អត្ថបទថ្មីៗ :

ធ្វើដូច​ម្តេច​ទើប​អាច​ក្លាយ​ជា​អ្នក​ជំ​នាញ​ខាង​IT ?

Monday, December 19, 2011


itការ​សិក្សា​ជំ​នាញ​ខាង​ IT នៅ​ពេល​បច្ចុ​ប្បន្ន​កំពុង​តែ​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ច្រើន​ពី​សំ​ណាក់​សិស្ស​និស្សិត ពី​ព្រោះ​ទី​ផ្សារ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ត្រូវ​ការ​ផ្នែក​នេះ​យ៉ាង​ចាំ​បាច់​ក្នុង​ដំ​ណាក់​កាល​នៃ​បច្ចេក​វិទ្យា​នា​ពេល​បច្ចុប្បន្ននេះ​ ។
តាម​អ្នកដែល​មាន​បទ​ពិសោធន៍​ខាង​ការ​រៀន​ខាង IT និង​អ្នក​ជំ​នាញ​បាន​អះ​អាង​ថា​ ដើម្បី​សិក្សា​ជំ​នាញ​IT នេះ​បាន​ជោគជ័យយើងត្រូវ​ ៖
១. បង្កើន​ចំ​ណេះ​ដឹង​តាម​រយះ​ការ​អាន និង​ស្រាវ​ជ្រាវ
ចំ​នុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំរាប់​យើង​ ក្នុងការ​បង្កើន​ចំនេះដឹង​អោយ​ទាន់​បច្ចេក​វទ្យា​ដែល​កំពុង​តែ​រីក​ចំ​រើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ គេហទំព័រ Ebooks និង​ឯកសារ​ណែនាំ រឺ​មើល​វីដេអូសំរាប់រៀន ។
២. ធ្វើការ​ផ្លាស់​ប្តូរ និង​ចែក​រំលែក​បទពិសោធន៍ 
អ្នកខ្ឡះចូល​ចិត្ត​លាក់​ចំណេះដឹង និង​អួត​អាង​ហើយ​មិន​ព្រម​បង្ហាញ​ពី​ចំនុច​ខ្សោយ​របស់​ខ្លួនថែម​ទាំ​ងមិន​ទទួល​យក​មតិរិះ​គន​ល្អៗពីមិត្តភ័ក្រ្ក​ទៀត​ផង​ ។ ការ​ប្រព្រឹត្ត​បែប​នេះ​នឹង​ធ្វើអោយ​គេ​មិន​អាចទទួល​បាន​ចំ​ណេះដឹង​ និង​បច្ចេកវិទ្យា​ថ្មីៗបាន​ទេ ។ យើង​អាច​ធ្វើការ​ផ្លាស់ប្តូរ​ និង​ចែក​រំលែក​ចំណេះ​ដឹង​តាម​រយះ  Forum ​ការសិក្សាជាក្រុម​ការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។
៣. អនុវត្តន៍អោយ​បាន​ច្រើន​ជាង​ទ្រឹស្តី
កាលណាយើងមានចំណេះដឹង​ហើយ​ យើង​ត្រូវតែ​អនុវត្តន៍នូវ​ចំណេះដឹង​ដែលយើង​បាន​រៀន​នោះ ។ ការ​រៀន​ខាង​ IT គឺទាម​ទារ​អោយ​យើង​អនុវត្តន៍អោយ​បាន​ច្រើន​ជាងទ្រឹស្តី ដោយ​ធ្វើលំហាត់ដែល​មាន​នៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការ​ដែលគ្រូដាក់អោយ ធ្វើការងារដោយមិនគិតប្រាក់ រឺការងារបាន​កំរៃទាប​ដែលទាក់ទង​នឹង​ IT ។
៤. រៀនវគ្គជំនាញខ្លីៗអោយបានច្រើន 
យើងគួរលៃពេលវេលាខ្លះដើម្បី ចូលរៀន​វគ្គជំនាញខ្លីៗដែលចាត់​ទុកថា​មានសរៈសំខាន់ និងពាក់ព័ន្ធនិងជំនាញដែលបានរៀនព្រោះថា​មុខវិជ្ជាខ្លះអាចធ្វើអោយយើង​កាន់តែមានចំណេះដឹងខ្ពស់ ។
៥. បង្កើនចំណេះដឹងខាងភាសាបរទេស 
មិនត្រូវមើលរំលង​ភាសាបរទេសឡើយ ។ទាំងក្នុងការងារ​ និង​ការសិក្សា​គឺត្រូវការចំណេះដឹងភាសាបរទេស​យ៉ាង​ចាំបាច់ ។​ យើង​ត្រូវរៀន​ចេះយ៉ាងតិចក៏បាន​ភាសា​អង់គ្លេសមួយដែរ ។
៦. តស៊ូ ព្យាយាម និងអំណត់អត់ធនក្នុងពេលធ្វើការងារ និងសិក្សា
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ ។​ប៉ុន្តែពេលដែលយើងអាចជំនះលើបញ្ហាទាំងអស់នោះបាន​យើងនឹងយល់ដឹងកាន់តែច្បាស់ ។
៧. រៀនកែប្រែ​ខ្លួនពីអ្នកធ្វើមកជា​អ្នកគ្រប់គ្រង​វិញ 
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រង យើងគួរតែចេះរៀបចំការងារ​ ចេះគ្រប់គ្រងពេលវេលា ប្រើប្រាស់សមត្ថភាពដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរុញរា ..............។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.