ការសិក្សាដែលបានរាយការណ៍ក្នុង Daily Mail បានដឹកនាំដោយលោកវេជ្ជបណ្ឌិត Claude Libert មកពីសាកលវិទ្យាល័យ Ghent នៃប្រទេសប៊ែលហ្សិកនេះ បានរកឃើញថា ខណៈដែលស្រ្ដីមានចំនួនក្រូម៉ូសូម X បុរសមិនមាននោះទេ ហើយក្រូម៉ូសូម Y ដែលបុរសមាន ក៏តិចជាងស្រ្ដីនោះដែរ។
លោកវេជ្ជបណ្ឌិត Libert បាននិយាយថា ស្រ្ដីគឺជាភេទដែលរស់នៅបានយូរជាងបុរស (មានអាយុវែងជាងបុរស) ហើយក៏មានលទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗខ្លាំងជាងបុរសផងដែរ។
ក្រុមអ្នកស្រាវជ្រាវទាំងនេះ បានរកឃើញថា ការដែលមនុស្សស្រីមានប្រព័ន្ធភាពស៊ាំខ្លាំងជាងមនុស្សប្រុស គឺដោយសារតែ ក្រូម៉ូសូមអិច (X) ដែលមាននៅក្នុងខ្លួនរបស់ពួកគេ។
ឆ្លើយតបទៅនឹងលទ្ធផលនៃការស្រាវជ្រាវនេះ អ្នកអ្នកស្រីវេជ្ជបណ្ឌិត Eleanor Fish មកពីសាកលវិទ្យាល័យ Toronto ដែលជាសាស្រ្ដាចារ្យផ្នែកប្រព័ន្ធភាពស៊ាំ បានសរសេរក្នុងប្លុកព្រឹត្តបត្រសុខភាព Bio-Essays ថា នេះគឺជាអត្ថប្រយោជន៍នៃការមានក្រូម៉ូសូមអិចលើសចំនួន ប្រសើរជាការមានតែ ក្រូម៉ូសូមអិចតែមួយ និងក្រូម៉ូសូមវ៉ាយ (Y) តែមួយ។
អ្នកស្រីវេជ្ជបណ្ឌិតរូបនេះ បានថ្លែងថា MicoRNAs (ក្រូម៉ូសូមអិច) គឺពិតជាសំខាន់បំផុត សម្រាប់ធ្វើឲ្យប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនដំណើរការល្អ។ វាអាចជួយទប់ស្កាត់ជំងឺមហារីកផងដែរ និងជួយជម្រុញប្រូតេអ៊ីនដែលល្អ។
អ្វីដែលក្រុមអ្នកស្រាវជ្រាវបង្ហាញថា ស្រ្ដីមានភាពស៊ាំខ្លាំងជាងបុរស គឺត្រូវបានទទួលការគាំទ្រច្រើន ដោយសារតែសភាពជាក់ស្ដែងគឺដូច្នេះមែន ដោយសារអាយុសង្ឃឹមរស់របស់ស្រ្ដីនៅប្រទេសភាគច្រើន គឺវែងជាងបុរស។ ទោះបីជាយ៉ាងនេះក្ដី ក៏មានការជំទាស់ផងដែរ ដោយលើកឡើងថា ស្រ្ដីទន់ខ្សោយជាងបុរស ងាយរងជំងឺឆ្លងផ្សេងៗ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment