សុភីជាមនុស្សស្រីដែលពូកែខ្លាច នាងដេកមិនសូវបានទេ ព្រោះថាឲ្យនាងដេក នាងមានអារម្មណ៍ថាមានគេនៅក្បែរនាង ខ្មោចមិនខ្មោច មនុស្សក៏មិនមនុស្សដែរ មិនដឹងថាជាស្អីនោះទេ។ បើនាងដេកនៅលើគ្រែនាងមានអារម្មណ៍ថាវានៅខាងក្រោមគ្រែ តែបើនាងទៅដេកនៅខាងក្រោមគ្រែនាងមានអារម្មណ៍ថាវានៅលើគ្រែ។
ដោយសារតែដេកមិនបាន ហើយនាងត្រូវទៅធ្វើការពីព្រលឹមទៀតនោះ នាងក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យ។
សុភី៖ លោកគ្រូពេទ្យ ខ្ញុំមានបញ្ហាធំណាស់ រាល់ពេលខ្ញុំទៅដេក ខ្ញុំមានអារម្មណ៍ថាមានអ្នកមករំខានខ្ញុំជានិច្ច។ បើខ្ញុំដេកនៅលើគ្រែ គឺមានអារម្មណ៍ថាមាននរណាគេម្នាក់ដេកនៅក្រោមគ្រែ តែបើខ្ញុំទៅក្រោមគ្រែ ស្រាប់តែវាទៅនៅលើគ្រែវិញ។ លោកគ្រូត្រូវតែជួយខ្ញុំ។ បើមិនអីចឹងទេ ខ្ញុំពិតជាឆ្កួតហើយ។
លោកគ្រូពេទ្យ៖ ជំងឺនេះពិបាកព្យាបាលបន្តិច បើតាមខ្ញុំដឹង ក្នុងរយៈពេល ២ឆ្នាំគឺខ្ញុំធានាថានឹងបាត់ជាមិនខាន។ ហើយអ្នកនាងត្រូវមកជួបខ្ញុំ ៣ដងក្នុងមួយសប្តាហ៍ ។
សុភី៖ ចុះលោកគ្រូយកខ្ញុំប៉ុន្មាននៅពេលជួបម្តងៗ?គ្រូពេទ្យ៖ តែ ៥០ដុល្លារទេ។
សុភី៖ ចាំខ្ញុំគិតមើលសិន។
បីសប្តាហ៍ក្រោយមក លោកគ្រូពេទ្យបានជួបនឹងសុភានៅតាមផ្លូវ ហើយក៏សួរថា។
គ្រូពេទ្យ៖ ហេតុអ្វីក៏នាងមិនដែលមកជួបខ្ញុំសោះ?
សុភី៖ លោកយកលុយថ្លៃពេក។ អ្នកសុំទានគេយកខ្ញុំតែ ៥00រៀល។
គ្រួពេទ្យ៖ តើគេប្រាប់នាងថាម៉េច?
សុភី៖ គាត់ប្រាប់ខ្ញុំថា ឲ្យកាត់ជើងគ្រែខ្ញុំចោលទៅវាបានហើយ។
គ្រូពេទ្យ៖ OMG!
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment