អត្ថបទថ្មីៗ :

ការច្រណែន ល្អ ឬ​អាក្រក់?

Wednesday, December 14, 2011

ច្រណែន
មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ច្រ​ណែន​មិន​មាន​ជា​រឿង​ល្អ​ទេ​។ អ្នក​ដែល​ច្រ​ណែន​គេ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ល្អ​។ បើ​យើង​គិត​តែ​ពី​សំបក​ក្រៅ​នៃ​ការ​ច្រ​ណែន​យើង​នឹង​មើល​មិន​ឃើញ​​ពី​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​របស់​វា​ទ្បើយល។ ខ្ញុំមិន​ថា​ការ​ច្រ​ណែន​ល្អ​ ឬ​ក៏​អាក្រក់​ទ្បើយ​។​ខ្ញុំទុក​ឲ​អ្នក​សំរេច​ដោយ​ខ្លួន​ឯង​ចុះ​ ប៉ុន្តែមុន​នឹង​សំរេច​ចិត្តថា​ល្អ ឬ​អាក្រក់​​យើង​មក​សិក្សា​ឲ​ស៊ី​ជំ​រៅ​ពី​ពាក្យ​ ច្រណែន។
មនុស្ស​ដែល​រស់​នៅ​ម្នាក់ឯង​​គ្មាន​ទំនាក់​ទំនង​នឹង​ពិ​ភព​ខាង​ក្រៅ​មិន​មាន​អា​រម្ម​ណ៍​ច្រ​ណែន​ទ្បើយ។ការ​ច្រ​ណែន​កើត​ទ្បើង​បាន​ទាល់​តែ​បុគ្គល​ម្នាក់​ឃើញ ស្អី​មួយ​ ឬ​ក៏​បុគ្គល​ម្នាក់​ទៀត​ មាន​អ្វីមួយ​អស្ចារ្យ ដែល​ខ្លួន​មិន​មាន។ 
អី​ចឹង​យើង​សួរ​ថា​ តើ​ការ​ច្រ​ណែន​កើត​មក​ពី​ណា? 
ត្រង់នេះ​ខ្ញុំពិ​បាក​ឆ្លើយ​បន្តិច​ព្រោះ​យើង​មិន​អាច​មើល​​ឃើញ​ថា​ស្អី​ទៅ​ថា​ច្រ​ណែន ព្រោះ​វា​ជានាម​អរូបីយ។ បើ​សួរ​ខ្ញុំថា​អាសុខ​កើត​មក​ពីណា​​យើង​នឹង​ដឹង​ថា​ម៉ែ​អា​សុខ​ជា​អ្នក​បង្កើត​វា។ តែ​យើង​ក៏​មិន​អាច​មិន​ឆ្លើយ​សំណួរ​នេះ​បាន​ដែរ​ព្រោះថា​វា​ជា​សំណួរ​សំខាន់។​
ឧទាហរណ៍ថា​ ពូ ចេក ជាបុរស​ពោះ​មាយ​ម្នាក់​គ្មាន​ប្រពន្ធនិង​គ្មាន​កូនមួយ​គ្រាប់​សោះ គាត់​ច្រ​ណែន​ ពូ​ ចយ ​ដែលមាន​ប្រពន្ធ​ស្អាត​និង​មាន​កួន​បីនាក់។ ពូចេក​ច្រណែន​ដោយ​សារ​គាត់​មាន​ចិត្តស្រលាញ់​ ចង់​បាន​ប្រពន្ធដ៏ល្អម្នាក់​និង​មាន​កូន​នឹង​គេ។ អីចឹង​យើង​អាច​ថា​ការ​ច្រ​ណែនកើត​ទ្បើង​ពីការ​ស្រលាញ់។ វា​ត្រូវ​ម្យ៉ាង​ដែរ​ព្រោះ​ខ្ញុំបង្ហាញ​ពីការ​ច្រ​ណែន​របស់​ខ្ញុំចំពោះ​អ្នក​ណា​ម្នាក់​មក​និយាយ​ជា​មួយ​សង្សារ​របស់​ខ្ញុំ។
បើ​ច្រ​ណែន​កើត​មក​ពី​ការ​ស្រលាញ់​ ដូចនេះ​យើង​អាច​ថា​ការ​ច្រ​ណែន​ជារឿង​ ល្អ​មួយ។
ប៉ុន្តែ​បើ​យើង​មក​មើល​សង្គម​ខ្មែរ​យើង​វិញ ការ​ច្រណែននេះ​ហើយ​ធ្វើ​ឲ​ មនុស្ស​ស្រី​ម្នាក់​ ទៅ​យក​ទឹក​អាស៊ីត ជះ​លើ​មុខ​មនុស្ស​ស្រី​ម្នាក់​ទៀត។ ត្រង់​ចំនុច​នេះ​ខ្ញុំមិន​ហ៊ាន​គាំ​ទ្រ​ថា​ច្រ​ណែន​ ជា​ការ​ល្អ​ទ្បើយ​។ ព្រោះ​ថា​ការ​ជះ​ទឹក​អាស៊ីត​នេះ​ជា​រឿ​ង​ដ៏​ឃោ​ឃៅ​មួយ។ ត្រង់​នេះ​យើង​អាច​និយាយ​បាន​ថា​ ជា​ការ​ច្រ​ណែន​ជ្រុល ធ្វើ​អ្វី​មិន​គិត​ពី​ល្អ​ ឬ​អាក្រក់។ ច្រណែន​បែប​នេះ​គេ​ហៅ​ថា​ច្រ​ណែន​អា​ក្រក់។
មនុស្ស​យើង​គ្រប់​រូប​​ មិន​ថា​ចាស់​មិន​ថា​ក្មេង​ ស្រី​ ឬ​ប្រុស អ្នក​មាន​ ឬ​​អ្នក​ក្រ​ សុទ្ធ​តែ​មាន​ការ​ច្រ​ណែន​ ខុស​គ្នា​ត្រង់​ កំរិត​នៃ​ការ​ច្រ​ណែន អ្នក​ខ្លះ​ច្រ​ណែក​ខ្លាំង​ពេក អ្នក​ខ្លះ​ទៀត​ច្រ​ណែន​តិចតួច។
ប៉ុន្តែ​បើ​អ្នក ទទឺង​រឹង​រុស​ ថា​ " ទេ​ខ្ញុំមិន​ចេះ​ច្រ​ណែន​ទេ! " ។ បើដូច​នេះ​មែន​អ្នក​កំពុង​តែ​ប្រាប់​ខ្លួន​ឯង​ថា​អ្នក​មិន​ដែល​ស្រលាញ់ អ្វីៗ​ជុំវិញ​អ្នក​ទ្បើយ។ ​ 

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.