មន្ទីរពេទ្យឆ្កួតគឺជាកន្លែងសម្រាប់ដាក់មនុស្សឆ្កួត និងជនដែលឡប់សតិ។ អ្នកខ្លះឆ្កួតដោយសារផឹកស្រា អ្នកខ្លះរៀនខ្លាំងពេកក៏បានបណ្តាលឲ្យឆ្កួត ចំណែកអ្នកខ្លះទៀតនៅសុខៗ ស្រាប់តែទៅជាឆ្កួតក៏មាន។ នៅក្នុងមន្ទីរពេទ្យឆ្កួតនេះគេបានបែងចែក ជាពីរក្រុម ដែលគេហៅថាក្រុមបងធំនោះ គឺមានក្រុមអ្នកពាក់កង់ទ្បាននៅនឹងក ហើយនឹងក្រុមមួយទៀតយកខោទ្រនាប់មកពាក់ធ្វើជាស្រោមមុខ។
ពួកមនុស្សឆ្កួតទាំងនេះ មួយថ្ងៃៗមិនដែលធ្វើអ្វីទេក្រៅតែពីប្រលែងគ្នា និងនិយាយទ្បូទ្បាពេញតែមន្ទីរពេទ្យ។ អ្នកខ្លះអត់ការងារធ្វើក៏បង្វិលកង់ម៉ូតូដែលដាក់ជាប់នៅនឹងក រហូតដល់ដាច់ កងាប់ក៏មាន។ អ្នកខ្លះវិញដោយសារតែយកខោទ្រនាប់ឆ្អេះៗមកពាក់នៅនឹងមុខ ក៏ស្លាប់ដោយសារដកដង្ហើមមិនរួចក៏មាន។ នេះគេហៅថាមនុស្សឆ្កួត ព្រោះថាធ្វើអ្វីមិនដឹងខ្លួនទ្បើង។
តែនៅក្នុងមន្ទីរពេទ្យនេះ គេល្បីថាបុរសម្នាក់(គាត់ក៏ជាមនុស្សឆ្កួតដែរ) បានជួយមនុស្សឆ្កួតម្នាក់ទៀតឲ្យរួចផុតពីសេចក្តីស្លាប់។
នេះហើយដែលគេហៅថា ភាពអស្ចារ្យ ព្រោះថាកម្រមានមនុស្សឆ្កួតណាចេះជួយជីវិតគេណាស់។ ដោយសារតែហេតុនេះហើយបានជាគេនាំរូបគាត់ទៅការិយាល័យរបស់ ប្រធានមន្ទីរពេទ្យ ដើម្បីសួរគាត់និងពិនិត្យមើលថា គាត់អាចទៅរស់នៅក្នុងផ្ទះរបស់គាត់វិញឬនៅ។ប្រធាន៖ សូមអង្គុយចុះលោកពូ។ ខ្ញុំបានឃើញថាលោកពូបានជួយសង្គ្រោះជីវិតរបស់ បរុសម្នាក់ទៀតដែលជាប់ក្បាលនៅក្នុងបង្គន់ ហើយលោកបានទាញក្បាលគាត់ឲ្យរួចផុតពីសេចក្តីស្លាប់។ តែសំណាងអាក្រក់ បុរសនោះក៏បានចងកសម្លាប់ខ្លួនឯងទៅ។
បុរសនោះឆ្លើយថា៖ អត់ទេគាត់អត់បានចងកទេ តាមពិតខ្ញុំជាអ្នកចងព្យូរគាត់ឲ្យស្រក់ទឹកទេតើ ព្រោះថាក្បាលគាត់ទទឺកសុទ្ធតែទឹក។
លោកប្រធាន៖ អីចឹងបានជាគេថាលោកជាមនុស្សឆ្កួត។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment