ណារ៉ា និងណារ៉ូជាមិតភ័ក្តិនឹងគ្នា តែម្តាយដោយខ្លួន ឪពុករបស់វាមិនដឹងជាមួយណាឲ្យប្រាកដនោះទេព្រោះថានៅពេលដែលវាកើតមកមិនឃើញឪពុកវានោះទេ។ នៅពេលដែលវាសួរអ្នកស្រុកនៅក្នុងភូមិរបស់វា គេនាំគ្នាប្រាប់វាថា ម្តាយពួកឯងទាំងពីរមិនដែលបានរៀបការផង ស្រាប់តែលេចក្បាលពីរនាក់ឯង។ ម្តាយរបស់វាទាំងពីរពិត ជាមិនដែលស្គាល់រស់ជាតិនៃការរៀបអាពាហ៍ពិពាហ៍ថាវាមានន័យថាយ៉ាងម៉េចទេ។
ដោយសារតែហេតុនេះហើយបានជាណារ៉ូ និងណារ៉ា បានបបួលគ្នាទៅវត្តដើម្បី សិក្សាស្វែងយល់ពីអត្ថន័យនៃពាក្យ អាពាហ៍ពិពាហ៍ ដើម្បីយកទៅប្រាប់ម្តាយរបស់វារៀងៗខ្លួនវិញ ព្រោះថាវាឮគេថានៅក្នុងវត្តជាប្រភពនៃចំណេះដឹង ដូចនេះប្រហែលជាវាអាចសិក្សាស្វែងយល់ពីអត្ថន័យនៃពាក្យ អាពាហ៍ពិពាហ៍។
វាក៏បានមកដល់វត្តមួយ ហើយក៏សម្រេចចិត្តដើរចូលទៅក្នុងវត្តនោះ។ នៅពេលដែលវាឃើញលោកសង្ឃមួយអង្គវាក៏បាននាំគ្នាទៅសួរ។ ពីរនាក់វាមិនដែលចូលវត្តទេ ហើយពាក្យប្រើជាមួយលោកសង្ឃក៏មិនសូវចេះដែរ តែម៉ែរបស់អាណារ៉ូប្រាប់វាថា បើលោកសង្ឃក្មេង យើងអាចហៅគាត់ថា ជាលោកបងក៏បានដែរ តែបើជាអ្នកគ្រប់គ្រងនៅក្នុងវត្តវិញគេហៅថា ចៅអធិការ។
ណារ៉ូ៖ ជំរាបសួរ លោកពូ ញោមចង់សួរអាត្មាសំណួរខ្លះៗ។
ណារ៉ា វៃក្បាលអាណារ៉ូ ផាំង ហើយនិយាយថា៖ ឯងនិយាយនេះខុសហើយ ករុណា ចង់សួរលោកសង្ឃសំណួរខ្លះៗ។ណារ៉ូ វៃក្បាលអាណារ៉ាវិញ ហើយតបវិញ៖ ឯងនិយាយក៏មិនត្រូវដែរ គេប្រើលោកសង្ឃនៅពេលដែលគេនិយាយរៀបរាប់ពីលោកសង្ឃជាទូទៅ តែបើយើងនិយាយជាមួយគាត់យើងគួរតែប្រើលោកបង ឬក៏ចៅអធិការ តែដោយសារតែគាត់មានវ័យចាស់បន្តិចបានជាអញហៅគាត់ថាលោកពូ។
ណារ៉ូ ងាកមករកលោកសង្ឃដែលវាទាំងពីរនាក់កំពុងតែនិយាយជាមួយហើយ សួរថា៖ តើញោម និយាយត្រូវទេលោកពូ?
លោកសង្ឃតបវិញថា៖ ខ្ញុំទើបតែបួសពីព្រឹកម៉ិញទេ មិនទាន់បានរៀនសូត្រអីចេះដឹងទេ បើប្អូនទាំងពីរចង់ដឹងច្បាស់ថាត្រូវឬខុស គួរតែទៅសួរព្រះមហាក្សត្រ។
ណារ៉ានិងណារ៉ូភ្ញាក់ផ្អើល៖ ព្រះមហាក្សត្រ? ទ្រង់គង់នៅក្នុងវាំង ហើយរាស្ត្រសាមញ្ញគេមិនឲ្យជួបទេ។
លោកសង្ឃមានការភ្ញាក់ផ្អើល៖ ព្រះមហាក្សត្រកំពុង គង់នៅក្នុង កុដិ មិនមែននៅក្នុងវាំងទេ អ្នកទាំងពីរច្រទ្បំហើយ។
ណារ៉ា និងណារ៉ូនិយាយព្រមគ្នា៖ អូ...! ព្រះចៅអធិការទេតើ មិនមែនព្រះមហាក្សត្រទេ។
លោកសង្ឃ៖ ឲ្យខ្ញុំសុំទោស ព្រោះទើបតែបួសទេ កុំប្រកាន់អី។ សាធុ!សាធុ!។
ណារ៉ូ៖ សាធុ មានន័យថាម៉េចទៅញោម?
លោកសង្ឃ៖ ខ្ញុំមិនដឹងទេ ឮតែគេនិយាយ។ សូមទៅសួរព្រះមហាក្សត្រទៅ... អា៎ច្រទ្បំទៀតហើយ ទៅសួរព្រះចៅអធិការទៅ។ ខ្ញុំឈប់និយាយហើយ ព្រោះដល់ម៉ោងទៅរៀនភាសាអង់គ្លេសហើយ។
ណារ៉ា៖ លោកសម័យឥទ្បូវពិតជាខំរៀនមែន សូមសរសើរ។
ណារ៉ូ៖ មិនដូចឯងទេ មួយថ្ងៃៗគិតតែពីជល់មាន់ ជល់ត្រី ជល់នេះ ជល់នោះ រកតែពេលទៅរៀនគ្មានទេ។
ណារ៉ា៖ ចុះអាណាជាអ្នកបបួលអញ?
