិតផងដែរ។ ជាក់ស្ដែង សត្វត្រីដែលរស់នៅតំបន់ទឹកជ្រៅនៃសមុទ្ទ បាននាំគ្នាឡើងមកផ្ទៃទឹកខាងលើ ដើម្បីមើលស្ថានការណ៍នៅមុនមានគ្រោះធម្មជាតិកើតឡើង ដែលភាគច្រើននាំគ្នាលោតផុតពីផ្ទៃទឹក ចំណែកសត្វក្ដាមបាននាំគ្នាចាកចេញពីទឹក នៅមុនពេលរញ្ជួយដីមកដល់។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment