អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី ចង់​សម្រាក​តែ​​មាន​អ្នក​រំខាន

Tuesday, December 13, 2011

sleeping-in-carបុរស​ម្នាក់​បាន​ជិះ​ទ្បាន​របស់​គាត់​ត្រលប់​ទៅ​ផ្ទះ​របស់​គាត់​ដែល​មាន​ចំងាយ​ផ្លូវ​ឆ្ងាយ​​។
បន្ទាប់​ពី​គាត់​​បាន​បើ​ក​ទ្បាន​អស់ពេញ​មួយ​យប់មក​ គាត់​មិន​ទាន់ជិះ​ដល់​ផ្ទះ​របស់គាត់​ទៀត ហើយ​ដោយ​សារ​តែ​វា​នៅ​ឆ្ងាយ​ទៀត​គាត់​ក៏​សម្រេច​ចិត្ត​ដេក​នៅ​តាម​ចិញ្ចើម​ថ្នល់​មួយ​ស្របក់​ ដើម្បី​យក​កំលាំង​ធ្វើ​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។​
តែ​​គាត់​ពិត​ជា​សយ​មែន​ព្រោះ​ថា​គាត់​មក​សម្រាក​ចំ​ទី​ក្រុង​ដែល​សម្បូរ​អ្នក​រត់​ហាត់​ប្រាណនៅ​​ពេល​ព្រឹក។ នៅពេល​ដែល​គាត់​ឈប់​គាត់​បាន​ឃើញ​មនុស្ស​ជា​ច្រើន​បាន​រត់​ហាត់​ប្រាណ​កាត់ទ្បាន​របស់​គាត់ទៅ​មក​ៗ​។ តែ​ដោយ​សារ​តែ​ងងុយ​ដេក​ពេក​គាត់​មិន​ខ្វល់ពី​អ្នក​ដែល​រត់ទាំង​នោះទេ គាត់​ក៏​សម្រេច​ដេក​នៅ​ទី​នោះ​តែ​ម្តង។
គាត់​ដេក​បាន​មួយ​ភ្លេត ក៏​មាន​អ្នក​រត់​ម្នាក់​មក​គោះ​ទ្វារ​ទ្បាន​គាត់ ហើយ​សូរ​ថា៖ ម៉ោង​ប៉ុន្មាន​ហើយ​លោក?
កំពុង​តែ​ងងុយ​ដេក​ផង​ គាត់​ក៏​ប្រាប់​ទៅ​អ្នក​រត់​ថា ម៉ោង​ ៨. ១៥​នាទី​ហើយ ហើយ​គាត់​ក៏​ដេក​ទៅ​វិញ​ទៅ។
បន្តិច​ក្រោយ​មក​ក៏​មាន​ម្នាក់​ទៀត​មក​គោះ​កញ្ចក់​ទ្វារ​គាត់ទៀត  ហើយ​សូរ​ថា៖ ម៉ោង​ប៉ុន្មាន​ហើយ​លោក?
កំពុង​តែ​ងងុយ​ដេក​ផង​ គាត់​ក៏​ប្រាប់​ទៅ​អ្នក​រត់​ថា ម៉ោង​ ៨. ២៥នាទី​ហើយ ហើយ​គាត់​ក៏​ដេក​ទៅ​វិញ​ទៅ។ ដោយ​សារ​តែ​ខ្លាច​មាន​អ្នក​មក​សួរ​គាត់​ទៀត ​គាត់ក៏​យក​ក្រដាស​​មួយ​សន្លឹក​ហើយ​សរសេរ​បិទ​លើ​កញ្ចក់​ទ្បាន​គាត់​ថា ខ្ញុំ​មិន​ដឹង​ថា​ម៉ោង​ប៉ុន្មាន​ទេ!
បន្តិច​ក្រោយ​មក​គេ​មក​គោះ​ទ្វារ​ទៀត ហើយ​​ប្រាប់​គាត់​ថា លោក! លោក! ​ម៉ោង ៨. ៤០​នាទី​ហើយ។
អត់​បាន​ដេក!


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.