ជាការពិបេក្ខជនស្នើសុំការងារទាំងអស់គប្បីស្វែងយល់នូវអ្វីដែលនិយោជកកំពុងស្វែងរក សម្រាប់ឈានទៅមុខនៃការសម្ភាសន៍។ អនុវត្តដូច្នេះ បេក្ខជនអាចប្រាកដប្រាជាដើម្បីទាក់ទងនៃរាល់ព័ត៌មានទាំងអស់ដោយសមគួរជាប់ពាក់ព័ន្ធភាគច្រើននៃនិយោជក។ ក្នុងឆ្នាំ ២០០៩ តាមការស្ទាបស្ទង់ពីភ្នាក់ងារជ្រើសរើសបុគ្គលិកបានបង្ហាញថា និយោជកគិតពីគុណវឌ្ឍន៍ការងារ កិច្ចការច្រើន ៣៦ ភាគរយ ដើមគំនិត ៣១ ភាគរយ និងការគិតដែលប្រកបដោយប្រឌិតញាណ ២១ ភាគរយ គឺជាចរឹកលក្ខណៈចាំបាច់ក្នុងការដាក់ពាក្យសុំការងារ។
ខាងក្រោមនេះគឺជាហេតុផល ៦ យ៉ាងដែលនិយោជកចង់បានអ្នកធ្វើជាបុគ្គលិក។ ដោយមានសង្ឃឹមថា ហេតុផលនេះអាចជួយឲ្យអ្នករៀបចំខ្លួនមុនពេលសម្ភាសន៍ការងារដើម្បីបានទទួលជោគជ័យ។
- អ្នកជាបុគ្គលិកសក្តានុពលយូរអង្វែងៈ គ្រប់និយោជកចង់ឃើញអនាគតរបស់គេនៅក្នុងក្រុមហ៊ុនមួយ ដូច្នេះពួកគេត្រូវបានលើកទឹកចិត្ត និងធ្វើអោយរំភើបអំពីវិថីមុខរបរ អនាគតរបស់ក្រុមហ៊ុន និងតួនាទីរបស់គេ។ ពីការរំពឹងទុករបស់និយោជក គឺចង់បានមនុស្សក្នុងអង្គភាពចេះធ្វើការដោយឯករាជ្យ និងកាន់តែប្រសើរនៅពេលបុគ្គលិកនោះ មានទំហំការងារកាន់តែធំ និងអាចដុះដាលជាមួយក្រុមហ៊ុន។ អ្នកត្រូវតែឧទាហរណ៍ពីជីវិតពិត ឬសាកសួរដែលបង្ហាញថា អ្នកបានគិតអំពីរឿងនេះ។
- សមត្ថភាពធ្វើការបានល្អជាមួយបុគ្គលិកផ្សេងទៀតៈ និយោជកតែងតែចង់ឲ្យបុគ្គលិកទាំងអស់ ចេះប្រាស្រ័យទាក់ទងការងារជាមួយបុគ្គលិកដទៃទៀតនៅក្នុងក្រុមហ៊ុន។ វាមានសារៈសំខាន់ និងភាពជាប់ទាក់ទងគ្នាគ្រប់រចនាសម្ព័ន្ធចាត់តាំងដែលមិនអាចខ្វះបាន។
- សមត្ថភាពបង្កើតចំណូលៈ អ្នកគ្រប់គ្រងចង់បានបុគ្គលិកដែលអាចបង្ហាញឲ្យឃើញថា ពួកគេនឹងបង្កើតប្រាក់ចំណូលឲ្យក្រុមហ៊ុន ឬកាត់បន្ថយការចំណាយ។ គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធសឹងតែមានបញ្ហាស្មុគ្រស្មាញដើម្បីបង្កើតចំណូល ហើយនិយោជកតែងតែព្យាយាមកាត់បន្ថយការចំណាយតាមអ្វីដែលពួកគេអាចធ្វើបាន។ គន្លឹះ កំឡុងពេលសម្ភាសន៍ការងារ បេក្ខជនត្រូវបង្ហាញនូវចំណុច ឬបង្ហាញពីសមត្ថភាព ព្រមទាំងអំណះអំណាងថា អ្នកនឹងបង្កើតចំណូលឲ្យក្រុមហ៊ុនតាមរយៈការប្រើប្រាស់ជំនាញ បទពិសោធន៍កាងារ ឬវិធីសាស្ត្រនិយាយបែបណាដើម្បីធ្វើឲ្យនិយោជកជឿទុកចិត្ត។
- រៀបចំប្រវត្តិរូបសង្ខេបឲ្យមានការចាប់អារម្មណ៍ៈ ប្រវត្តិរូបសង្ខេប ជាឯកសារវិជ្ជាជីវៈអត្តសញ្ញាណរបស់អ្នក។ វាអាចផ្តល់នូវការសរសេររៀបរាប់ដ៏ត្រឹមត្រូវពិតប្រាកដ ពីបទពិសោធន៍ក៏ដូចជាខ្លឹមសារលំអិតផ្ទាល់ខ្លួនផ្សេងទៀត។ សូមឲ្យប្រាកដថា មានមនុស្សបួន ឬប្រាំនាក់បានត្រួតពិនិត្យសម្រាប់មាតិកា រចនាបថ និងភាពត្រឹមត្រូវ។ អ្នកអាចឲ្យមិត្តភក្តិ អ្នករួមការងារជាមួយអ្នកចូលរួមជួយកែលំអរ និងស្ថាបនា។ ប្រសិនបើពួកគេគ្មានការអធិប្បាយទេ សូមព្យាយាមទៅកាន់អ្នកដទៃទៀតដើម្បីប្រមែរប្រមូលគតិបណ្ឌិតបន្ថែមទៀត។
- ទាក់ទងបទពិសោធន៍ៈ គឺជាកម្រិតមួយដែលជាទូទៅ និយោជកតែងតែចង់បានពីបេក្ខជនស្នើសុំការងារ។ អ្នកគ្រប់គ្រងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីណែនាំ និងបណ្តុះបណ្តាលដល់បុគ្គលិកទេ។
- ជំនាញដោះស្រាយបញ្ហាៈ និយោជកដឹងថា ការធ្វើអាជីវកម្មប្រៀបដូចជាក្តារអុកមួយដែលផ្លាស់ប្តូរយុទ្ធសាស្ត្រជារៀងរាល់ថ្ងៃ។ និយោជកត្រូវការបុគ្គលិកណាដែលឆ្លាតវៃ ភាពប៉ិនប្រសប់ និងសមត្ថភាពលឿនរហ័សក្នុងការដោះស្រាយបញ្ហា។ ការប្រែប្រួលសេដ្ឋកិច្ច ឬការប្រកួតប្រជែងគ្នា គឺជាកត្តាដែលនិយោជកតែងតែព្រួយបារម្ភ។ នៅកំឡុងពេលសម្ភាសន៍ អ្នកត្រូវតែបង្ហាញនូវគំនិតប្រឌិតញាញរបស់អ្នក ទៅកាន់និយោជកអំឡុងពេលធ្វើសម្ភាសន៍ការងារ (ចម្លើយនៃសំណួរអាចបង្ហាញអ្នក គឺជាបេក្ខជនម្នាក់ដែលចេះដោះស្រាយបញ្ហា ឬតាមរយៈការនិយាយប្រាប់ពីបទពិសោធន៍ការងារកន្លងមក)។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment