នៅថ្ងៃមួយមានគ្រោះថ្នាក់ចរាចរណ៍បានកើតទ្បើងនៅលើផ្លូវមួយ បន្ទាប់មកមានមនុស្សជាច្រើនបានទៅរោមមើលហេតុការណ៍នេះ។
អាចេក ជាអ្នកយកព័ត៌មានម្នាក់ ហើយវាមិនដែលខកខានយកព័ត៌មានម្តងណាទ្បើយ ព្រោះថាអ្នកណាៗក៏ដឹងថាអាចេកជាអ្នកយកព័ត៌មានដ៏ពូកែដែរ។ និយាយឲ្យត្រូវទៅគឺថា វាតែងតែមានវិធីសាស្រ្តក្នុងការយកព័ត៌មានជានិច្ចមិនថានៅក្នុងកាលៈទេសៈណាទេ។
នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងភ្លាម គេឃើញអាចេកមកដល់កន្លែងកើតហេតុមុន អ្នកយកព័ត៌មានដទៃទៀត តែដោយសារតែមានមនុស្សឈរមើលច្រើនពេក អាចេកមិនអាចចូលសម្ភាសន៍បានទ្បើយ។
វាគិតមួយស្របក់ទើបនឹកឃើញល្បិចមួយ ហើយវាក៏ស្រែកថា៖ ឲ្យខ្ញុំចូលទៅ ខ្ញុំជាកូនរបស់ជនរងគ្រោះ។
នៅពេលដែលគេ ឮថាវាជាកូនរបស់ជនរងគ្រោះគេក៏បើកផ្លូវឲ្យវាចូល។ អាចេកក៏ដើរចូលទាំងទឹកមុខរីករាយ ព្រោះវាគិតថាវាជាមនុស្សឆ្លាត។ នៅពេលវាចូលទៅដល់ វាឃើញឆ្កែកញ្ចាស់មួយក្បាលកំពុងដេកនៅពីមុខទ្បានដែលបានបុក។
ឆ្កែមានកូនមនុស្ស!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment