អត្ថបទថ្មីៗ :

សិល្បៈនៃ​ការ​សន្ទនា

Wednesday, December 14, 2011


ការសន្ទនា
សិល្បៈ​នៃ​ការសន្ទនា​គ្នា​គឺ​ជា​ជំ​នាញ​មួយ​ដ៏​សំខាន់​ វា​ធ្វើ​ឲ​​យើង​រក្សា​បាន​ការ​សន្ទនា​គ្នា​ក្នុង​រយៈ​ពេល​មួយ។ ការ​ចាប់​ផ្តើម​ការ​សន្ទនា​និង​ការ​រក្សា​ការ​សន្ទនា​គ្នា​គឺ​ជា​កត្តា​ពីរ​ផ្សេង​គ្នា។ ខាងក្រោម​នេះ​គឹ​​ជា​​វិធី​សាស្រ្ត​បន្តិច​បន្តួច ដែល​ជួយ​ឲ​យើង​រក្សា​បាន​នូវ​ការ​សន្ទនា​គ្នា​ឲបានយូរ។
ជំហាន​ទី​១ សន្ទនា​បែប​លក្ខណៈ​ធម្ម​ជាតិ និយាយ​និង​ស្តាប់​ទៅ​តាម​សំរួល​កុំ ខំប្រឹង​និយាយ​និង​ធ្វើ​ដូច​ជា​ខំ​ស្តាប់​ពេក។​ និយាយ​មួយៗ​ តែកុំ និយាយ យឺត​ពេក ​ស្រែក ឬ​និយាយ​ខ្លាំង​ៗ។
ជំហានទី២ យល់ពីភាព​ខុស​គ្នា​រវាង​ការ​សន្ទនា និង​ការ​ថ្លែង​សុន្ទរកថា។​នៅពេល​អ្នក​ថ្លែង​សុន្ទរកថា​ អ្នក​និយាយ​ឲ​គេ​ស្តាប់ ប៉ុន្តែ​នៅ​ពេល​អ្នកសន្ទនា​គ្នា គឺ​អ្នក​ផ្តូរ​គ្នា​និយាយ​និង​ស្តាប់​ម្តង​ម្នាក់។
ជំហានទី​៣ ចង់រក្សា​ការ​សន្ទនា​ឲបាន​យូរ​គឺ​ត្រូវ​រៀន​សួរ​សំ​ណួរ សំណួរមាន​ដូច​ជា នរណាគេ? ស្អីគេ? នៅទីណា? ហេតុអ្វី? នៅពេល​ណា? របៀប​ណា? ពិតមែនឬ? តើអ្នកចូលចិត្ត....?
ជំហានទី៤ កុំធ្វើជាមនុស្ស​អា​ថ្មា​និ​យម​ មាន​ន័យ​ថា​កុំនិយាយ​តែពី​ខ្លួនឯង ឬក៏​និយាយ​តែពីដៃគូរ​សន្ទនា​អ្នក។ ព្យាយាម​និយាយ ឲបាន​ច្រើន​ពី​រឿង​ផ្សេងៗ​គ្នា និយាយ​ពី​ខ្លួន​អ្នក​បន្តិច​និង​និយាយ​ពី​ដៃគូរ​របស់យើង​បន្តិច។ ធ្វើ​បែប​នេះ​វា​ធ្វើ់ឲយើង​មាន​ពេល​បញ្ចេញ​យោ​បល់​និង​មាន​ពេល​ស្តាប់។
ជំហានទី៥​ នៅ​ពេល​ដែល​អ្នក​គិតថា​អស់​រឿង​និយាយ ដែលទាក់ទងនឹង​ខ្លួនអ្នក អ្នក​អាច​ចាប់​ផ្តើម​និយាយ​ពី​អ្នក​ដ៏​ទៃ​ ដូចជា​អ្នកចំរៀង​ អ្នក​កីទ្បា ឬតារា​ណា​មួយ។
ជំហានទី៦ កុំចេះតែ​ចង់ដឹង​រឿង​ច្រើន​ពេក យល់ពីកំរិត​នៃ​ការ​និយាយ​និង​យល់ពី​សំណួរ​ដែល​ត្រូវ​សួរ​ ហើយ​សំណួរ​ដែល​មិន​ត្រូវ​សួរ។
 ជំហានទី៧​ កុំធ្វើពុត​ បើអ្នកមិនចូលចិត្ត​ឬ មិន​សូវ​ប្រសព្វនិយាយ​ពី​រឿង​តារា​ ចូរ​ប្រាប់​ដៃគូរ​សន្ទនា​របស់​​អ្នក​ត្រង់ៗ​។ អ្នកអាច​សុំ​ដៃគូរ​អ្នក​ត្រង់ៗ​ហើយ​ផ្តូរ​ប្រធានបទ​នៃការ​និយាយ។ វាធ្វើ​ឲអ្នកមាន​អារម្មណ៍​ល្អ​ក្នុង​ការ​សន្ទនា​គ្នា​ និង​ជួយឲដៃ​គូរ​អ្នក​យល់​ពីអ្នក​បន្តិចម្តងៗ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.