ណារ៉ូ៖ មកពីយើងមានមិត្តភ័ក្តិដូចឯងហ្នឹងបានជាអីចឹង។
ណារ៉ា៖ អើ មួយទ្បូ និង ១២វាទៅណាគ្នា ហើយដំរីវិញគង់តែមានជើងបួនទេ។
ណារ៉ូ៖ ដំរីណាមានជើង ៥។
ណារ៉ា៖ ឈប់និយាយទៅ នោះលោកចៅអធិការមកដល់ល្មម។
ចៅអធិការ៖ មានការអីញោមទាំងពីរ។
ណារ៉ូ៖ ខ្ញុំករុណា មកនេះចង់សុំសួរព្រះចៅអធិការរឿងមួយ។
ចៅអធិការ៖ សួរមកចុះ អត្មាចាំស្តាប់។
ណារ៉ា៖ សួរថា តើពាក្យថាអាពាហ៍ពិពាហ៍មានន័យថាម៉េច? ព្រោះថាម្តាយខ្ញុំទាំងពីរកើតខ្ញុំមកមិនបានរៀបអាពាហ៍ពិពាហ៍ទេ ហេតុនេះទើបគាត់ចង់ដឹងថាវាមានន័យថាម៉េច។
ចៅអធិការ៖ កើតចាស់ ឈឺស្លាប់គឺជា ព្រំលិខិត្ត ហេតុអ្វីបានជាព្រះនៅតាមអាត្មាមកដល់ក្នុងវត្តនេះទៀត។
ណារ៉ា និងណារ៉ូ មើលមុខគ្នា ចំពោះសម្តីរបស់លោកតាចៅអធិការ តែមិនហានសួរដេញដោរទេដោយសារតែវាមិនហាន ព្រោះចៅអធិការកំពុងតែចូលតួរ គឺដូចទ្រង់កំពុងថតសម្តែងក្នុងរឿង នាងរិទ្ធិសែននាងកងរី អីចឹង។ មិនដឹងថាជាមានរឿងអ្វីទេ ស្រាប់តែមួយរំពេចនោះ លោកចៅអធិការមកអោបអ្នកទាំងពីរយ៉ាងណែន គឺអោបអាណារ៉ា និងអាណារ៉ូ ហើយយំសម្រក់ទឹកភ្នែកទៀតផង។
ណារ៉ូ៖ បើវាពិបាកឆ្លើយលោកតាចៅអធិការមិនបាច់ឆ្លើយទេ។
ណារ៉ា៖ មិនបាច់ឆ្លើយទេ។
ចៅអធិការ៖ មុននឹងអាត្មាចូលមកក្នុងវត្តនេះ អាត្មាបានប្រព្រឹត្តកំហុសឆ្គងពីរយ៉ាង គឺដោយសារតែជាតិស្រវឹងបានជាទៅជ្រុលខ្លួនដេកជាមួយស្រីក្រមុំពីរនាក់ដែលមានផ្ទះនៅជិតគ្នា។ នៅពេលដឹងខ្លួនក៏ហួសពេលទៅហើយ។ ដោយសារតែមានរឿងធំប៉ុនគីរី(ភ្នំ)បែបនេះ ទើបសម្រេចចិត្តមកបួសជាសង្ឃបំភ្លេចរឿងលោកីយ៍ចោលទាំងអស់។ អាត្មាដឹងថាជាពួកឯងព្រោះថាបើគិតពីពេលនោះមកកូនៗនោះប្រហែលជាមានវ័យស្រករនឹងឯងទាំងពីរ។
ណារ៉ូ៖ អញថាមែនៗ! អាណារ៉ា ឯងជឿអញអត់ វាមិនដែលមនុស្សស្រីបង្កើតកូនតែម្នាក់ឯងនោះទេ វាលុះត្រាតែមានបុរសជាអ្នកចួលរួមចំណែក។ ឲ្យលុយអញមក ព្រោះឯងភ្នាល់ចាញ់អញ។
ណារ៉ា៖ ថាទុកលុយទៅទិញការ៉េមស៊ី តែមកចាញ់គេអីណា ពិតជាសយមែន។
ចៅអធិការ៖ អាពាហ៍ពិពាហ៍មានន័យថា ការនាំកូនស្រីនិងកូនប្រុសត្រលប់ទៅមកម្តងម្នាក់ ឲ្យចាស់ទុំ និងញាតិសណ្តានបានស្គាល់។
ណារ៉ូ៖ ខ្ជិលស្តាប់ណាស់។ ចាញ់អស់លុយ គ្មានអារម្មណ៍ទេ។
ណារ៉ា៖ ចាំយើងផង យើងទៅដែរ យើងចាំអស់រយៈពេល ១៥ឆ្នាំហើយ ទំរាំមានថ្ងៃនេះមកដល់។
សូមបញ្ជាក់ថា នេះគឺជារឿងប្រឌិត សម្រាប់អានកំសាន្តតែប៉ុណ្ណោះ បើសរសេរទៅមិនសមរម្យ សូមអភ័យទោសផង ។ លោកអ្នកអាចផ្តល់យោបល់បន្ងែម សម្រាប់កែលំអ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment