អត្ថបទថ្មីៗ :

កំប្លែង​រឿង​ខ្លី កាត់​សក់​ទៅ​កូន​បើ​ចង់​បើក​ទ្បាន

Tuesday, December 13, 2011

man_long_hairឪពុក​នឹង​កូន​របស់​គាត់​កំពុង​ជជែក គ្នា​ពី​រឿងបើក​ទ្បាន​​ ដោយ​សារ​តែ​កូន​របស់​គាត់​ចង់​បើក​ទ្បាន​ខ្លាំង​ពេក គាត់​ក៏​ប្រាប់​ទៅ​កូន​គាត់​ថា។
ឪពុក ៖ បើ​កូន​ចង់​បើក​ទ្បាន​ខ្លាំង កូន​ត្រូវ​រៀន​ឲ្យ​បាន​​ជាប់​លេខ​ ១ ហើយ​ទៅ​រៀន​បើក​បរ​ទ្បាន​ឲ្យ​បាន​ប័ណ្ណបើក​បរ​សិន​ទៅ និង​ចំណុច​មួយ​ទៀត​កូន​ត្រូវ​តែ​កាត់​សក់​នេះ​ចេញ។
កូន៖ កូន​យល់​ព្រម។
មួយ​ខែ​ក្រោយ​មក​កូន​របស់​គាត់​បាន​ធ្វើ​អ្វី​ដែល​ឪវា​​ឲ្យ​វា​ធ្វើ វា​ខិត​ខំ​រៀន​មែន​ទែន តាំងពី​ព្រលឹម​ទល់​ព្រលប់ ហើយ​វា​ឈប់​ដើរ​លែង​ជា​មួយ​មិត្ត​ភ័ក្តិ​គឺ​ដើម្បី​តែ​រៀន​មួយ​មុខ​។ នៅទី​បញ្ចប់​វា​ក៏​រៀន​បាន​លេខ​មួយ មែន ហើយ​វា​ក៏​បានទៅ​រៀន​បើក​បរ​ទ្បាន​ដែរ ហើយ​ទទួល​បាន​ប័ណ្ណ​បើក​បរ​ទ្បាន​ទៀត​ផង។
កូន៖ ឪៗ ខ្ញុំ​បាន​រៀន​បាន​លេខ​មួយ ហើយប្រ​លង​បាន​​ប័ណ្ណបើក​បរ​ទៀត​ផង​។
ឪពុក៖ ចុះ​ឯង​ម៉េច​ក៏​មិន​កាត់​សក់​ចេញ?
កូន៖ គ្មាន​ច្បាប់​ឯណា​គេ​ហាម​ក្មេង​សក់​វែង​មិន​ឲ្យ​ជិះ​ទ្បាននោះ​ទេ។
ឪពុក​៖ តែ​ពុក​​ហាម។
កូន៖ ចុះ​ព្រះ​យេស៊ូវ ​ទ្រង់ក៏​​មាន​សក់​វែង​ដែរ​​ពុក​។
ឪពុក៖ កូន​និយាយ​នេះ​ត្រូវ​ណាស់។
កូន​របស់​គាត់​សប្បាយ​ចិត្ត​មាន​ទឹក​មុខ​រីក​រាយ នៅពេល​ឪពុក​និយាយ​បែប​នេះ។
កូន៖ អី​ចឹង​ឲ្យ​សោ​រ​ទ្បាន​មក!
ឪពុក៖ ព្រះ​យេស៊ូវ​ទ្រង់​ ទៅ​ណា​មក​ណា​ ដោយ​សារ​ជើង​ទាំងពីរ។ បើ​កូន​ចង់ដូច​ទ្រង់​កូន​ដើរ​ដូច​គាត់​ទៅ។​
កូន​គាត់​ និយាយ​លែង​ចេញ។ ​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.